ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉នជំនាញ ប្រយុទ្ធប្រឆាំង បទល្មើសជួញដូរគ្រឿងញៀន
Fri,06 October 2023 (Time 02:56 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន
====================
រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាលជាតិបារាំង នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។

ពីវេទិកាអធិបតី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋបារាំង ដែលកន្លងមកបានជួយបណ្តុះបណ្តាលជំនាញ ដល់ មន្រ្តីនគរបាលជាតិកម្ពុជា ឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញ ដែលនឹងត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ គឺបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីមួយ ទៀត សម្រាប់សិក្ខា កាមទាំងអស់ដែលជាមន្រ្តីអនុវត្តច្បាប់ ថ្វីត្បិតតែមានរយៈពេលខ្លី ក៏ប៉ុន្តែយើងបានយល់ដឹងច្រើន ពីសភាពការណ៍សកល ពីសភាពការណ៍នៅប្រទេសបារាំង និងសភាពការណ៍គ្រឿងញៀននៅកម្ពុជា។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរង មានប្រសាសន៍បន្តថា៖ នៅក្នុងអាណាត្តិទី០៧ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកំណែទម្រង់កងកម្លាំង ហើយនេះជាអាទិភាពទី១ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នោះគឺ ការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពល។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា ៖ គ្រឿងញៀននេះហើយ គឺជាកម្មវត្ថុកង្វល់ សកល មិនមែនតែកម្ពុជានោះទេ ដែលវាប៉ះពាល់ដល់សុខភាព និងបង្កមហន្តរាយជាច្រើនដោយ សារបទឧក្រិដ្ឋនានា។ ដូចយើងបានដឹងច្បាស់ហើយក្នុងបណ្ដាបទឧក្រិដ្ឋនានា ដែលកើតមានឡើងក្នុងសកលលោក និងនៅកម្ពុជា ៧០ភាគរយ គឺឧក្រិដ្ឋជនដែលប្រព្រឹត្តិបទល្មើសតែងតែប្រើប្រាស់គ្រឿងញៀន។ ដូចនេះ ក្នុងនាមយើងជាអ្នកអាជីព ជាយុទ្ធជនប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែរួមគ្នាបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ឲ្យសកម្មដើម្បីសុវត្ថិភាពសង្គម។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក្នុងនាម ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់លោកស្រី Marianne Flour-Bourril ជាគ្រូឧទេសនាម, អ្នកបកប្រែ និងសិក្ខាកាមទាំងអស់ ដែលបានខិត ខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះចេះដឹង ដើម្បីយកទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធ ភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏កត់សម្គាល់ឃើញដែរថា វគ្គសិក្សានេះថ្វីត្បិតតែពាក់ព័ន្ធច្រើនទៅ លើសភាពការណ៍ កិច្ចសហប្រតិបត្តិការ រចនាសម្ព័ន្ធ ក៏ដូចជាវិធីស្រាវជ្រាវប្រមូលភស្តុតាង ការបង្ក្រាប របស់នគរបាល នៃក្រសួងមហាផ្ទៃ សាធារណៈរដ្ឋបារាំង ក៏ពិតមែន ប៉ុន្តែជាមេរៀនមួយដែលមានគុណតម្លៃ និងប្រសិទ្ធភាពសម្រាប់សិក្ខាកាមទាំងអស់យកទៅអនុវត្តន៍ ពីសេសត្រូវ យក មកឆ្លុះបញ្ជាំងជាមួយនឹងសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាផែនការសកម្មភាពរបស់នគរបាលប្រឆាំងគ្រឿងញៀនរបស់កម្ពុជាយើង។ ទោះបីថាច្បាប់នៃប្រទេសទាំងពីរមានភាពខុសគ្នាអំពីនីតិវិធី ការអនុវត្ត ក៏ប៉ុន្តែគោលដៅរួមតែមួយគឺ ស្រាវជ្រាវ រកឲ្យឃើញបង្ក្រាបឲ្យបាន និងប្រមូលភស្តុតាងបញ្ជូនទៅតុលាការដូចគ្នា។

ជាចុងក្រោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ ត្រូវយកចំណេះចេះដឹងទាំងនេះ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាបងប្អូនរួមអាជីព ជាពិសេសក្នុងការងារប្រឈម បង្ការ ការពារ ពេលបងប្អូនចុះប្រតិបត្តិការ។

សូមបញ្ជាក់ថា វគ្កបណ្ដុះបណ្ដាលនេះ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣ ដោយមានសិក្ខាកាម សរុបចំនួន ២០រូប មកពីមន្ទីរប្រឆាំងគ្រឿងញៀន ,ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ,ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ,ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ,ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1143 នាក់
ម្សិលមិញ :
3496 នាក់
សប្តាហ៍នេះ :
24423 នាក់
សរុប :
5484723 នាក់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកម្មវិធីបើក កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅខេត្តសៀមរាប

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី

សម្តេចកិត្តិសង្គហ ម៉ែន សំអន អញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពរបស់គណៈកម្មការរៀបចំទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ចើញក្នុងពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលស្រុកសំរោង (ថ្មី)

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសតែងតាំងលោក ប៊ិន ឡាដា ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ ជំនួសលោក សុីម គង់ ដែលត្រូវទទួលភារកិច្ចថ្មី

គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យ មួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានា នៅលើពិភពលោក

ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមាន ភាពរួសរាយរាក់ទាក់បំផុត

រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញអមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកម្មវិធី បើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្អូនៗសិស្សានុសិស្ស ប្រឡងជាប់បាក់ឌុប និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំថ្មី នៅក្នុងឃុំព្រែកកុយ ស្រុកកងមាស

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានអញ្ចើញជាអធិបតីក្នុងពិធីចែក ធុងចំរុះទឹកស្អាត ចំនួន ៦៩៨ធុង ជូនប្រជាពលរដ្ឋ នៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានអញ្ចើញជាអធិបតីដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងឆ្លើយតប បញ្ហា និងសំណូមពរ ដែលបានលើកឡើង ក្នុងវេទិការ របស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំ ទាំង១១ ក្នុងស្រុកកងមាស

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើកកេសវិញ្ញាសាប្រឡង ប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋ រស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បានទទួលសេវាពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃ ជាថ្មីម្ដងទៀតពីសំណាក់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA)

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា”

គោលនយោបាយឈ្នះ ឈ្នះ ដែលបង្កើតឡើងដោយកូនខ្មែរ បច្ចុប្បន្នជាថ្នាក់ដឹកនាំ ​កំពូល​របស់ កម្ពុជា ត្រូវបានថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយ អន្តរជាតិជាច្រើន កោតសរសើរ និង​យកជាពិសោធន៍ក្នុងការរៀនសូត្រ

ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ចើញចូលរួមពិធីបិទ អនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធអគារសិក្សា និងទីចាត់ការ នៅអនុវិទ្យាល័យ ហ៊ុន សែនមាឃបី ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នៅក្នុងស្រុកស្ទឹងត្រង់

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងស្រុកម៉ាឡៃ