ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្ស នាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣
Thu,30 June 2022 (Time 03:24 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣
========================
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញ​ចូលរួម​ក្នុងពិធី​សំណេះសំណាល​ និងសួរសុខទុក្ខសិស្សនាយនគរបាល​ សិស្សនាយនគរបាលរង​ វគ្គបណ្តុះបណ្តាល​កម្រិតបឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៥​ នៅសាលានគរបាលជាតិភូមិភាគ៣​ ខេត្ត​កំពង់​ស្ពឺ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថានេះជាលើកទី១ ហើយ ដែលសម្ដេច បានអញ្ជើញមកដល់សាលានគរបាលជាតិភូមិភាគ៣នេះ។ សម្ដេចក៏បានរម្លឹកថាកន្លងមក ទីតាំងសាលានេះ ជាអតីតទីតាំងផលិតគ្រឿងញៀនដ៏ធំមួយដែលសមត្ថកិច្ចបង្ក្រាបបាន ហើយត្រូវបានតុលាការកំពូលសម្រេចប្រគល់ដីនេះមកឱ្យក្រសួងមហាផ្ទៃ ទើបក្រសួងរៀបចំទីនេះជាសាលាបណ្ដុះបណ្ដាលនគរបាលភូមិភាគ៣តែម្ដង។

សម្ដេចក្រឡាហោម បានណែនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រៀបចំចុះបញ្ជីដីធ្លីទីតាំងនេះ ក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋឱ្យបានឆាប់និងជាបន្ទាន់ ដើម្បីធានាការពារផលប្រយោជន៍សាធារណៈ និងបន្តថា បើទោះបីជាទីតាំងនេះដីនៅទំនេរច្រើនមែន ប៉ុន្តែក៏មានការងារច្រើនត្រូវធ្វើលើទីតាំងទាំងនោះដែរ ក្នុងនោះសម្ដេច បានផ្ដួចផ្ដើមឱ្យរៀបចំទីតាំងចិញ្ចឹមសត្វ ដូចជាគោនិងពពែជាដើម ហើយសាលាត្រូវសហការជាមួយមន្រ្តីជំនាញកសិកម្ម ដោយសម្ដេចនឹងផ្ដល់ពូជឱ្យសាលារៀបចំចិញ្ចឹម។

ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៣នេះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងភូមិភាគ៣នេះ ដែលបានរួមកម្លាំងសាមគ្គីគ្នារំលែកថវិកាមកចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។ សម្ដេចចាត់ទុកថានេះជាការរួមចំណែកដ៏មានសារៈសំខាន់ ពិសេសក្នុងពេលរដ្ឋកំពុងសន្សំការចំណាយក្នុងស្ថានភាពកូវីដ-១៩។

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ គណៈប្រតិភូកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមតំណាង រាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay សមាជិកសភា និងជាប្រធានក្រុមមិត្តភាព សមាជិកសភាសឹង្ហបុរី អាស៊ីអាគ្នេយ៏

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
729 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16547 នាក់
សរុប :
3396888 នាក់