ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធី បុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន
Tue,27 September 2022 (Time 03:34 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន
==========================
នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ពិធីបុណ្យសពថ្នាក់ជាតិជូនឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កាពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន រួមនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិដើម្បីលាគ្នាជាលើកចុងក្រោយ។

ជាគុណបំណាច់ចំពោះស្នាដៃ និងការចងចាំ ឯកឧត្តម អាបេ ជាអ្នកនយោបាយអភិរក្សនិយម ដែលត្រូវបានគេចងចាំចំពោះសមិទ្ធិផលគោលនយោបាយជាច្រើន ទាំងក្នុង និងក្រៅប្រទេស ទាំងការដឹកនាំពិភពលោក និងទំនាក់ទំនងដ៏កក់ក្តៅ ដែលឯកឧត្តមបានកសាងជាមួយមេដឹកនាំពិភពលោក កាលពីអតីតកាល និងបច្ចុប្បន្ន ។

លើសពីនោះ ឯកឧត្តម អាបេ ក៏ត្រូវបានគេចងចាំថា ជាបុគ្គល ដែលខ្វាយខ្វល់អំពីសុខុមាលភាពប្រជាជន-កម្មករ ស្ថិរភាពសង្គម និងសន្តិសុខជាតិរបស់ជប៉ុនជាដរាប បើទោះ ឯកឧត្តម ពុំមែនជានាយករដ្ឋមន្ត្រី ក្នុងពេលដែលជីវិតរបស់ឯកឧត្តម ត្រូវបានគេលួចធ្វើឃាតក៏ដោយ ឯកឧត្តមនៅតែជាកម្លាំងនយោបាយដ៏សំខាន់មួយរូបនៅក្នុងប្រទេសជប៉ុន។ ប្រជាជនជប៉ុនភាគច្រើន ដែលមកចូលរួមកាន់ទុក្ខឯកឧត្តមអាបេ គឺជាក្រុមយុវជនវ័យក្មេង ដែលទទួលបានការងារធ្វើដំបូង ដោយសារគោលនយោបាយសេដ្ឋកិច្ច ដែលមានឈ្មោះថា អាបេណូមិក (Abenomics) ។

នៅក្នុងអំឡុងពេលនៃការកាន់តំណែងក្នុងអាណត្តិទី ២ ចាប់ពីចុងឆ្នាំ២០១២ ដល់ខែកញ្ញា ឆ្នាំ ២០២០ ក្នុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ជប៉ុនបានបង្កើតការងារថ្មី ប្រមាណ ៥លានកន្លែង ។ លើសពីនោះ ឯកឧត្តម អាបេ គឺជាមិត្តភ័ក្រដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ កម្ពុជា ដែលបានរួមចំណែកយ៉ាងជ្រាលជ្រៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ឯកឧត្តម អាបេ គឺជាមិត្តជាទីស្រលាញ់ រាប់អានដ៏យូរម្នាក់ ដែលបានរួមចំណែកពូនជ្រុំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនយើងទាំងពីរ។ សូមបញ្ជាក់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានធ្វើការបាញ់ប្រហារមកលើ ឯកឧត្តម អាបេ ស៊ីនហ្សូ ក្នុងឱកាសដែលរូបឯកឧត្តមអញ្ជើញថ្លែង ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចំរើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ មិត្តភក្តិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។

កាយវិការដ៏សប្បរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចជារៀងរហូត។ ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេចបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនោះ នៅចំពោះមុខឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកជំទាវ អាបេ ស៊ិនហ្សូ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសំដែងនូវចូលរួមរំលែកទុក្ខ និងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូប ឯកឧត្តម អាបេ ស៊ិនហ្សូ ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តភក្រជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា៕

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន​សែន​ ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ជំនន់ទឹកភ្លៀង

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទង ជាមួយ ច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំ

ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកអំណោយ​ ដល់គ្រួសារជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល​ និងចែកអំណោយរបស់ រាជរដ្នាភិបាលកម្ពុជា​ ជូនដល់គ្រួសារ ជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួម ចំណែកសាងសង់ អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅខេត្តសៀមរាប

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារ ចំនួន ២ខ្នង ដែលជា ទ្រព្យសម្បត្តិ ថ្មីបន្ថែមទៀត នៃវិស័យយុត្តិធម៌

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន City Rice Import Export ដែលបាន នាំយក អង្កររំដួល របស់កម្ពុជា ទៅចូលរួមប្រកួត ក្នុងវេទិកា ស្រូវ-អង្ករ ពិភពលោក រហូតទទួលបាន ពានរង្វាន់ លេខ១ ជា អង្ករល្អដាច់គេ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1793 នាក់
ម្សិលមិញ :
6500 នាក់
សប្តាហ៍នេះ :
18275 នាក់
សរុប :
3673757 នាក់