ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញអមដំណើរ ឯកឧត្តម អភិបាលខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ពីការវាយប្រហារឈ្លានពាន របស់កងព័រប្រទេសថៃ
Mon,28 July 2025 (Time 07:08 AM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញអមដំណើរ ឯកឧត្តមអភិបាលខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ពីការវាយប្រហារឈ្លានពានរបស់កងព័រប្រទេសថៃ

នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់មួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបានបម្លាស់ទីមកកាន់ទីជម្រកសុវត្តិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារឈ្លានពានទីតាំងភូមិឋាន នានា ដោយកងទ័ពប្រទេសថៃ ដើម្បីរំលោភយកទឹកដីប្រទេសកម្ពុជា ក្នុងនោះមានស្រុកជើងព្រៃ ចំនួន ៧៧គ្រួសារ ស្មើនឹង២៧៩នាក់ និងស្រុកចំការលើ ចំនួន២៦ គ្រួសារ ស្មើនឹង ១០៣នាក់ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានចាត់តាំងឱ្យកម្លាំងថ្នាក់មូលដ្ឋាន ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ប្រកបដោយសុវត្ថិភាពខ្ពស់ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3312 នាក់
ម្សិលមិញ :
4271 នាក់
សប្តាហ៍នេះ :
23686 នាក់
សរុប :
6228089 នាក់

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី ជុំវិញបញ្ហាជម្លោះប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញចូលរួមជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន គោរពវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធព្រះវិហារ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ព ឈ្លានពានសៀម លើដែនអធិបតេយ្យភាពកម្ពុជា

លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងវាយតម្លៃតែងតាំងមន្ត្រីគណបក្ស នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម

ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បាននាំយកអំណោយ មហាគ្រួសារខ្មែរ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តតាកែវ និងថវិកា មកប្រគល់ជូន រដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែង បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ស្ថិតនៅខេត្តព្រះវិហារ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញជួបសួរសុខទុក្ខ បងប្អូនប្រជាពលករ វិលត្រឡប់មកពីប្រទេសថៃ តាមរថយន្តរបស់សាលាខេត្ត

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញអមដំណើរ ឯកឧត្តម អភិបាលខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ពីការវាយប្រហារឈ្លានពាន របស់កងព័រប្រទេសថៃ

លោកស្រី មិត្ត ជីតា និង ស្វាមី ព្រមទាំងគ្រួសារឧបាសក យឺន សារ៉េត សប្បុរសជនបងប្អូនខ្មែរ រស់នៅប្រទសចិន ឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគ-បរិភោគ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ ជួយដល់ជនស៊ីវិលភៀសសឹក

ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ នាំយកអំណោយ មហាគ្រួសារខ្មែរ ទូទាំងខេត្តតាកែវ ចំនួន២ រថយន្ត និងថវិកា មកប្រគល់ជូន រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ចែងបន្តចែកជូនដល់ បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម ដែនអធិបតេយ្យភាពកម្ពុជា

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងបច្ច័យពីព្រះសង្ឃ និងសប្បុរជនានាគ្រប់មជ្ឍដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់កងទ័ព ឈរជើងនៅព្រំដែន និងប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់បញ្ហាប្រឈម

​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក អ៊ួន ហាច មេបញ្ជាការរងគ៣ កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ដែលបានពលី ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានសៀម

លោក សុីម គង់ អភិបាលស្រុកជើងព្រៃ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ស្មើនឹង៤៧នាក់ ដែលបានភៀសខ្លួន ពីតំបន់ប្រឈម នៅខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកជើងព្រៃ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បាននាំយក អង្គរ ទឹកសុទ្ធ បន្លែ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ផ្សេងៗ ជូនដល់ជនភៀសសឹក ចំនួន ១២គ្រួសារ ដែលបានភៀសខ្លួន ចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបអញ្ជើញត្រឡប់មកពីប្រទេសថៃ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញទទួលបងប្អូនពលករ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ

ឯកឧត្តម វ៉ី សំណាង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងថវិកា បណ្ដោះអាសន្ន ១២.០០០.០០០រៀល ពីតំណាងប្រជាពលរដ្ឋ និងតំណាងអាជីវករផ្សារធំតាកែវ ដើម្បីយកទៅផ្ដល់ជូនកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន

ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់