ឯកឧត្តម គួច ចំរើន ៖ បានណែនាំឱ្យក្រុង ស្រុក ស្នងការ អាវុធហត្ថ ចូលរួមអនុវត្តផែនការក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរ នៅតាមទីតាំង ដែលមានការរស់នៅប្រមូលផ្តុំ=================នារសៀលថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំចុះពិនិត្យស្ថានភាពមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ព្រះរាជអាជ្ញា តំណាងស្នងការ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ និងនាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោយផ្តោតសំខាន់លើអ្នកប្រើប្រាស់ ជួញដូរ ចែកចាយគ្រៀងញៀននៅខេត្តព្រះសីហនុ មិនមានការថមថយ ក្រោយពីគណៈបញ្ជាការឯកភាពខេត្ត បើកកិច្ចប្រជុំ និងបានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុកត្រូវបន្តយកចិត្តទុកដាក់ធ្វើរដ្ឋបាលចំហរនៅតាមទីតាំងសង្ស័យថា មានក្រុមអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដើម្បីប្រមូលពួកគេធ្វើតេស្តរកសាធាតុញៀន ប្រសិនរកឃើញយកមកធ្វើការព្យាបាល និងស្តារនីតិសម្បទានអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍នៅមជ្ឈមណ្ឌល។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យក្រុង ស្រុក ស្នងការ អាវុធហត្ថចូលរួមអនុវត្តផែនការក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរនៅតាមទីតាំង ដែលមានការរស់នៅប្រមូលផ្តុំមិនមានភាពច្បាស់លាស់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការប្រ មូលយកមកធ្វើតេស្តរកសារធាតុញៀន ដើម្បីផ្តាច់ឬសគល់អ្នកញៀនគ្រឿងញៀន ទន្ទឹមនោះត្រូវចុះត្រួតពិនិត្យអ្នកបើកបររថយន្ត ពិសេសអ្នកបើកបររថយន្តធុនធំ ប្រសិនរកឃើញមានសារធាតុញៀនយកមកចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត។ ឯកឧត្តម អភិបាលខេត្ត អ្នកញៀនថ្នាំទាំងឡាយ សូមប្រញ៉ាប់ទៅទទួលសេវាបន្សាប ព្យាបាលដោយស្ម័គ្រចិត្តនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតដោយខ្លួនអាចរស់នៅក្នុងផ្ទះ ហើយក្រុមគ្រួសារ ត្រូវជួយមេីលថែ។ តែបេីដេីរចេញក្រៅ បន្តការប្រេីប្រាស់សារធាតុញៀន ឬបង្ករបញ្ហាដល់សង្គម សូមប្រិយមិត្តរាយការណ៍មកអាជ្ញាធរភូមិ ឃុំសង្កាត់ជាបន្ទាន់ ដេីម្បីមានវិធានការបង្ខំអ្នកញៀនមកទទួលសេវានៅមណ្ឌល ដែលផ្តល់ការបន្សាប ការព្យាបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដាច់ខាត។ ធ្វេីបែបនេះបាន នោះអ្នកនឹងគេចផុតពីភាពជាទាសករគ្រឿងញៀន។ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានបញ្ជាក់ថា ឯកឧត្តមបានផ្តល់ដី២០ហិកតា ឱ្យទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ព្រមទាំងមានការជួយឧបត្ថម្ភជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ហើយនៅពេលពួកគាត់បានព្យាបាល និងស្តារនីតិសម្បទាគ្រៀងញៀនហើយ អាចចូលបណ្តុះបណ្តាលវិជ្ចាជីវៈ ផ្នែកកសិកម្មនៅសាលារបស់ឯកឧត្តមដោយមិនបង់ប្រាក់ទទួលបានអាហារ ៣ពេល និងទទួលឱ្យបំរើការងារនៅក្នុងការដ្ឋានមានដូចជា ចំការកៅស៊ូ ចំការដូងប្រេង និងមានកន្លែងការងារជាច្រើនផ្សេងទៀតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។ លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទានអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ មកដល់បច្ចប្បុន្ន មណ្ឌលទទួលជនរងគ្រោះចំនួន ១,០៤៧នាក់ ស្រី ៤១នាក់ បានធ្វើសមាហរណកម្មអ្នកជាសះស្បើយគ្រៀងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារ ៥១៥នាក់ ស្រី១២នាក់ បច្ចុប្បន្ននៅសល់ចំនួន ៥៣៥នាក់ ស្រី២៩នាក់ ក្នុងនោះជនរងគ្រោះមកពីខេត្តព្រះសីហនុចំនួន ១៧៩នាក់ ស្រី ១៣នាក់ និងមកពីបណ្តាខេត្តនានា ក្នុងនោះមជ្ឍមណ្ឌលបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ មានដាំបន្លែ ជួសជុលម៉ាស៊ុនត្រជាក់ ផ្នែកតបណ្តាញអគ្គិសនី ផ្សារដែក ជាងកំបោជាដើម។ ក្នុងឪកាសនោះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយសម្តេចតេជោអង្ករចំនួន ៣០តោន ជូនមជ្ឈមណ្ឌល និងថវិកាសម្តេចតេជោ ជូនបុគ្កលិកចំនួន ៤៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល។ ឯកឧត្តម ម៉ុង ឬទ្ធី ឧបត្ថម្ភសាច់ជ្រូក ២ក្បាល និងថវិកា ១ ០០០ដុល្លាអាមេរិក។ លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ មីយើង ១០០កេស ត្រីខ ១០០យួរ ទឹកត្រី ១០០យួរ ទឹកស៊ីអ៉ីវ ១០០យួរ នំធុង ១០២ធុង ទឹកដោះគោខាប់ ៤៨០កំប៉ុង និងថវិកា ១០លានរៀល។
ចំនួនអ្នកទស្សនា
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប
ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពី ពិធីបួងសួងចម្រើនសេចក្តីសុខស្ថិត នៅខេត្តសៀមរាប
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី
ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន
ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន