ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្នានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំរំចេក ស្រុកកំពង់សៀម ចំនួន ១ ៦០០នាក់
Sat,14 May 2022 (Time 05:01 PM)
ដោយ ៖ ដើម្បីប្រជាជន


នារសៀលថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្នុងបរិវេណវត្តរំចេក ឯកឧត្តម រដ្នមន្ហ្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋឃុំរំចេកនៃស្រុកកំពង់សៀមចំនួន ១ ៦០០នាក់។

ក្នុងវិធីនេះក៏មានវត្តមានឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំរំចេក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ។

មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋ និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឆ្លៀតយកឱកាសជួបជុំ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពី ៖

ភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាទាំងក្មេង ចាស់ និងទាន់ពេលវេលា។ សកម្មភាពសង្គម និងសេដ្ឋកិច្ច បានងើបឡើងវិញបណ្តើរៗ។ វិបត្តិសង្គម និងសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈម បញ្ហាស្បៀង និងប្រេងឥន្ទន:ឡើងថ្លៃ ផលិតផលកសិកម្មខ្វះទីផ្សារ ការដឹកជញ្ជូនទំនិញចេញ និងចូលក្នុងប្រទេសឡើងថ្លៃ។ល។ ដែលបណ្តាលមកពីវិបត្តិជំងឺឆ្លងកូវីដ-១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែង។

ដោយឡែកការងារមូលដ្ឋាន ឯកឧត្តមបានសួរនាំប្រជាពលរដ្ឋអំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណ: ក៣ ការចុះជួយដោះស្រាយបញ្ហាជូនប្រជាជន តម្រូវការផ្សេងៗដែលលើកស្នើសុំមកឲ្យក្រុមការងារជួយដោះស្រាយ និងកែលម្អ ធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

ទោះជាយ៉ាងណា លោកបានណែនាំឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវខិត ខំដោយខ្លួនឯងឲ្យកាន់តែសកម្ម និងមានភាពទទួលខុសត្រូវខ្ពស់បន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍ ដោយមិនត្រូវផ្តេកផ្តួលលើជំនួយឧបត្ថមតែមួយជ្រុងបានឡើយ។

ចំពោះបញ្ហាដែលបានលើកឡើងដោយមេឃុំថា កម្រិតទឹកទន្លេមេគង្គទាប មិនអាចហូរចូលក្នុងបឹង ព្រែក ត្រពាំង ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ត្រង់ចំណុចនេះ ឯកឧត្តមបានបកស្រាយអំពីបញ្ហានេះគឺដោយសារការប្រែប្រួលអាកាសធាតុ និងការធ្វើទំបន់វារីអគ្គិសនីនៅផ្នែកខាងលើដងទន្លេមេគង្គ។ ដូច្នេះ លោកបានណែនាំឲ្យបងប្អូនបង្វែរកម្មវត្ថុផលិតកម្មដំណាំដែលប្រើទឹកច្រើន មកប្រើទឹកតិចវិញ។

ក្រុមការងារ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវចុះតាមដានការងារបង្កបង្កើនផលឲ្យបានជាប់ជាប្រចាំ ពិសេស នៅដើមរដូវវស្សានេះ ព្រមជាមួយការតាមដាន ពិនិត្យ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋានជារួម និងបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដោយឡែក។ ចំពោះស្មាដៃដែលក្រុមការងារបានខិតខំកសាងកន្លងមក លោកបានថ្លែងអំណរគុណ និងឲ្យតម្លៃខ្ពស់លើសមិទ្ធផលនេះ។

សកម្មភាពសង្គមបានបើកឲ្យដំណើរការដូចប្រក្រតី រួមទាំងសាលារៀន ដូច្នេះមាតា បីតា និងអាណាព្យាបាលត្រូវលើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សារៀនសូត្រដើម្បីចៀសឲ្យផុតពីអនក្ខរភាព និងភាពក្រីក្រ។ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សុខភាពល្អ សេដ្ឋកិច្ចគ្រួសារប្រសើរ និងមានសុភមង្គល។នាំគ្នាទៅទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងរក្សាបាននូវសន្តិភាព។ លោកបានជូនពរឲ្យបងប្អូនទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ខណ:នេះ ឯកឧត្តមបានជួយឧបត្ថម្ភ ព្រះចៅអធិការវត្តរំចេក ២លានរៀល មេឃុំរំចេក ១លានរៀល អ្នករៀបចំកម្មវិធី ១លានរៀល គ្រូពេទ្យ ៣០ម៉ឺនរៀល និងបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន ១ ៦០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។ សរុបថវិកាចំនួន ៣៦ ៣០០ ០០០រៀល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម ​បានអញ្ជេីញចូលរួម ​ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ បានអញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ បក្សឃុំសាមគ្គី ឃុំទឹកល្អក ឃុំទឹកថ្លា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង ៤,០០០នាក់ បើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកភ្នំស្រួច បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយខណ្ឌទួលគោក បានអញ្ចើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្ស ខេត្តស្វាយរៀង និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរ ឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារបក្សចុះជួយខណ្ឌមានជ័យ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារ បក្សចុះជួយមូលដ្ឋានឃុំដូង បានអញ្ចើញចូលរួមបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នានសង្កាត់ ច្រាំងចំរេះ១ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធ នាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោក ហេង វុទ្ធី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ឃុំអារក្សត្នោត និងក្រុមការងារ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកស្រីសន្ធរ ​អញ្ចើញ​អធិបតីភាព ​ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស​រើស​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា អញ្ចើញចូលរួម ក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកកំពង់សៀម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ជាផ្លូវការ របស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1559 នាក់
ម្សិលមិញ :
1466 នាក់
សប្តាហ៍នេះ :
20274 នាក់
សរុប :
3178778 នាក់