ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារ ថ្នាក់ខេត្ត និងអាជ្ញាធរ ស្រុក ឃុំ ភូមិ បានអញ្ចើញចុះពិនិត្យទីតាំង ជាក់ស្តែង ដែលប្រជាពលរដ្ឋ ៨គ្រួសារ បានស្នើសុំ អន្តរាគមន៍ បើផ្លូវរទេះ ស្តិតនៅក្នុងស្រុកជើងព្រៃ
ឯកឧត្តម ហេង វណ្ណនី បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិ បានអញ្ចើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលប្រជាពលរដ្ឋ ៨គ្រួសារ បានស្នើសុំអន្តរាគមន៍ បើផ្លូវរទេះ ស្តិតនៅក្នុងស្រុកជើងព្រៃ
==========================
នៅថ្ងែអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ជំនួសមុខឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ បានចុះពិនិត្យទីតាំងជាក់ស្តែង ដែលប្រជាពលរដ្ឋ៨គ្រួសារ បានស្នើសុំអន្តរាគមន៍ បើផ្លូវរទេះ ដែលពួកគាត់អះអាងថា ជាផ្លូវចាស់ធ្លាប់ធ្វើដំណើរជាយូរមកហើយ ហើយត្រូវគ្រួសារលោកស្រី មូល ខូវ បានធ្វើរបងបិទ មិនឲ្យឆ្លងកាត់ជាច្រើនឆ្នាំមកហើយ ដែលទូតាំងដីទំនាស់ស្តិតនៅភូមិតាសែន,ឃុំសូទិប,ស្រុកជើងព្រៃ ។
ហើយករណីនេះមានការប្តឹង និងដោះស្រាយជាបន្តបន្ទាប់នៅថ្នាក់ឃុំ និងថ្នាក់ស្រុក រហូតដល់ក្រុមការងារខេត្ត បានអញ្ជើញភាគីទាំងសង្ខាងមកសម្របសម្រួលកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលាស្រុកជើងព្រៃមួយលើក តែលទ្ធផលមិនព្រមព្រៀងគ្នា ទើថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការខេត្តបានចុះទៅស្រាវជ្រាវព័ត៌មានលើដីទំនាស់ដោយផ្ទាល់។
ការធ្វើសម្រង់ព័ត៌មានអំពីប្រវត្តិកាន់កាប់ដី និង ការអ:អាងពីប្រជាពលរដ្ឋមួយចំនួនថាៈធ្លាប់មានផ្លូវរទេះចាស់ ដែលប្រជាពលរដ្ឋធ្លាប់បានធ្វើដំណើរ តែត្រូវបានម្ចាស់ដីឈ្មោះ មូល ខូវ បានធ្វើរបងបិតជាច្រើនឆ្នាំមកហើយ ទោះបីឃុំ,ស្រុកធ្វើការសម្របសម្រួលដោះស្រាយជាច្រើនលើក ក៏មិនទាន់ទទួលបានលទ្ធផលឡើយ។
ក្រោយពីការចុះពិនិត្យស្ថានភាពទីតាំងជាក់ស្តែង ក្រុមការងារបានបន្តសម្របសម្រួលដើម្បីរកដំណោះស្រាយជូនភាគីទាំងសង្ខាង ទី១៖ ក្រុមការងារស្នើសុំទៅលោកស្រី មូល ខូវ និង ម្តាយរបស់គាត់លោកយាយ ឈុំ យាន អាយុ៨៤ឆ្នាំ, និង បងប្រុសឈ្មោះ មូល ម៉ៃ ដោយសុំធ្វើសម្បទាន បើកផ្លូវឡើងវិញ ទទឹង៣ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញ(ផែនទីគំនូសបង្ហាញ) ដោយទុកឲ្យប្រជាពលរដ្ឋរួមថវិកាគ្នាតាមរយៈការធ្វើបុណ្យផ្កា ប្រមូលថវិកាជួយឧបត្ថម្ភការលះបង់ដីបើកធ្វើផ្លូរទេះទទឹង៣ម៉ែត្រឡើងវិញ។
ទី២៖លោកស្រី មូល ខូវ ម្តាយ និង បងប្រុស មិនទទួលស្គាល់ថា កន្លងមកមានផ្លូវរទេះកាត់ដីរបស់ភាត់ឡើយ ហើយចំពោះសំណូមពររបស់ក្រុមការងារខេត្តឲ្យពួកគាត់សម្បទានបើកផ្លូវទទឹង៣ម៉ែត្រ ដោយទទួលថវិការួមតាមរយៈការធ្វើបុណ្យផ្កានោះ ពួកគាត់ស្នើសុំពេលមួយសប្តាហ៍ដើម្បីគិតពិចាណាមុននឹងឆ្លើយតបវិញ។
-ទី៣÷ក្រុមការងារខេត្ត បានឯកភាពទុកបន្តដោះស្រាយនៅពេលក្រោយទៀត បន្ទាប់ពីទទួលចម្លើយពីក្រុមគ្រួសារលោកស្រី មូល ខូវ ។ លទ្ធផលខាងលើ ក្រុមការងារ បានជម្រាបជារបាយការណ៍ ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យ និងស្នើសុំអនុសាសន៍ ដើម្បីអនុវត្តបន្ត។
-នៅពេលរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី
បានដឹកនាំកិច្ចប្រជុំ កំណត់ចំណីផ្លូវសាធារណៈ,ប្រឡាយ,អូរ,ព្រែក,ស្ទឹង,បឹង និងទន្លេ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ ក្នុងភូមិទី៥,ទី៦ និងភូមិ ឃុំកោះសំរោង ស្រុកកំពង់សៀម នៅមន្ទីរ រ.ដ.ស.ស ខេត្ត៕