ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ដឹកនាំប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធការ គ្រប់គ្រង និងប្រើប្រាស់ ហត្ថពលកម្មបរ ទេសដល់ សហគ្រាសគ្រឹះស្ថាន នៅក្នុងខេត្តព្រះសីហនុ
Wed,25 January 2023 (Time 08:09 AM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរ ទេសដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ
====================
ព្រះសីហនុ៖នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរ ទេសដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្ត និងតំណាងសហគ្រាស គ្រឹះស្ថានក្នុងខេត្តព្រះសីហនុ ចំនួន៦៦ មានដូចជា សណ្ឋាគារ និងការស៊ីណូ។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ
ទី១.ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា
២.បែបបទនិតិវិធីនៃការស្នើសុំប័ណ្ណការងារជនបរទេសប្រចាំឆ្នាំ
៣.ការចុះធ្វើអធិការកិច្ចចម្រុះហត្ថពលកម្មបរទេស
៤.ការផាកពិន័យ
៥.ការប្រើប្រាស់សេវាសាធារណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:
៦.បញ្ហាប្រឈម
៧.សំណូមពរ។ ការផ្សព្វផ្សាយនេះ វាមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់សណ្ឋាគារ កាស៊ីណូបោះទីតាំងក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តច្បាប់កម្ពុជាឱ្យមានប្រសិទ្ធិភាព។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលបំណងផ្សព្វផ្សាយខាងលើ ដើម្បីគណៈកម្មការអន្តរក្រសួងជម្រុញត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស និងដាក់ចេញផែនការសកម្មភាពរយៈពេល ៦ខែ ពីចាប់ពីខែមករា ដល់ខែមិថុនា ដោយបែងចែកជាពីរដំណាក់កាល ដំណាក់កាលទី១.ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់សហគ្រាស គ្រឹះស្ថានរយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនា ២០២៣ ស្តីពីគោលការណ៍វិធានការច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានការយល់ដឹង និងចូលរួមអនុវត្តច្បាប់គ្រប់ៗគ្នា ទន្ទឹមនោះត្រូវរៀបចំបញ្ជីស្វ័យត្រួតពិនិត្យសហគ្រាស គ្រឹះស្ថានប្រើប្រាស់ហត្ថពលកម្មបរទេស ឱ្យម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេស ធ្វើស្វ័យប្រកាសមករដ្ឋបាលរាជធានី ខេត្ត មុនថ្ងៃទី១៥ ខែមីនា ២០២៣ ដំណាក់កាលទី២.ជាដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនការងាររយៈពេល ៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ២០២៣ អនុវត្តតាមគោលការណ៍ច្បាប់ឱ្យបានរលូន និងមានប្រសិទ្ធិភាព ទន្ទឹមនោះយើងត្រូវប្រមូលព័ត៌មានគ្រប់ជ្រង់ជ្រោយ ត្រៀមកម្លាំង ឧបករណ៍ សម្ភារៈ បច្ចេកទេស និងកិច្ចអន្តរាគមន៍ក្នុងករណីចាំបាច់នានា។ រៀបចំបញ្ជីគោលដៅ លិខិតជូនដំណឹងដល់ម្ចាស់គោលដៅ ផ្អែកតាមស្វ័យរបាយការណ៍នៃសហគ្រាស គ្រឹះស្ថានដែលបានប្រើប្រាស់ហត្ថពលកម្មបរទេស។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យើងមិនមានការអនុគ្រោះទៀតទេ ដើម្បីឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ហើយការចុះអនុវត្ត គឺយើងពិនិត្យដំបូងគេ គឺកន្លែងណាធំ ដើម្បីធ្វើជាគំរូដោយមិនទុកឱកាសឱ្យត្រីងៀតស្លៀតពង ឬកន្ទេលធំប្រឡំដេកនោះទេ សូមអស់លោក លោកស្រីដែលជាតំណាងពេលត្រឡប់ទៅវិញត្រូវរាយការណ៍ជូនថៅកែ ឬម្ចាស់សណ្ឋាគារ កាស៊ីណូ ព្រោះយើងមិនស្វាគមន៍អ្នកដែលមិនគោរពច្បាប់នោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ឱកាសឱ្យតំណាងសហគ្រាស គ្រឹះស្ថានលើកជាសំណួរ ចម្ងល់ ដើម្បីរួមគ្នាទទួលខុសត្រូវ ព្រមទាំងណែនាំឱ្យមន្ទីរការងារធ្វើលិខិតអញ្ជើញម្ចាស់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ចូលរួមការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាស និងគ្រឹះស្ថានទូទាំងខេត្តព្រះសីហនុ ឱ្យបានគ្រប់ៗគ្នានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្រ្តីរាជការខេត្តកំពង់ចាម អញ្ចើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ត្រូវជាភរិយារបស់ ឯកឧត្ដម តាន់ បញ្ញាវុធ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញដឹកនាំប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាភរិយារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ បញ្ញាវុធ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រគៀត ស្ថិតក្នុងស្រុកពារាំង​ ខេត្ត​ព្រៃវែង

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណប្រជាជានកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ចើញជំនួបជាមួយ នាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ពជើងគោកឥណ្ឌារ នៅប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជំនួបជាមួយ ឯកឧត្តម GIRIDHAR ARAMANE អគ្គលេខាធិការ ក្រសួងការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តម VIKRAM MISRI ទីប្រឹក្សារងសន្តិសុខជាតិ នៃសាធារដ្ឋឥណ្ឌា នៅប្រទេសឥណ្ឌា

លោកជំទាវ ម៉ែន នារី សោភ័គ បានអញ្ចើញអប់រំផ្សព្វផ្សាយ ស្តីពី រួមគ្នា ពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអាហារូបត្ថម្ភ ដល់កម្មការិនី រោងចក្រ ៥៥នាក់ ជាស្រ្តី មានផ្ទៃពោះ និងស្រ្តីមាន កូនតូច នៅក្នុងខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានដឹកនាំប្រតិភូក្រសួង​ អញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធ​ លោកជំទាវ ប៊ុន សុថា​ ហៅ ប៊ុន សាមហ៉ឹង​ ភរិយា ឯកឧត្តម តាន់ បញ្ញាវុធ​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប​ សំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោកស្រី​ Jenny Scharrer នាយកតំបន់អង្គការ KfW ប្រចាំនៅ​កម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ លើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារ មហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួប ជាមួយ ឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលី បើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងសហការី សូមផ្ញើសារលិខិត ចូលរួម រំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ចំពោះមរណភាព របស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តមបណ្ឌិត SHRI JAGDEEP DHANKAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4065 នាក់
ម្សិលមិញ :
7726 នាក់
សប្តាហ៍នេះ :
27083 នាក់
សរុប :
3895803 នាក់