លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគ ពីថ្នាក់ជាតិ នៅស្រុកបាណន់ ខេត្តបាត់ដំបង
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគពីថ្នាក់ជាតិ នៅស្រុកបាណន់ ខេត្តបាត់ដំបង
====================
នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៣ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅទីរួមស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីនេះ មានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល, គណៈកម្មាធិការសាខា-អនុសាខាក្រុង/ស្រុកទាំង១៤, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត, កងកម្លាំងទាំង៣ប្រភេទ, រដ្ឋបាលស្រុកបាណន់, អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, យុវជន សសយក, យុវជនកាយរឹទ្ធ, យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ សរុបចំនួន ៣១៥នាក់។
ការប្រារព្ធទិវាជាតិ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជា ការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, និយាយជារួម, និងនិយាយដោយឡែក, សម្រាប់កាកបាទក្រហមកម្ពុជា គឺជាការអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងពង្រឹងភាពធន់សហគមន៍ជាតួនាទីរបស់យើងទាំងអស់គ្នា
ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា
គាំទ្រស្រ្តីក្នុងភាពជាអ្នកដឹកនាំ ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងពង្រឹងភាពធន់សហគមន៍
រួមគ្នាកសាងសហគមន៍ឱ្យមានភាពធន់ទៅនឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។