ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ម៉ាកសមូហភាពអង្ករ សែនក្រអូប SKO អង្ករដំណើប នៃពូជស្រូវ ដំណើបស្បៃមង្គល DMSK និងវេទិកា ពិភាក្សាស្តីពី ការពង្រឹង ខ្សែច្រវាក់ តម្លៃស្រូវអង្ករ និងការលើក កម្ពស់ ជីវភាពកសិករខ្នាតតូច
Thu,23 June 2022 (Time 04:23 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច
===========================
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច” ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, រាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Mohammad Shahroz Jail ប្រធានក្រុមគម្រោង CAVAC លោក Anthony Samson លេខាទី ២ នៃតំណាងស្ថានទូត អូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំអអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករទាំងពីរនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម បន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមកហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ពូជស្រូវសែនក្រអូបបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់០៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។ ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ។

លើសពីនេះ ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។ល។

ជាក់ស្តែង នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្មចូលរួមពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ទៅដាក់តាំងបង្ហាញ ដាក់ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជា និងប្រើប្រាស់ជាកាដូរអនុស្សាវរីយ៍ផ្តល់ជូនដល់ភ្ញៀវចូលទស្សនាផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ជូនឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ ដែលមានស្នាដៃក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអង្ករកម្ពុជា ព្រមទាំងប្រកាសបើកវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច”។

បន្ទាប់ពីបញ្ចប់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី និងគណៈអធិបតី បានអញ្ជើញទស្សនាស្តង់ពិព័រណ៍អង្ករក្រអូបនៃពូជស្រូវសែនក្រអូប ០១ ពាក់ម៉ាកសមូហភាព “SKO” និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល ពាក់ម៉ាកសមូហភាព “DSMK” ដែលបានដាំដុះ នៅតាមបណ្តាខេត្តផ្សេងៗ និងផលិតផលកសិកម្មផ្សេងៗទៀត ផងដែរ៕

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រារព្វមីទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកភ្នំស្រួច

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តព្រៃវែង

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេស តំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួម អបអសាទរ និងពិភាក្សាការងារ ទ្វេភាគី ជាមួយ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួម ក្នុងពិធីអបអរសាទរ ការប្រកាសចូលកាន់តំណែង របស់ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ជាប្រធានាធិបតី ទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យការដ្ឋាន សាងសង់អគារថ្មី របស់សាលាឧទ្ធរណ៍ និងមហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ

ឯកឧត្តម ទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំ គណៈ ប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំកំពូល ស្តីពីការ ធ្វើឱ្យប្រសើរ ឡើងនូវ សុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ ដំណើរឆ្ពោះទៅ ឆ្នាំ២០៣០ សម្រាប់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ និង​សហការី​ បានអញ្ជេីញមកដល់ កម្ពុជាវិញហេីយ​ បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ីរយៈពេល​ ៤​ ថ្ងៃប្រកបដោយជោគជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណ ជាអនេកប្បការ ជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាមច្ឆជាតិ ស្ថិតនៅខេត្តបន្ទាយមានជ័យ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធីប្រកាស ជាផ្លូវការ ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ និង ពានរង្វាន់ធុរកិច្ច អាស៊ានឆ្នាំ២០២២

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ ORNA SAGIV ឯកអគ្គរដ្ឋទូតអុីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវាសនដ្ឋាន នៅរាជធានីបាងកក

ចាស់ជរាគ្មានទីពឹង២នាក់ប្តីប្រពន្ធ មានជំងឺប្រចាំកាយ ពិការសម្រាកនៅលើគ្រែដើរពុំរួច ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ ប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ផ្តល់កិត្តិយស បើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ ធុរកិច្ចអាស៊ាន ឆ្នាំ២០២២

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានលើកទី៩៣ តាមប្រព័ន្ធអនឡាញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្ស នាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញ​ចូលរួមជាកិត្តិយស ​ក្នុងពិធី​សំណេះសំណាល​ សួរសុខទុក្ខ សិស្សនាយនគរបាល​ នាយនគរបាលរង​ វគ្គបណ្តុះបណ្តាល​កម្រិត បឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៥​ លេីកទី​២​ ខេត្ត​កំពង់​ស្ពឺ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គនិស្សិត នាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់ អគារ​ស្នាក់នៅចំនួនពីរខ្នង នៅសាលានាយទាហានសកម្ម

ឯកឧត្តម រដ្ននមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ កែសម្រួល និងវាយតម្លៃចុងក្រោយ លើស្ថានភាពរួម សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាព នៅកន្លែងប្រារព្វពិធី មច្ឆទិវា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាល ខេត្តកណ្ដាល អញ្ចើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
1554 នាក់
សប្តាហ៍នេះ :
11611 នាក់
សរុប :
3282776 នាក់