ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួម ក្នុងពិធីបំពាក់ ឋានន្តរសក្តិ នាយទាហានបីរូប ដែលកំពុងបំពេញការងារ នៅបញ្ជាការដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេរវកម្ម និងបញ្ជាការដ្ឋានទ័ពពិសេស
Wed,08 November 2023 (Time 02:08 PM)
ដោយ ៖ ដើម្បីប្រជាជន


ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្តិនាយទាហានបីរូប ដែលកំពុងបំពេញការងារ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងបញ្ជាការដ្ឋានទ័ពពិសេស
================
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការនូចលបត្ថម្ភ អគ្គបញ្ជាការ បានអញ្ចើញចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្តិនាយទាហានបីរូប ដែលកំពុងបំពេញការងារនៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងបញ្ជាការដ្ឋានទ័ពពិសេស ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានទ័ពពិសេស ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងសម្រេចស្នាដៃធំៗជូនជាតិ និងប្រជាជន រួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពសង្គម និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បន្តពង្រឹងប្រព័ន្ធដឹកនាំបញ្ជា រក្សាការសម្ងាត់កងទ័ពឲ្យបានល្អ ក្នុងនោះចាត់តាំងប្រចាំបញ្ជា ពង្រឹងសមត្ថភាព កាយសម្បទាឱ្យបានរឹងមាំ និងគោរពវិន័យឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីក្លាយជាកម្លាំងពិសេសប្រកបដោយថាមពលមុតស្រួច៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2233 នាក់
ម្សិលមិញ :
4271 នាក់
សប្តាហ៍នេះ :
22607 នាក់
សរុប :
6227010 នាក់

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញជួបសួរសុខទុក្ខ បងប្អូនប្រជាពលករ វិលត្រឡប់មកពីប្រទេសថៃ តាមរថយន្តរបស់សាលាខេត្ត

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញអមដំណើរ ឯកឧត្តម អភិបាលខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ពីការវាយប្រហារឈ្លានពាន របស់កងព័រប្រទេសថៃ

លោកស្រី មិត្ត ជីតា និង ស្វាមី ព្រមទាំងគ្រួសារឧបាសក យឺន សារ៉េត សប្បុរសជនបងប្អូនខ្មែរ រស់នៅប្រទសចិន ឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគ-បរិភោគ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ ជួយដល់ជនស៊ីវិលភៀសសឹក

ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ នាំយកអំណោយ មហាគ្រួសារខ្មែរ ទូទាំងខេត្តតាកែវ ចំនួន២ រថយន្ត និងថវិកា មកប្រគល់ជូន រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ចែងបន្តចែកជូនដល់ បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម ដែនអធិបតេយ្យភាពកម្ពុជា

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងបច្ច័យពីព្រះសង្ឃ និងសប្បុរជនានាគ្រប់មជ្ឍដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់កងទ័ព ឈរជើងនៅព្រំដែន និងប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់បញ្ហាប្រឈម

​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក អ៊ួន ហាច មេបញ្ជាការរងគ៣ កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ដែលបានពលី ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានសៀម

លោក សុីម គង់ អភិបាលស្រុកជើងព្រៃ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ស្មើនឹង៤៧នាក់ ដែលបានភៀសខ្លួន ពីតំបន់ប្រឈម នៅខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកជើងព្រៃ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បាននាំយក អង្គរ ទឹកសុទ្ធ បន្លែ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ផ្សេងៗ ជូនដល់ជនភៀសសឹក ចំនួន ១២គ្រួសារ ដែលបានភៀសខ្លួន ចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបអញ្ជើញត្រឡប់មកពីប្រទេសថៃ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញទទួលបងប្អូនពលករ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ

ឯកឧត្តម វ៉ី សំណាង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងថវិកា បណ្ដោះអាសន្ន ១២.០០០.០០០រៀល ពីតំណាងប្រជាពលរដ្ឋ និងតំណាងអាជីវករផ្សារធំតាកែវ ដើម្បីយកទៅផ្ដល់ជូនកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន

ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃវិញ សូមទាក់ទងមន្ទីរការងារ ដើម្បីស្វែងរកការងារធ្វើ នៅមូលដ្ឋានខេត្តតាកែវផ្ទាល់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់​ព្រះអង្គចេក​ ព្រះអង្គចម​ និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស​​ នៅខេត្តសៀមរាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយប្រធានក្រុមគណៈបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ