ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលជួបជាមួយ ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹប ឆ្នេរសមុទ្រ ដើម្បីពិភាក្សាអំពីការ រៀបចំមហាសន្និបាត ក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុត លើពិភពលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ
Wed,19 January 2022 (Time 08:09 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានទទួលជួបជាមួយ ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដើម្បីពិភាក្សាអំពីការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ
===========================
នារសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក និងប្រតិភូអមដំណើរ បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនឯកឧត្តមអគ្គ នាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកថា រយៈពេលពីរឆ្នាំកន្លងមក ដោយសារវិបត្តិកូវីដ យើងមិនបានធ្វើការចែករំលែកបទពិសោធន៍អំពីសមុទ្រ ហើយថ្ងៃនេះបានជួបនឹងឯកឧត្តមអគ្គនាយកក្លឹបឆ្នេរស្អាត ដែលជាស្ថាបនិកបានអញ្ជើញមកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សង្ឃឹមថាឯកឧត្តមនឹងជួយចែករំលែកនូវបទពិសោធន៍ល្អៗ និងថ្មីៗដល់ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងមានសក្តានុពល ប៉ុន្តែយើងខ្វះធនធានមនុស្សក្នុងការកែឆ្នៃអភិវឌ្ឍប្រកបដោយចីរភាព។ ខេត្តព្រះសីហនុចង់បានបទពិសោធន៍គ្រប់គ្រងបរិស្ថានបានយូរអង្វែង ដើម្បីបំរើផលប្រយោជន៍សេដ្ឋកិច្ច និងសុំឱ្យឯកឧត្តមអគ្គនាយកជួយបង្កើតព្រឹត្តិការណ៍នានានៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរណ៍។

ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក បានមានប្រសាសន៍ថា នេះជាដំណើរទីមួយមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីជំងឺកូវីដ ដែលរងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារមនុស្សធម៌។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលគ្រប់គ្រងសមុទ្របានល្អ ដែលធ្វើឱ្យលោកមកកាន់ទីនេះដោយមានការអញ្ជើញពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងការបើកវេទិកាទេសចរណ៍លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ពិតជាត្រឹមត្រូវ។

កម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះគឺបានបង្ហាញឱ្យអន្តរជាតិបានឃើញថា កម្ពុជាបានចាត់វិធានការយ៉ាងខ្ជាប់ខ្ជួនក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបណ្តាប្រទេសនៅលើពិភពលោកកំពុងមានការប្រឈម។ អ្វីទាំងនេះជាកិត្តិយសសម្រាប់ខេត្តព្រះសីហនុ ដែលប្រកាសបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ។

ឯកឧត្តមបានបញ្ជាក់ថា ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងលើព្រៃកោងកាងដុះក្នុងសមុទ្រ ព្រោះវាបានជួយការពារជម្រកមច្ឆាជាតិ អាចស្រូបយកឧស្ម័នកាបូនិក និងការបំពុលបរិស្ថាន ព្រមទាំងផ្លាស្ទិកបានថែមទៀតផង។ សូមឱ្យកម្ពុជាព្យាយាមរក្សាតុល្យភាពទាំងអស់នេះឱ្យបានល្អ។

យើងនឹងធ្វើការផ្លាស់ប្តូរប្រធានបទសមុទ្រ និងការអនុវត្តជាក់ស្តែងតាមប្រទេសនីមួយៗ យើងត្រៀមរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២២ខាងមុខ ជានិមិត្តរូបផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងភ្ញៀវបរទេសមកស្គាល់សម្បត្តិធម្មជាតិឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវរួមគ្នាការពារបរិស្ថាន និងអភិវឌ្ឍសង្គមឱ្យកាន់តែល្អប្រសើរ៕

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម ​បានអញ្ជេីញចូលរួម ​ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ បានអញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ បក្សឃុំសាមគ្គី ឃុំទឹកល្អក ឃុំទឹកថ្លា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង ៤,០០០នាក់ បើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកភ្នំស្រួច បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយខណ្ឌទួលគោក បានអញ្ចើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្ស ខេត្តស្វាយរៀង និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរ ឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារបក្សចុះជួយខណ្ឌមានជ័យ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារ បក្សចុះជួយមូលដ្ឋានឃុំដូង បានអញ្ចើញចូលរួមបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នានសង្កាត់ ច្រាំងចំរេះ១ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធ នាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោក ហេង វុទ្ធី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ឃុំអារក្សត្នោត និងក្រុមការងារ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកស្រីសន្ធរ ​អញ្ចើញ​អធិបតីភាព ​ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស​រើស​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា អញ្ចើញចូលរួម ក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកកំពង់សៀម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ជាផ្លូវការ របស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1435 នាក់
ម្សិលមិញ :
1466 នាក់
សប្តាហ៍នេះ :
20150 នាក់
សរុប :
3178654 នាក់