ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់
Fri,01 July 2022 (Time 12:13 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានអញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់
==========================
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ០៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចពិជ័យសេនា បានអញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៅទីស្តីការក្រសួងការពារជាតិ ។

ក្នុងរបាយការណ៍វឌ្ឍភាពការងារចាក់វ៉ាក់សាំង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ឱ្យដឹងថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ មានសមាសភាព និង សមាជិក សមាជិការ ដែលមានចំណេះដឹងខ្ពស់ សិស្ស និស្សិតមកពីសាកលវិទ្យាល័យល្បីៗ ទាំងក្នុងប្រទេស និងអន្តរជាតិ ដែលមកធ្វើការងារស្ម័គ្រចិត្តដើម្បីជួយដល់ សង្គមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាល ដាលជំងឺកូវីដ-១៩ និងកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកវិស័យ ឯកជន និង ប្រជាពលរដ្ឋទូទាំងប្រទេស ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា មានគោលការណ៍រួមក្នុងការ ជួយដល់សង្គមជាតិ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។ ទទឹមនេះ បានធ្វើសកម្មភាពការងាររួម ការស្ម័គ្រចិត្តរួម និងផលប្រយោជន៍រួម ដើម្បីទទួលបាន លទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លទ្ធផលការងារជាក់ស្តែងដែលទទួលបាន កន្លងមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសរុបចំនួន ១៩៦ ៧៣៦ ដូសទី១ គ្រប់ ទីតាំងទាំងអស់ គិតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ដោយលែកចាប់ពីដូសទី១ដល់ ដូសទី៥ ការចាក់វ៉ាក់សាំងកូវីដ-១៩ សរុបរួមបានចំនួន ៤១៤ ១៣៤ ដូស ដែលមានមណ្ឌល ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ តំបន់ បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យមកទល់ពេលនេះ។

សូមបញ្ជាក់ថា ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា មាន ៥២ក្រុម និង១៥ក្រុម ត្រៀមរួចរាល់ ដើម្បីចូលរួមយុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវទូទាំងប្រទេស ក៏ដូចជាតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស។ ក្រៅពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនាទៀ បាញ់ កាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២២ កន្លងមក បានចុះប្រឹក្សាពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋពីរឃុំ គឺនៅមណ្ឌលសុខពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គធំ និងមណ្ឌលសុខ ប្រាសាទបាគង ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុបបានចំនួន ៥២៨ នាក់ ក្នុងនោះ កុមារ១០០នាក់។

ថ្លែងបូកសរុបកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក ស ថាវី បានសំដែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ទាំងអស់ ដែលបានរួមកំលាំងគ្នា ខិតខំបំពេញការងារអស់រយៈពេល ២ ឆ្នាំកន្លងមកក្នុងការចូលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយបានចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ឧត្តមសេនីយ៍ឯក ស ថាវី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា : ទោះបីជាជំងឺកូវីដ- ១៩ មានភាពធូរស្បើយ ក៏ដោយ ប៉ុន្តែគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅតែបន្តបេសកកម្ម របស់ខ្លួន ចុះជួយប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី ខេត្ត ក្រុងជាបន្តបន្ទាប់ទៅមុខទៀត ។

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ គណៈប្រតិភូកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមតំណាង រាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay សមាជិកសភា និងជាប្រធានក្រុមមិត្តភាព សមាជិកសភាសឹង្ហបុរី អាស៊ីអាគ្នេយ៏

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
738 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16556 នាក់
សរុប :
3396897 នាក់