ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណ ជាអនេកប្បការ ជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាមច្ឆជាតិ ស្ថិតនៅខេត្តបន្ទាយមានជ័យ
Fri,01 July 2022 (Time 12:01 PM)
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ទិវាមច្ឆជាតិ បានកើតមានឡើងតាមកម្មវិធីដែលបានគ្រោងទុក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដ៏អធិកអធមនេះ ក៏មានវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ឯកឧត្តមនាយឧត្តមសេនីយគ្រប់ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ភ្ញៀវជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពល រដ្ឋប្រមាណជាង ៤ ០០០ នាក់។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងខ្លួនលោកផ្ទាល់ បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណជា អនេកប្បការជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តក្នុងអាងទឹកត្រពាំងថ្មនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួម និងបន្តថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត អាជ្ញាធរស្រុក កងកំលាំងប្រដាប់អាវុធ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលជលផល ដែលបានសហការគ្នាយ៉ាងល្អប្រសើររៀបចំប្រារព្វពិធីនេះ សម្រេចទទួលបានជោគជ័យគួរជាទីមោទន។

ឆ្លៀតយកឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិគ្រប់ទិសទី ដែលថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនជនរួមជាតិទាំងអស់ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពរជ័យបវរមហាប្រសើរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ គណៈប្រតិភូកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមតំណាង រាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay សមាជិកសភា និងជាប្រធានក្រុមមិត្តភាព សមាជិកសភាសឹង្ហបុរី អាស៊ីអាគ្នេយ៏

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
723 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16541 នាក់
សរុប :
3396882 នាក់