ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ សម្រាប់ខេត្តកំពង់ចាម
Thu,23 June 2022 (Time 02:49 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២
========================
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ សម្រាប់ខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ អង្គការដៃគូរក្នុងវិស័យអប់រំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការសំណេះសំណាលប្រកបដោយភាពកក់ក្តៅ និងភាពស្និទ្ធស្នាលបំផុត និងបានដាក់ចេញនូវគោលការណ៍ ចំនួន៨ ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

គោលការណ៍ទាំង៨ចំណុច រួមមាន​៖​
ទី១ ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ជា ពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកបដោយ សមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញបច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខមាលភាព ដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដនៅក្នុងសង្គមជាតិយើង។

ទី២ ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និង កុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា បានចូលរៀនគ្រប់ៗគ្នានៅបឋមសិក្សា និងមធ្យម សិក្សា ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ០៩ឆ្នាំ ការអប់រំមូលដ្ឋានទាំងអស់គ្នា ពិសេសនៅ មត្តេយ្យសិក្សាឱ្យបានខ្ពស់ជាងនេះទៀត ។

ទី៣ ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបាន គ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។
ទី៤ បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និង វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះគ្រូឱ្យបានសមស្រប។

ទី៥ បន្តថែទាំកែលម្អ ជួសជុលអគារសិក្សា មូលដ្ឋានសម្ភារបរិក្ខារដែលមានស្រាប់ និងសាង សង់ថ្មីបន្ថែម ពិសេសគឺការរៀបចំបរិស្ថានសាលារៀន ថ្នាក់រៀន ឱ្យទៅជាទីកន្លែងមេត្រី សម្រាប់ សិស្សានុសិស្ស។

ទី៦ ចំពោះថវិកាកម្មវិធី សូមប្រើប្រាស់ថវិកានេះឱ្យចំទិស តម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។
ទី៧ ពង្រឹង និងពង្រីកបន្ថែមទៀត ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីប្រមូលធនធានជួយអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម យើងឱ្យ កាន់តែមានភាពរីកចម្រើនឈានឡើងមួយកម្រិតថែមទៀត។

ទី៨ សូមលោកនាយក លោកស្រីនាយិកា មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវតែខិតខំ អប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន ឱ្យគោរពវិន័យសាលា វិន័យគ្រួសារ និងច្បាប់របស់ សង្គមជាតិយើងឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស គេចសាលា មិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើពាលាអវាសែជាដើម។ល។​ ៕

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រារព្វមីទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកភ្នំស្រួច

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តព្រៃវែង

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេស តំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួម អបអសាទរ និងពិភាក្សាការងារ ទ្វេភាគី ជាមួយ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួម ក្នុងពិធីអបអរសាទរ ការប្រកាសចូលកាន់តំណែង របស់ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ជាប្រធានាធិបតី ទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យការដ្ឋាន សាងសង់អគារថ្មី របស់សាលាឧទ្ធរណ៍ និងមហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ

ឯកឧត្តម ទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំ គណៈ ប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំកំពូល ស្តីពីការ ធ្វើឱ្យប្រសើរ ឡើងនូវ សុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ ដំណើរឆ្ពោះទៅ ឆ្នាំ២០៣០ សម្រាប់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ និង​សហការី​ បានអញ្ជេីញមកដល់ កម្ពុជាវិញហេីយ​ បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ីរយៈពេល​ ៤​ ថ្ងៃប្រកបដោយជោគជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណ ជាអនេកប្បការ ជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាមច្ឆជាតិ ស្ថិតនៅខេត្តបន្ទាយមានជ័យ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធីប្រកាស ជាផ្លូវការ ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ និង ពានរង្វាន់ធុរកិច្ច អាស៊ានឆ្នាំ២០២២

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ ORNA SAGIV ឯកអគ្គរដ្ឋទូតអុីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវាសនដ្ឋាន នៅរាជធានីបាងកក

ចាស់ជរាគ្មានទីពឹង២នាក់ប្តីប្រពន្ធ មានជំងឺប្រចាំកាយ ពិការសម្រាកនៅលើគ្រែដើរពុំរួច ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ ប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ផ្តល់កិត្តិយស បើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ ធុរកិច្ចអាស៊ាន ឆ្នាំ២០២២

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានលើកទី៩៣ តាមប្រព័ន្ធអនឡាញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្ស នាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញ​ចូលរួមជាកិត្តិយស ​ក្នុងពិធី​សំណេះសំណាល​ សួរសុខទុក្ខ សិស្សនាយនគរបាល​ នាយនគរបាលរង​ វគ្គបណ្តុះបណ្តាល​កម្រិត បឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៥​ លេីកទី​២​ ខេត្ត​កំពង់​ស្ពឺ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គនិស្សិត នាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់ អគារ​ស្នាក់នៅចំនួនពីរខ្នង នៅសាលានាយទាហានសកម្ម

ឯកឧត្តម រដ្ននមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ កែសម្រួល និងវាយតម្លៃចុងក្រោយ លើស្ថានភាពរួម សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាព នៅកន្លែងប្រារព្វពិធី មច្ឆទិវា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាល ខេត្តកណ្ដាល អញ្ចើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
234 នាក់
ម្សិលមិញ :
1554 នាក់
សប្តាហ៍នេះ :
11711 នាក់
សរុប :
3282876 នាក់