ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួម​ គោរពវិញ្ញាណក្ខន្ធ អតីតអ្នកជំនាញការកសិកម្ម នៃសហភាព​សូវៀត​ ដែលបាន​ស្លាប់ ​ដោយសារទាហាន ខ្មែរក្រហម​ វាយឆ្មក់​តាមដងផ្លូវ​ នៅក្នុង​ស្រុកចំការលេី​
Sat,25 November 2023 (Time 02:46 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកំពង់ចាម​ ចូលរួម​គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាព​សូវៀត​ ដែលបាន​ស្លាប់​ដោយសារទាហានខ្មែរក្រហម​ វាយឆ្មក់​តាមដងផ្លូវ​ ក្នុង​ស្រុកចំការលេី​

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ បាន​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាព​សូវៀត​ ចំនួន៩រូប​ (ខ្មែរ​ ១រូប​,​ សូវៀត​ ៨រូប)​ ដែលបាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារទាហានខ្មែរក្រហម​ វាយឆ្មក់​តាមដងផ្លូវ​ ក្នុង​ស្រុកចំការលេី​ កាលពី​ឆ្នាំ១៩៨៣​ ។

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅវត្តដូនធី ស្ថិត​ក្នុង​ឃុំបុសខ្នុរ ស្រុកចំការលើ​ ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ឯកឧត្ដម​ ហ៊ុន​ ម៉ានិត​ អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្ដម​ H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ អាជ្ញាធរ​ដែនដី​ និង​លោកយាយ​ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ ជាច្រើន​ផងដែរ​ ។

សូម​ជំរាប​ថា​ អតីតអ្នកជំនាញការកសិកម្ម​បានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅស្រុកចំការលើ ខេត្តកំពង់ចាម​ ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារ បានទៅសម្រាកនៅខេត្តកំពង់ចាម មួយយប់​ ដោយមានរថយន្ត​ ៣គ្រឿង ២គ្រឿង១២កៅអី និង១គ្រឿង ដឹកប៉ូសីល កងកាពារពីខេត្តចំនួន​ ១២នាក់ផងដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ បានចេញដំណើរមកស្ថាននីយ៏ពិសោធន៍ដំណាំកប្បាស ពេលធ្វើដំណើរដល់ភូមិ​ដូនធី​ និងចន្លោះភូមិមួយទៀត ដែលមានលក្ខណៈ ជាព្រៃរបោះខ្ពស់ៗ​ ត្រឹមក្បាល ដែលពួកខ្មែរក្រហមងាយស្រួលពួនស្ទាក់ចាញ់ ដោយមាន២ក្រុម និងមានកាំភ្លើងគ្រប់ដៃ ម៉ាក AK47 B40 និងអាចមានកាំភ្លើងយន្ត បាញ់សន្ធាប់មកក្បួនរថយន្តរបស់ក្រុមការងារ បានធ្វើអោយក្រុម កងការពារបាត់ម្ចាស់ការ រត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ តែយើងត្រូវពួកខ្មែរក្រហមបាញ់ របួសនិងស្លាប់ ។

បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះរួមមាន៖​ ១. លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ (ជនជាតិខ្មែរ)​ ។ ២- លោក ទីមេណូវ វ.វ (N.V.Tikmenov)​ វិស្វករបច្ចេកវិទ្យា​ ។ ៣- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko)​ វិស្វករក្សេត្រសាស្ត្រ​ ។ ៤- លោក ហ្គីប៉ូវ អីអី (Yu.I. Gribov)​ វិស្វករគ្រឿងយន្ត​ ។ ៥- លោក អាយុនដូវ កា.ហ (K.Kh.Akhundov)​ ក្សេត្រគីមីវិទ្យា​ ។ ៦-លោក ធៀលណូវ អា.ហ្គ (A.G. Chernov)​ ឯកទេសគ្រឿងយន្ត​ ។ និង​ ៧-លោក ហ្វេសសេ​វ ទ​ .​ (T. Fayziev)​ ឯកទេសគ្រឿងយន្ត​ ។ ៨-លោក ណាសារ៉ូវ ឆ.អ (N.A.Nazarov)​ វិស្វករក្សេត្រសាស្ត្រ ការពារដំណាំ​ ។ ៩-លោក សាអាតូវ ស. (S. Saatov)​ វិស្វករ និងអ្នកបកប្រែ​ ។

បន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ អង្គការចាត់តាំងរបស់ខ្មែក្រហម នៅតែបន្ត សកម្មភាពជាក្រុមឧទ្ទាម បន្តសង្គ្រាមបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងផ្ទៃប្រទេស។ កម្ពុជាតែងតែមាន ការបែកបាក់ទៅជាតំបន់ត្រួតត្រាពីរ ឬបីភាគី ពុំដែលទទួលបាននូវសន្តិភាពពេញលេញនោះឡើយ។ ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើងដែលធ្លាប់តែ ឆ្លងកាត់នូវភ្លើងសង្គ្រាមការបែកបាក់ និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញនូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3609 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
25455 នាក់
សរុប :
6414750 នាក់

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក និងវត្តក្សេរ នៅក្នុងឃុំព្រែករំដេង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX