ថ្ងៃទី២២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួប ជាមួយ ឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា
Sat,04 February 2023 (Time 11:44 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា
=================
នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣​ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជាអញ្ចើញជួបជំនួបឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា។

ក្នុងជំនួបនេះ ឯកឧត្តម រចនា ស៊ីង បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ដោយ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញទស្សនៈថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាឱកាសនេះ ដែលពិតជាបានបង្ហាញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសស្របពេលដែល កម្ពុជា-ឥណ្ឌា បានប្រារព្ធខួបលើកទី៧០ នៃចំណងការទូតផ្លូវការ ដោយមានការប្តេជ្ញាចិត្តរួមក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យវប្បធម៌, ការអភិវឌ្ឍធនធានមនុស្ស, ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម រចនា ស៊ីង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងការចូលរួមអបអរសាទរចំពោះការប្រារព្ធទិវាសាធារណរដ្ឋ ខួបលើកទី៧៤ (74th Republic Day) របស់សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ ក៏បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយចំនួនដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយទៀតក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាលកន្លងមកនេះ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើយ៉ាងណាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ពិសារអាហារ ពេលល្ងាច ដែលរៀបចំឡើងដោយ ក្រុមកីឡាសេនាយុត្តិធម៌

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង ចូលជួប សម្ដែងការ គួរសម ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់-ទទួល និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទីលានទុកដាក់សំរាម ក្នុងក្រុងបាត់ដំបង

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញចូលរួម ពិធីប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន

ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងលោកជំទាវ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស តែងតែមានចិត្តសប្បុរស ឧបត្ថម្ភអំណោយ ដល់អាវុធហត្ថរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹក ដល់កម្លាំងនគរបាលទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ គោរពវិន័យ រក្សាអនាម័យ រស់នៅស្អាត កន្លែងស្អាត នាំនូវសុខភាពល្អ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញជាអធិបតីភាព ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កម្មករ​ កម្មការិនី​ នៃរោងចក្រត្រីប៉ុស​ អ៉ីនធឺណេ សិនណល ខូអិលធីឌី​ នៅស្រុកកំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្វើញដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជូនដល់ ប្រជាលពរដ្ឋ រស់នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំ ស្ដីពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្កកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក គណៈបក្សប្រជាជនកម្ពុជា ចំនួន ៤៨៨នាក់ នៅសាលប្រជុំមន្ទីរ គណបក្សខេត្តកំពង់ស្ពឺ

ឯកឧត្តម ហុង វិណុល បានដឹកនាំក្រុមការងារ អញ្ចើញចុះសួរសុខទុក្ខ និងពាំនាំថវិកា របស់ ឯកឧត្តម សៅ សុខា និងថវិកា សប្បុរសជន ប្រគល់ជូន លោក នាង សាមាន ដែលកំពុង សម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ខេត្តតៃនិញ ប្រទេសវៀតណាម

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធី សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តជៀស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នៅស្រុកត្បូងឃ្មុំ

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ទុក្ខលំបាកផ្សេងៗ ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរី (ហៅវត្តជៀស) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកកញ្ចប់ អាហារបួស ជូនប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារ ​នៅ​ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ​ចំនួន​ ២០០គ្រួសារ​ ​នៅស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្ស ហៅវត្តគោកស្រុក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖​ ប្រកាស កែសម្រួល និង បំពេញបន្ថែម សមាសភាព គណៈកម្មការ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
7304 នាក់
សប្តាហ៍នេះ :
22432 នាក់
សរុប :
4078630 នាក់