ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី១៦ (16th ADMM) និងកិច្ចប្រជុំ ពាក់ព័ន្ធ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
Wed,22 June 2022 (Time 10:33 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
================
ភ្នំពេញ៖នាព្រឹកថ្ងែពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាន និងកំពុងបន្តធ្វើឡើងនៅរាជធានីភ្នំពេញ

កិច្ចប្រជុំគឺមានវត្តមានរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក្នុងនោះក៏មាន នាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិសហភាពមីយ៉ាន់ម៉ា ចូលរួមផងដែរ ដែលកិច្ចប្រជុំនេះដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦។

គួរឱ្យដឹងសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងធ្វើឡើងរយៈពេលមួយព្រឹក ហើយនៅរសៀលថ្ងៃទី២២ ខែមិថុនានេះ ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ជារូបវ័ន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនក្នុងទម្រង់ប្រព័ន្ធវីដេអូ ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាននឹងស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេបនៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រួមមាន៖

ទី១៖ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន
ទី២៖ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន
ទី៣៖ ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន
ទី៤៖ លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
ទី៥៖ ចក្ខុវិស័យភ្នំពេញស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយកូវីដ១៩
និងទី៦៖ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងកត់សម្គាល់ឯកសារពិភាក្សាចំនួន២ រួមមាន១៖ ឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ និង២៖ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។

កិច្ចប្រជុំ ក៏នឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌាសុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយប្រទេសបូកមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្តេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រារព្វមីទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកភ្នំស្រួច

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តព្រៃវែង

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេស តំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួម អបអសាទរ និងពិភាក្សាការងារ ទ្វេភាគី ជាមួយ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួម ក្នុងពិធីអបអរសាទរ ការប្រកាសចូលកាន់តំណែង របស់ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ជាប្រធានាធិបតី ទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យការដ្ឋាន សាងសង់អគារថ្មី របស់សាលាឧទ្ធរណ៍ និងមហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ

ឯកឧត្តម ទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំ គណៈ ប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំកំពូល ស្តីពីការ ធ្វើឱ្យប្រសើរ ឡើងនូវ សុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ ដំណើរឆ្ពោះទៅ ឆ្នាំ២០៣០ សម្រាប់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ និង​សហការី​ បានអញ្ជេីញមកដល់ កម្ពុជាវិញហេីយ​ បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ីរយៈពេល​ ៤​ ថ្ងៃប្រកបដោយជោគជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណ ជាអនេកប្បការ ជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាមច្ឆជាតិ ស្ថិតនៅខេត្តបន្ទាយមានជ័យ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធីប្រកាស ជាផ្លូវការ ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ និង ពានរង្វាន់ធុរកិច្ច អាស៊ានឆ្នាំ២០២២

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ ORNA SAGIV ឯកអគ្គរដ្ឋទូតអុីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវាសនដ្ឋាន នៅរាជធានីបាងកក

ចាស់ជរាគ្មានទីពឹង២នាក់ប្តីប្រពន្ធ មានជំងឺប្រចាំកាយ ពិការសម្រាកនៅលើគ្រែដើរពុំរួច ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ ប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ផ្តល់កិត្តិយស បើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ ធុរកិច្ចអាស៊ាន ឆ្នាំ២០២២

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានលើកទី៩៣ តាមប្រព័ន្ធអនឡាញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្ស នាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញ​ចូលរួមជាកិត្តិយស ​ក្នុងពិធី​សំណេះសំណាល​ សួរសុខទុក្ខ សិស្សនាយនគរបាល​ នាយនគរបាលរង​ វគ្គបណ្តុះបណ្តាល​កម្រិត បឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៥​ លេីកទី​២​ ខេត្ត​កំពង់​ស្ពឺ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គនិស្សិត នាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់ អគារ​ស្នាក់នៅចំនួនពីរខ្នង នៅសាលានាយទាហានសកម្ម

ឯកឧត្តម រដ្ននមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ កែសម្រួល និងវាយតម្លៃចុងក្រោយ លើស្ថានភាពរួម សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាព នៅកន្លែងប្រារព្វពិធី មច្ឆទិវា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាល ខេត្តកណ្ដាល អញ្ចើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
188 នាក់
ម្សិលមិញ :
1554 នាក់
សប្តាហ៍នេះ :
11665 នាក់
សរុប :
3282830 នាក់