ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​​ បាន​អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសិស្សនិទ្ទេសA សម្រាប់ថ្នាក់ទី១២
Fri,20 January 2023 (Time 07:17 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​​ បាន​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសិស្សនិទ្ទេសA សម្រាប់ថ្នាក់ទី១២
=====================
ខេត្តកណ្ដាល៖នារសៀលថ្ងែព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ម៉ូតូ និងថវិកា ដល់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ ចាប់ពីនិទ្ទេសA ដល់និទ្ទេសD ចំនួន ៨៣៨នាក់ ព្រមទាំងគណៈគ្រប់គ្រងវិទ្យាល័យរដ្ឋ និងឯកជន លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ចំនួន ១៤១នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងខ្លួនក្លាយជាធនធានមនុស្ស ប្រកបដោយសក្ដានុពល គុណធម៌ និងភាពថ្លៃថ្នូរ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងសមធម៌ និងទទួលបានការទទួលស្គាល់ពីកម្រិតស្តង់ដារការងារជាតិ និងអន្តរជាតិ ក្នុងការឈានជើងចូលទៅបម្រើការក្នុងទីផ្សារពលកម្ម ក្នុងយុគសម័យឌីជីថល ឬហៅថា បដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្ដមអភិបាលខេត្ត បាន ជំរុញដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ-អ្នកគ្រូទាំងអស់ត្រូវបន្តខិតខំធ្វើកំណែទម្រង់វិស័យអប់រំឲ្យកាន់តែខ្លាំងខ្លាថែមទៀត ពីព្រោះតាមរយៈកំណែទម្រង់មុតស្រួតទៅលើវិស័យអប់រំក្នុងខេត្តកណ្ដាល បានធ្វើឲ្យធនធានមនុស្សក្នុងខេត្ត មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ប្រកបដោយចីរភាព ក្នុងនោះ លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ បានចាប់ផ្តើមពី ២៧.៥៧% ក្នុងឆ្នាំ២០១៤ កើនដល់ ៧៥.៩៥% នៅក្នុងឆ្នាំសិក្សា ២០២១-២០២២។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់នាពេលនេះ គឺធ្វើតាមការសន្យាល ក្នុងពិធីជួបសំណោះសំណាលលើកទឹកចិត្តកាលពីមុនពេលប្រឡង ដែលពិធីនេះគឺបានបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរអប់រំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងមនុពេលប្រឡង និងក្រោយពេលប្រឡង សំដៅជួយលើកទឹកចិត្តឲ្យសិក្សានុសិស្សខិតខំរៀនសូត្រទទួលបានលទ្ធល្អប្រសើរ ។

ឯកឧត្ដមបណ្ឌិត ក៏បាន ស្នើដល់លោកគ្រូ-អ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់លើការបង្រៀនដល់សិស្សថ្នាក់ទី១២ ឲ្យតែខ្លាំងខ្លាឡើងបែមទៀតដើម្បីឲ្យសិស្សជាប់និទ្ទេសA ក្នុងខេត្តកណ្ដាល កាន់តែច្រើនឡើងនៅឆ្នាំក្រោយៗជាបន្តបន្ទាបទៀត។

សូមជម្រាប់ថា ៖ រង្វាន់ម៉ូតូ និងថវិកាដល់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ក្រុងតាខ្មៅ គឺចំពោះ សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ ស្រី ១៥នាក់ ទទួលបានម៉ូតូ Honda Dream សេរីឆ្នាំ២០២៣ ម្នាក់ ១គ្រឿង សិស្សជាប់និទ្ទេស B ១១៨ នាក់ ស្រី ៧៧នាក់ ទទួលបានថវិកាម្នាក់ ៤០ម៉ឺនរៀល សិស្សជាប់និទ្ទេស C ២៨៦ ស្រី ១៦១នាក់ ទទួលបានថវិកាម្នាក់ ៣០ម៉ឺនរៀល និទ្ទេស D ៤០០នាក់ ស្រី ២២៦នាក់ ទទួលបានថវិកាម្នាក់ ២០ម៉ឺនរៀល ។ ដោយឡែកគណៈគ្រប់គ្រងវិទ្យាល័យរដ្ឋ និងឯកជន លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ចំនួន ១៤១នាក់ ក្នុងក្រុងតាខ្មៅ ទទួលបានថវិកាម្នាក់ ១០ម៉ឺនរៀលផងដែរ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្រ្តីរាជការខេត្តកំពង់ចាម អញ្ចើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ត្រូវជាភរិយារបស់ ឯកឧត្ដម តាន់ បញ្ញាវុធ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញដឹកនាំប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាភរិយារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ បញ្ញាវុធ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រគៀត ស្ថិតក្នុងស្រុកពារាំង​ ខេត្ត​ព្រៃវែង

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណប្រជាជានកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ចើញជំនួបជាមួយ នាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ពជើងគោកឥណ្ឌារ នៅប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជំនួបជាមួយ ឯកឧត្តម GIRIDHAR ARAMANE អគ្គលេខាធិការ ក្រសួងការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តម VIKRAM MISRI ទីប្រឹក្សារងសន្តិសុខជាតិ នៃសាធារដ្ឋឥណ្ឌា នៅប្រទេសឥណ្ឌា

លោកជំទាវ ម៉ែន នារី សោភ័គ បានអញ្ចើញអប់រំផ្សព្វផ្សាយ ស្តីពី រួមគ្នា ពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអាហារូបត្ថម្ភ ដល់កម្មការិនី រោងចក្រ ៥៥នាក់ ជាស្រ្តី មានផ្ទៃពោះ និងស្រ្តីមាន កូនតូច នៅក្នុងខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានដឹកនាំប្រតិភូក្រសួង​ អញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធ​ លោកជំទាវ ប៊ុន សុថា​ ហៅ ប៊ុន សាមហ៉ឹង​ ភរិយា ឯកឧត្តម តាន់ បញ្ញាវុធ​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប​ សំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោកស្រី​ Jenny Scharrer នាយកតំបន់អង្គការ KfW ប្រចាំនៅ​កម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ លើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារ មហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួប ជាមួយ ឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលី បើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងសហការី សូមផ្ញើសារលិខិត ចូលរួម រំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ចំពោះមរណភាព របស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តមបណ្ឌិត SHRI JAGDEEP DHANKAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3472 នាក់
ម្សិលមិញ :
7726 នាក់
សប្តាហ៍នេះ :
26490 នាក់
សរុប :
3895210 នាក់