ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ ORNA SAGIV ឯកអគ្គរដ្ឋទូតអុីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវាសនដ្ឋាន នៅរាជធានីបាងកក
Thu,30 June 2022 (Time 07:18 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ ORNA SAGIV ឯកអគ្គរដ្ឋទូតអុីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវាសនដ្ឋាន នៅរាជធានីបាងកក
======================
រាជធានីភ្នំពេញ៖នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ORNA SAGIV ឯកអគ្គរដ្ឋទូតអុីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវាសនដ្ឋាននៅរាជធានីបាងកក ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថ្វាយសារតាំង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណង
មិត្តភាពដ៏យូរលង់រវាង កម្ពុជា- អ៊ីស្រាអែល រាប់ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៦៧ ហើយនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យទេសចរណ៍, វិស័យអប់រំ និងជាពិសេស វិស័យកសិកម្ម ដែលបានដើរតួនាទីនាំមុខនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំពោះវិស័យសេដ្ឋកិច្ច និងយោធា ទោះបីសកម្មភាពកិច្ចសហប្រតិបត្តិការនៅមានកម្រិត ប៉ុន្តែក៏ស្ថិតក្នុងលទ្ធភាព និងសក្តានុពលដែលអាចបន្តពង្រឹងឱ្យបានរីកចម្រើនទៅមុខផងដែរ ដោយការណ៍នេះក៏នឹងអាចជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេសឱ្យកាន់តែជិតស្និទ្ធ។

ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អក្នុងរយៈពេលយូរឆ្នាំកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យកសិកម្ម ដោយក្នុងនេះ មាននិស្សិតកម្ពុជាជាច្រើនបានចេញទៅសិក្សា និងហាត់ការនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រៅពីផ្នែកកសិកម្ម លោកជំទាវ ក៏បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនទៀត ដែលមានដូចជា៖ វិស័យធនធានទឹក, ថាមពល, សហគ្រិនភាព, ការងារ, នវានុវត្តន៍ និងបច្ចេកវិទ្យា ជាដើម។

ចំពោះទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា លោកជំទាវ ក៏បានសម្តែងនូវការស្វាគមន៍រីករាយគាំទ្រ និងបានបញ្ជាក់ថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺការបើកច្រកសម្រាប់ការសម្លឹងមើលឱកាសនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរសម្រាប់ពេលអនាគត។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរចែករំលែកយោបល់ និងបទពិសោធន៍ទៅវិញទៅមកលើការងារគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងវិបត្តិជាសាកលនេះយ៉ាងមានប្រសិទ្ធភាព ដែលស្តែងឡើងតាមរយៈអត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ក្នុងកម្រិតចំណាត់ថ្នាក់ពិភពលោក និងការសម្រេចបាននូវការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យបានយ៉ាងឆាប់រហ័ស។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិក គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន លើការងារព័ត៌មាន និងការផ្សព្វផ្សាយ មហាជន ក្នុងបរិបទឌីជីថល នៅវិមាន៧មករា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
665 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16483 នាក់
សរុប :
3396824 នាក់