ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ មកពី ឃុំត្រពាំងព្រីង និងឃុំតំបែរ ក្នុងស្រុកតំបែរ
Fri,13 May 2022 (Time 11:26 AM)
ដោយ ៖ ដើម្បីប្រជាជន


ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំត្រពាំងព្រីង និងឃុំតំបែរ ក្នុងស្រុកតំបែរ



នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំត្រពាំងព្រីង និងឃុំតំបែរ ក្នុងស្រុកតំបែរ ដែលចែកចេញជា ២កម្មវិធី ៖

- កម្មវិធីទី១៖ នៅវេលាម៉ោង ៧ និង ៣០នាទី ឯកឧត្តមបានអញ្ជើញមកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋអញ្ជើញមកពីឃុំត្រពាំងព្រីង មានចំនួន ៦៥០នាក់ ដែលពិធីនេះបានរៀបចំ ក្នុងបរិវេណវត្តត្រពាំងព្រីង។

- កម្មវិធីទី២៖ នៅវេលាម៉ោង ៩ និង ៣០នាទី ឯកឧត្តមបានអញ្ជើញមកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋអញ្ជើញមកពីឃុំតំបែរ មានចំនួន ៦០០នាក់ ដែលពិធីនេះបានរៀបចំក្នុង បរិវេណវត្តតំបែរ។

ក្នុងវិធីទាំងពីរខាងលើ ក៏មានវត្តមានឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកតំបែរ លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំត្រពាំង ព្រីង ឃុំគោកស្រុក និងឃុំតំបែរ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ និងប្រជាការពារភូមិ។

ក្នុងវិធីនីមួយៗ លោកមេឃុំត្រពាំងព្រីង ក៏ដូចឃុំតំបែរ បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសកម្មភាពចុះមូលដ្ឋានរបស់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ មានខ្លឹមសាររួមថា ៖ កន្លងមកក្រុមការងារបានចូលរួមយ៉ាងសកម្ម ដោះស្រាយនូវរាល់បញ្ហាប្រឈមដែលបងប្អូនមូលដ្ឋានបានជួប អនុវត្តគោលនយោបាយ ក៣ គ្រោះថ្នាក់ចរាចរ ខ្យល់កន្រ្ទាក់ ជួសជុល និងកសាងផ្លូវលំ តភ្លើងសូឡាបំភ្លឺផ្លូវសាធារណ: តបណ្តាញអគ្គីសនី ចាក់ដីបំពេញនៅតាមបរិវេណសាលា ជួសជុលរបងសាលា ឧបត្ថម្ភចាស់ជរាគ្មានទីពឹង សង់ផ្ទះសប្បុរសធម៌ ជួសជុលដំបូលសាលារៀន និងសកម្មភាពចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សាងសង់ស្នាក់ការបក្សឃុំ ជួយដោះ ស្រាយបញ្ហាជីវភាពជូនចំពោះបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ជួយឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យ (អាល់កុល ម៉ាស ថ្នាំ)។

មានមតិសំណេះសំណាលជាមួយបងប្អូនឃុំត្រពាំងព្រីងក្នុងកម្មវិធីទី១ និងឃុំតំបែរក្នុងកម្មវិធីទី២ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំង ពីរ និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឆ្លៀតយកឱកាសជួបជុំ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពី ៖

១- ភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពល រដ្ឋបានគ្រប់ៗគ្នាទាំងក្មេង ចាស់ និងទាន់ពេលវេលា។ ក្នុងរយ:ពេល ៦ថ្ងៃកន្លងមកគ្មានអ្នកឆ្លងជំងឺឡើយ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

២- ជំរុញសកម្មភាពសេដ្ឋកិច្ច សង្គម និងដែលបានរីកចម្រើន និងកំពុងបន្តងើបឡើងវិញជាបណ្តើរៗ។ ត្រង់ចំណុចនេះ ឯកឧត្តមស្នើសុំឲ្យបងប្អូនខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសការងារបង្កបង្កើនផល ដែលផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យគ្រួសារ ហើយមិនត្រូវដេកដួល ឬរង់ចាំតែជំនួយនោះទេ ត្រូវខិតខំ ប្រឹងប្រែងដោយខ្លួនឯងទើបចម្រើនរុងរឿង ដោយត្រូវ " ជួយខ្លួនឯងសិន ទើបទេវតាជួយយើងជាក្រោយ" ហើយត្រូវប្តូរទម្លាប់គិត និងទម្លាប់ធ្វើ គ្រប់យ៉ាងដែលមិនរីកចម្រើន ទើបអាចដើរចេញពីភាពក្រីក្របាន។

៣- ការធ្វើចំណាកស្រុក ចំណុចនេះ ឯកឧត្តមបានបំភ្លឺជូនបងប្អូនជ្រាបថា និន្នាការចំណាកស្រុក គឺជាបរិបទសកល មិនចំពោះតែកម្ពុជាទេ។ ពលករធ្វើចំណាកស្រុក រៀងរាល់ឆ្នាំបានផ្ញើប្រាក់រយលានដុល្លារមកជូនគ្រួសារ ហើយនៅពេលត្រឡប់មកមាតុប្រទេសវិញបាននាំយកមកជាមួយនូវជំនាញ និងបទពិសោធន៍ការងារបច្ចេកទេសមកចូលរួមកសាង និងអភវឌ្ឍប្រទេស។

៤- វិបត្តិសង្គម និងសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈម ជាអាទិ៍សកម្មភាពធ្វើដំណើរ គ្រឿងឧបភោគ បរិភោគ និងប្រេងឥន្ទន:ឡើងថ្លៃ ផលិតផលកសិកម្មខ្វះទីផ្សារ ការដឹកជញ្ជូនទំនិញចេញ និងចូលក្នុងប្រទេសឡើងថ្លៃ។ល។ បញ្ហានេះបណ្តាលមកពីវិបត្តិជំងឺឆ្លងកូវីដ-១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែង។

៥- លើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សារៀនសូត្របានទៀងទាត់តាមកម្មវិធីសាលាដើម្បីចៀស ឲ្យផុតពីអនក្ខរភាព និងភាពក្រីក្រ និងត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សុខភាពល្អ សេដ្ឋកិច្ចគ្រួសារប្រសើរ និងមានសុភមង្គល។

៦- បន្តខិតខំចុះជួយដោះស្រាយបញ្ហានៅមូលដ្ឋានជូនបងប្អូនឲ្យបានកាន់តែប្រសើរ និងត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងក៣ និងផ្តល់សេវាសាធារណឲ្យបានល្អ ខ្ជាប់ខ្ជួន និងទាន់ពេលវេលា។

៧- នាំគ្នាទៅទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងរក្សាបាននូវសន្តិភាព។

យកឱកាសជួបជុំប្រកបដោយការនឹករលឹក និងស្និទ្ធស្នាល ឯកឧត្តមបានជូនពរឲ្យបងប្អូនឃុំត្រពាំងព្រីង និងឃុំតំបែរ ទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ខណ:នេះ ឯកឧត្តមបានជួយដោះស្រាយសំណើមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋទាំងពីរឃុំ ក្នុងបំណងបន្តការកសាង និងអភិវឌ្ឍមូលដ្ឋាន៖

- ឃុំត្រពាំងព្រីង ៖ សរុបចំនួន ៤១លានរៀល និង ៣ ០០០ដុល្លារ ហើយបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន ៦៥០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។ សរុបចំនួន ៥៤លានរៀល និង ៣០០០ដុល្លារ។

- ឃុំតំបែរ ៖ ព្រះចៅអធិការវត្តតំបែរ ៤លានរៀល មេឃុំ ១លានរៀល ក្រុមរៀបចំកម្មវិធី ១លានរៀល សរុបចំនួន និងបងប្អូនប្រជា ពលរដ្ឋចំនួន ៦០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០ រៀល។ សរុបចំនួន ១៨លានរៀល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម ​បានអញ្ជេីញចូលរួម ​ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ បានអញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ បក្សឃុំសាមគ្គី ឃុំទឹកល្អក ឃុំទឹកថ្លា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង ៤,០០០នាក់ បើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកភ្នំស្រួច បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយខណ្ឌទួលគោក បានអញ្ចើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្ស ខេត្តស្វាយរៀង និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរ ឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារបក្សចុះជួយខណ្ឌមានជ័យ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារ បក្សចុះជួយមូលដ្ឋានឃុំដូង បានអញ្ចើញចូលរួមបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នានសង្កាត់ ច្រាំងចំរេះ១ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធ នាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោក ហេង វុទ្ធី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ឃុំអារក្សត្នោត និងក្រុមការងារ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកស្រីសន្ធរ ​អញ្ចើញ​អធិបតីភាព ​ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស​រើស​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា អញ្ចើញចូលរួម ក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកកំពង់សៀម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ជាផ្លូវការ របស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1483 នាក់
ម្សិលមិញ :
1466 នាក់
សប្តាហ៍នេះ :
20198 នាក់
សរុប :
3178702 នាក់