ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ​​ ម៉ាណ​ ណាវី​ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ​ អញ្ជេីញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល​ ជាមួយ​ សមាជិក​ សមាជិកា​ សហភាពសហព័ន្ធយុវជនកម្ពុជា​ ខណ្ឌឬស្សីកែវ​
Sat,14 May 2022 (Time 01:51 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ​​ ម៉ាណ​ ណាវី​ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ​ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយ​ សមាជិក​ សមាជិកា​ សហភាពសហព័ន្ធយុវជនកម្ពុជា​ខណ្ឌឬស្សីកែវ​
=============================
ភ្នំពេញ៖នាព្រឹកថ្ងៃ​សៅរ៍​ ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០២២​ លោកជំទាវ​ ​ម៉ាណ​ ណាវី​ សមាជិកាអចិន្ត្រៃយ៏សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល​ និងជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយ​ សមាជិក​ សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា​ខណ្ឌឬស្សីកែវ​ ប្រមាណ​ ៤០០​នាក់ នៅមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ

នៅក្នងពិធីនេះផងដែរក៏មានការអញ្ជេីញចូលរួមពីសំណាក់ ជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក​ ឯក​ ឃុនដឿន​ អភិបាល​ នៃគណៈអភិបាលខណ្ឌឬស្សីកែវ​ លោក​ ជុំ​ បាយ័នវិបុល​ ប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា​ខណ្ឌឬស្សីកែវ​ និងលោក​ លោក​ស្រី​ សមាជិក​ សមាជិកាទាំងអស់ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានលេីកឡេីងនូវ​ ប្រវត្តិរបស់​ សហភាពសហព័ន្ធយុវជនកម្ពុជា​ ស.ស.យ.ក​ រណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា​ ដែលបន្តសកម្មភាព​ពីសមាគម​ យុវជនកម្ពុជា​ និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា​ ដែលបានបដិសន្ធិនាថ្ងៃទី​ ០២​ ខែធ្នូ​ ឆ្នាំ១៩៧៨​ .​ ស.ស.យ.ក​ បង្កេីតឡេីងក្នុងគោលបំណងដូចតទៅ​ ៖​

ប្រមូលផ្តុំយុវជនគ្រប់ទិសទី​ ទាំងក្នុងនិងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៌​ ពណ៌សម្បុរ​ ភេទ​ ភាសា​ ជំនឿ​ សាសនា​ ឋាន:សង្គមនិងនិន្នាការនយោបាយ​ ជាកម្លាំងមហាសាមគ្គី​ ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា​មួយឯករាជ្យ​ សន្តិភាព​ សេរីភាពប្រជាធិបតេយ្យ​ និងវឌ្ឍនភាពសង្គម​។ តំណាង​ និងការពារសិទ្ធ​ និងផលប្រយោជន៌ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា​ ទាំងខាងជីវភាព​ ស្មារតី​ និងសង្គម​។

ទំនាក់ទំនង​ និងសហការល្អជាមួយអង្គការសង្គម​ សមាគម​ និងសហព័ន្ធ​ ដែលធ្វេីសកម្មភាពពាក់ព័ន្ធនិងយុវជនសំដៅអប់រំលេីកទឹកចិត្តយុវជនក្នុងការរៀនសូត្រ​ ពលកម្ម​ កំសាន្ត​ សប្បាយ​ និងរួមលេីកកម្ពស់ការអប់រំ​ថែទាំ​ និងសុខភាពរបស់កុមារកម្ពុជា។ ទំនាក់ទំនងជាមិត្តភាព​ និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ​ អន្តរជាតិ​ បុគ្គលប្រជាជន​ និងយុវជនប្រទេសនានាលេីសកលលោក​ ក្នុងការតស៊ូដេីម្បី​ សន្តិភាព​ ឯករាជ្យ​ ប្រជាធិយតេយ្យ​ វឌ្ឍនភាពសង្គម​ និងអនាគតស្រស់បំព្រងរបស់យុវវ័យ។
លោកជំទាវក៏បានលេីកឡេីងនូវពាក្យស្លោកមួយឃ្លាថា​៖(​យុវជនជំនាន់មុនលះបង់ជីវិតដេីម្បីស្វែងរកសន្តិភាព​ យុវជនជំនាន់នេះរួមសាមគ្គីគ្នាដេីម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍន៏) ៕

លោកជំទាវក៏បានផ្តាំផ្ញើទៅយុវជន ស.ស.យ.ក ដែលមានវត្តមាននៅទីនោះថា៖​
_ យុវជនត្រូវខិតខំរៀនសូត្រ ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ។
_ត្រូវចូលរួមគ្រប់ការងារសង្គម និងវេទការផ្សេងៗ ដើម្បីទទួលបានចំណេះដឹងថ្មីៗដែលជាធាតុផ្សំក្នុងការកសាងសមត្ថិភាពខ្លួនឲ្យរឹងមាំ។
_ត្រូវចូលរួមថែរក្សា និងការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំខិតខំកសាងយ៉ាងលំបាកឲ្យគង់វង្ស ពីព្រោះសន្តិភាព គឺជាកត្តាស្នូលសំខាន់ដំបូងបង្អស់
ក្នុងការអភិវឌ្ឍន៏ប្រទេស ជាពិសេសអភិវឌ្ឍន៏ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
_ត្រូវមានស្មារតីប្រុងប្រយ័ត្ន ជៀសចាកឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដូចជាល្បែងសុីសង គ្រឿងញៀន ដើម្បីក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ។
_ត្រូវចែករំលែកចំណេះដឹង ចំណេះធ្វើ ដល់មិត្តភក្តិ និងយុវជនទូទៅ ដើម្បីអោយពួកគាត់ក្លាយខ្លួនជាយុវជនដ៏មានសក្តានុពល ចូលរួមកសាងសហគម និងប្រទេសជាតិអោយកាន់តែរីកចំរើន។

ជាចុងបញ្ចប់លោកជំទាវក៏បានជូនពរដល់គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិការ នៃអង្គពិធីទាំងមូលឲ្យជួបតែពុទ្ធពរទាំង ០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពុលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវ ម៉ាណ ណាវី និងលោក ឯក ឃុនដឿន ក៏បានឧបត្ថមដល់យុវជនដែលបានចូលរួមក្នុងពិធីនេះសរុបប្រមាណជាជាង៤០០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០០០រៀលផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម ​បានអញ្ជេីញចូលរួម ​ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ បានអញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ បក្សឃុំសាមគ្គី ឃុំទឹកល្អក ឃុំទឹកថ្លា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង ៤,០០០នាក់ បើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកភ្នំស្រួច បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយខណ្ឌទួលគោក បានអញ្ចើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្ស ខេត្តស្វាយរៀង និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរ ឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារបក្សចុះជួយខណ្ឌមានជ័យ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារ បក្សចុះជួយមូលដ្ឋានឃុំដូង បានអញ្ចើញចូលរួមបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នានសង្កាត់ ច្រាំងចំរេះ១ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធ នាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោក ហេង វុទ្ធី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ឃុំអារក្សត្នោត និងក្រុមការងារ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកស្រីសន្ធរ ​អញ្ចើញ​អធិបតីភាព ​ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស​រើស​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា អញ្ចើញចូលរួម ក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកកំពង់សៀម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ជាផ្លូវការ របស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1569 នាក់
ម្សិលមិញ :
1466 នាក់
សប្តាហ៍នេះ :
20284 នាក់
សរុប :
3178788 នាក់