ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ជូនក្មួយៗ សិស្សានុសិស្ស ដែលទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
Thu,20 January 2022 (Time 12:03 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនក្មួយៗសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះឃុំ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណ:អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោកស្រី នាយក នាយិកា នាយករង នាយិការង និងក្មួយៗជ័យលាភី។

ជាបឋម លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតំបែរមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលការិយាល័យអប់រំ យុវជន និងកីឡាស្រុកទទួលបាន។ បច្ចុប្បន្ន នៅទូទាំងស្រុកមានគ្រឹះស្ថានសិក្សារដ្ឋចំនួន៦៣កន្លែង ក្នុងនោះវិទ្យា ល័យ ៣កន្លែង អនុវិទ្យាល័យ ៧កន្លែង និងបឋមសិក្សាម ៥៣កន្លែង ដែលមានមត្តេយ្យសិក្សា ក្នុងបឋមចំនួន ២៣កន្លែង មានមត្តេយ្យសិក្សាសហគមន៍ ២៦កន្លែង ព្រមទាំងសាលាចំណេះទូទៅឯកជន និងសាលាភាសាបរទេសឯកជនមួយចំនួនទៀត។

បុគ្គលិកអប់រំសរុបមានចំនួន ៥០៤នាក់ (ស្រី ២៣១) ក្នុងនោះគ្រូកម្រិតឧត្តម ៥៣នាក់ (ស្រី ១៥) គ្រូកម្រិត មូលដ្ឋាន ១២០ នាក់ (ស្រី៣៧) គ្រូកម្រិតបឋម ៣២១នាក់ (ស្រី ១៦៨) គ្រូមត្តេយ្យ ១១នាក់ (ស្រី១១) គ្រូជាប់កិច្ចសន្យា ១៥៨នាក់ (ស្រី ១០២) គ្រូ ២ពេល ៦៦នាក់ (ស្រី ៣០)។ មានថ្នាក់រៀនសរុបចំនួន ៥៣១ថ្នាក់ ស្មើនឹង ១៨ ៧៣៥នាក់ (ស្រី៩ ៣៤៦) ក្នុងនោះថ្នាក់មធ្យមសិក្សាមាន ១០៣ថ្នាក់ មានសិស្សចំនួន ៤ ៩៣៦នាក់ (ស្រី ២៨២) ថ្នាក់បឋមសិក្សា ៤២៨ថ្នាក់ មានសិស្សចំនួន ១៣ ៧៩៩ នាក់ (ស្រី ៦ ៥៦៤) និងថ្នាក់មត្តេយ្យរដ្ឋមាន ៤៩ថ្នាក់ មានសិស្សចំនួន ១ ២៩៤នាក់ (ស្រី ៦៨៤)។ ចំណែកថ្នាក់មត្តេយ្យសិក្សាសហគមន៍មាន ២៦ ថ្នាក់ មានសិស្សចំនួន ៦៦៤នាក់ (ស្រី៣៥២) ។ ចំពោះលទ្ធផលប្រឡងថ្នាក់ជាតិទាំង ២កម្រិតមាន៖

១- ថ្នាក់ទី៩ មានសិស្សចំនួន ៩៧៥នាក់ (ស្រី៦៥៦) ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៨៦១នាក់ និងបានប្រឡងជាប់ ៨០៥នាក់ (ស្រី៥៦៦)។

២- ថ្នាក់ទី១២ មានសិស្សមកប្រឡងចំនួន ៣៦៦នាក់ (ស្រី ២២៩) បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយប្រឡងជាប់ជាស្ថាពរសរុប ២៧៦នាក់ (ស្រី១៧៩) ក្នុងនោះនិទ្ទេស A ២នាក់ (ស្រី១) និទ្ទេស B ៩នាក់ (ស្រី៧) និទ្ទេស C ៥៤នាក់ (ស្រី៤១) និទ្ទេស D ៩៥នាក់ (ស្រី៥៩) និទ្ទេស E ១១៦នាក់ (ស្រី៧១)។

មានមតិសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិត ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកសាបព្រោះ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែបវិទ្យា សាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។ល។ក្នុងឆន្ទ:អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាឆ្អឹងខ្នងក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ឯកឧត្តមប្រធាន បានបន្តទៀតថា លទ្ធផលដែលយើងសម្រេចបាននាពេលនេះ គឺបានមកពីការខិតខំរបស់ក្មួយៗ មាតា បីតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយរដ្ឋមន្រ្តី បានបង្កើតសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណល្អប្រសើរដល់ក្មួយៗបានចូលរៀនដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួននាពេលអនាគត។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានធ្វើការអប់រំ ណែនាំបន្ថែមដល់ក្មួយៗសិស្សានុសិស្ស ទាំងចំណេះដឹង និងបទពិសោធន៍ ទុកជាពុទ្ធិសម្រាប់យកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែម នាពេលអនាគត ដែលមានខ្លឹមសារដូចខាងក្រោម៖

- ការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិរបស់ក្មួយៗ គឺជាមោទនភាពហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺជាឱកាសដ៏ប្រសើររបស់ក្មួយៗចាកចេញពីស្រុកកំណើតទៅស្វែងរកចំណេះជំនាញសម្រាប់កសាងអនាគតរបស់ខ្លួន តាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទូទាំងប្រទេស។ ដូច្នេះក្មួយៗត្រូវត្រៀម លក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ ឆន្ទ:តស៊ូ ពុះពារ និងជាពិសេសសុខភាព។

- ក្មួយៗត្រូវខិតខំរៀនសូត្រ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវច្បាប់ វិន័យរបស់សាលា ត្រូវមានសីលធម៌ និងទម្លាប់ វិន័យត្រឹមត្រូវល្អ អំណត់ អត់ធន់តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាសិស្សល្អ និងពលរដ្ឋល្អនាពេលអនាគត។

- ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានមួយដ៏មានតម្លៃ។ ដូច្នេះ ក្មួយៗគ្រប់រូប ត្រូវខិតខំស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

- ក្មួយៗ ត្រូវចៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ត្រូវខិតខំរៀនសូត្រអំពីច្បាប់សំខាន់ៗរបស់ជាតិ ដើម្បីប្រែក្លាយជាពលរដ្ឋមួយរូបមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានវិន័យ សីលធម៌ល្អ។

សម្រាប់សិស្សនិទ្ទេស A ម្នាក់ៗបានទទួលប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារ ដោយឡែក សិស្សទទួលបាននិទ្ទេស BCD និង E ម្នាក់ៗបានទទួលប្រាក់រង្វាន់ ១០ម៉ឺនរៀល។ នាយក នាយិកា ក៏បានទទួលប្រាក់រង្វាន់ផងដែរ។ ចំពោះសាលាមធ្យមសិក្សា ហ៊ុន សែន ចាថ្មី ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល សម្រាប់ទុកប្រើប្រាស់តាមការចាំបាច់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម ​បានអញ្ជេីញចូលរួម ​ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ បានអញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ បក្សឃុំសាមគ្គី ឃុំទឹកល្អក ឃុំទឹកថ្លា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង ៤,០០០នាក់ បើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកភ្នំស្រួច បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយខណ្ឌទួលគោក បានអញ្ចើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្ស ខេត្តស្វាយរៀង និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរ ឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារបក្សចុះជួយខណ្ឌមានជ័យ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារ បក្សចុះជួយមូលដ្ឋានឃុំដូង បានអញ្ចើញចូលរួមបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នានសង្កាត់ ច្រាំងចំរេះ១ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធ នាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោក ហេង វុទ្ធី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ឃុំអារក្សត្នោត និងក្រុមការងារ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកស្រីសន្ធរ ​អញ្ចើញ​អធិបតីភាព ​ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស​រើស​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា អញ្ចើញចូលរួម ក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកកំពង់សៀម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ជាផ្លូវការ របស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1629 នាក់
ម្សិលមិញ :
1466 នាក់
សប្តាហ៍នេះ :
20344 នាក់
សរុប :
3178848 នាក់