ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន រួមដំណើរជាមួយ លោកស្រី Amber Cernobs លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញមកពិនិត្យចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ
Thu,12 May 2022 (Time 01:40 PM)
ដោយ ៖ ដើម្បីប្រជាជន


ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងដដែល នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន រួមដំណើរជាមួយលោកស្រី Amber Cernobs លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្ត និងសហការី បានអញ្ជើញមកពិនិត្យ ចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

Mr.Jacky នាយកចាត់ការទូទៅបានស្វាគមន៍ និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីស្ថានភាពផលិតកម្មផ្លែស្វាយជារួមមានជាអាទិ៍ ៖ ពូជត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី មានពូជ ៖ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , Guire ជាមួយនឹងថ្នាលកូនស្វាយពូជអាយុបីឆ្នាំ សម្រាប់ដាំដុះបន្ត ។ មកទល់នឹងបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ ហត ហើយ ស្មើនឹង ១២% ធៀបនឹងផែនការមលើផ្ទៃដីទំហំ ៩ ៧៧២,១១៧៦ហត។

បច្ចុប្បន្នមានបុគ្គលិក កម្មករបម្រើការសរុប ២០៥នាក់ ក្នុងនោះបុគ្គលិកខ្មែរ ២៨នាក់ បរទេស ៨នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ ១៩នាក់ កម្មករអណ្ដែត ១៥០នាក់ ហើយអនាគតដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងត្រូវការកម្មករចំនួន ៣០០នាក់ទាំងអ្នកប្រមូលផល និងវេចខ្ចប់ ដែលភាគច្រើនគឺជាពលរដ្ឋនៅមូលដ្ឋាននេះតែម្តង។ កម្មវត្ថុនៃផលិតកម្ម គឺការនាំចេញទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្នុងព្រះសីហនុ។

គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០លានដុល្លារហើយ។ Mr. Jacky បានសម្តែងនូវក្តីបារម្ភថា បច្ចុប្បន្នការដឹកជញ្ជូន គឺជាបញ្ហាចំបងសម្រាប់ក្រុមហ៊ុន ចំណុចនេះលោកបានអះអាងថា ក្រុមហ៊ុននឹងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះមកណែនាំអំពី បច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យជាទូទៅ។

ក្តាប់បានព័ត៌មានជារួម និងដោយឡែកបញ្ហាប្រឈមរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ ការណែនាំដល់លោក Mr. Jacky អំពីស្ថានភាពជារួមនៃការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន រួមទាំងមធ្យោបាយដឹកជញ្ជូនទាំងក្នុងស្រុក និងអន្តរជាតិ ដែលក្រុមហ៊ុនកំពុងប្រឈម។ តែទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។

មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ ហើយលោកបានបញ្ជាក់ថា ភាពជោគជ័យនេះមិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយ:ការ បង្កើតការងារ មានការងារ មានចំណូល គ្មានចំណាកស្រុក មានជីវភាពល្អប្រសើរ ទាំងនេះជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលតែងតែគាំទ្រ និងលើក ទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម ​បានអញ្ជេីញចូលរួម ​ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ បានអញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ បក្សឃុំសាមគ្គី ឃុំទឹកល្អក ឃុំទឹកថ្លា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង ៤,០០០នាក់ បើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកភ្នំស្រួច បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយខណ្ឌទួលគោក បានអញ្ចើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្ស ខេត្តស្វាយរៀង និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរ ឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារបក្សចុះជួយខណ្ឌមានជ័យ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារ បក្សចុះជួយមូលដ្ឋានឃុំដូង បានអញ្ចើញចូលរួមបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នានសង្កាត់ ច្រាំងចំរេះ១ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធ នាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោក ហេង វុទ្ធី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ឃុំអារក្សត្នោត និងក្រុមការងារ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកស្រីសន្ធរ ​អញ្ចើញ​អធិបតីភាព ​ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស​រើស​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា អញ្ចើញចូលរួម ក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកកំពង់សៀម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ជាផ្លូវការ របស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1551 នាក់
ម្សិលមិញ :
1466 នាក់
សប្តាហ៍នេះ :
20266 នាក់
សរុប :
3178770 នាក់