ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន សាងសង់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង
Wed,25 January 2023 (Time 03:55 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង
===================
ព្រៃវែង៖នៅព្រឹកថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។

តាមរបាយការណ៍សាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានសម្រេចជ្រើសយកទីតាំងថ្មីដើម្បីសាងសង់ ស្ថិតនៅភូមិបារាយណ៍ខាងកើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង លើទំហំផ្ទៃដី ២៥,៦០០ម៉ែត្រការ៉េ ហើយជំហានដំបូងកសាងអគារសេនាធិការដ្ឋាន ដែលមានបណ្តោយ ៥៦ម៉ែត្រ ទទឹង ១១ម៉ែត្រ និង កម្ពស់ ៣ជាន់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកសមិទ្ធផលថ្មីដែលបានចាប់ផ្តើមសាងសង់នៅពេលនេះ ពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការ សំណូមពរភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរក្សាភាពសុខសាន្តជូនប្រជាជន។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថ ធ្វើកំណែទម្រង់ដ៏ជាក់លាក់ លើកកម្ពស់សមត្ថភាពអង្គភាព និងជំនាញ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងជំរំបន្ទាយតាមរចនាបទតែមួយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីសមិទ្ធផលថ្មីៗ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើគ្រប់វិស័យមានការរីកលូតលាស់ ក្នុងនោះ ការពារបានយ៉ាងគត់មត់នូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការរស់នៅសុខដុមរមនារបស់ប្រជាជន។

«ពាក្យស្លោក អរគុណសន្តិភាព បានលាន់រន្ទឺពាសពេញប្រទេស និងក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវយល់ និងស្គាល់ច្បាស់ពីប្រភពឬសគល់នៃសន្តិភាព បានមកពីណា? សន្តិភាព បានមកពីការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។

ពាក់ព័ន្ធការប្រយុទ្ធជំងឺកូវីដ១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការដឹកនាំឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដាក់ចេញយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តាមរយៈការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ (យុទ្ធសាស្ត្រផ្ការីក) សង្គ្រោះជីវិតប្រជាជនរួចផុតពីជ្រោះមរណៈជំងឺកូវីដ១៩ និងបានបើកប្រទេស ស្តារសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនឹងសមិទ្ធផលខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងពីកិត្យានុភាពកម្ពុជា ដែលកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ តាមរយៈជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា កន្លងមកថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ បន្តអនុវត្តន៍ឱ្យមានម៉ឺងម៉ាត់រាល់បទបញ្ជាដែលបានប្រគល់ ក្នុងនោះចូលរួមការពារឱ្យបានរឹងមាំសន្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម កម្ទេចរាល់កម្លាំងអមិត្ត ដែលមានបំណងបង្កវិទ្ធង្សនា បង្កអស្ថិរភាពសង្គម នយោបាយនៅកម្ពុជា៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្រ្តីរាជការខេត្តកំពង់ចាម អញ្ចើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ត្រូវជាភរិយារបស់ ឯកឧត្ដម តាន់ បញ្ញាវុធ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញដឹកនាំប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាភរិយារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ បញ្ញាវុធ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រគៀត ស្ថិតក្នុងស្រុកពារាំង​ ខេត្ត​ព្រៃវែង

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណប្រជាជានកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ចើញជំនួបជាមួយ នាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ពជើងគោកឥណ្ឌារ នៅប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជំនួបជាមួយ ឯកឧត្តម GIRIDHAR ARAMANE អគ្គលេខាធិការ ក្រសួងការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តម VIKRAM MISRI ទីប្រឹក្សារងសន្តិសុខជាតិ នៃសាធារដ្ឋឥណ្ឌា នៅប្រទេសឥណ្ឌា

លោកជំទាវ ម៉ែន នារី សោភ័គ បានអញ្ចើញអប់រំផ្សព្វផ្សាយ ស្តីពី រួមគ្នា ពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអាហារូបត្ថម្ភ ដល់កម្មការិនី រោងចក្រ ៥៥នាក់ ជាស្រ្តី មានផ្ទៃពោះ និងស្រ្តីមាន កូនតូច នៅក្នុងខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានដឹកនាំប្រតិភូក្រសួង​ អញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធ​ លោកជំទាវ ប៊ុន សុថា​ ហៅ ប៊ុន សាមហ៉ឹង​ ភរិយា ឯកឧត្តម តាន់ បញ្ញាវុធ​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប​ សំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោកស្រី​ Jenny Scharrer នាយកតំបន់អង្គការ KfW ប្រចាំនៅ​កម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ លើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារ មហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួប ជាមួយ ឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលី បើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងសហការី សូមផ្ញើសារលិខិត ចូលរួម រំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ចំពោះមរណភាព របស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តមបណ្ឌិត SHRI JAGDEEP DHANKAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3508 នាក់
ម្សិលមិញ :
7726 នាក់
សប្តាហ៍នេះ :
26526 នាក់
សរុប :
3895246 នាក់