ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តមបណ្ឌិត SHRI JAGDEEP DHANKAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា=====================ប្រទេសឥណ្ឌា៖នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ដោយនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក។ក្នុងជំនួបនេះ ឯកឧត្តម ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ឯកឧត្តម អនុប្រធានាធិបតី ក៏បានរំឭកផងដែរអំពីការធ្វើដំណើររបស់ ឯកឧត្តម មកកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តមប្រធានាធិបតីអំពីការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវមោទកភាពព្រមជាមួយការអរគុណចំពោះការផ្តល់កិត្តិយស និងបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ពីសំណាក់រដ្ឋាភិបាល និងកងទ័ពនៃសាធារណរដ្ឋឥណ្ឌា ដោយនេះពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការគោរពឱ្យតម្លៃចំពោះទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលជាទំនាក់ទំនងស្អិតរមួតដិតដាមដោយដានប្រវត្តិសាស្ត្រដ៏យូរលង់រាប់ពាន់ឆ្នាំក្នុងអតីតកាល។លោកឧត្តមសេនីយ៍ ក៏បានបន្តថា នៅក្រោយការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥២ ជាពិសេសក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន រួមនឹងប្រមុខថ្នាក់ដឹកនាំឥណ្ឌាជាច្រើនរូប ចាប់តាំងពីការរំដោះប្រទេសចេញពីរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏បាននិងកំពុងតែមានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងកម្រិតទ្វេភាគី និងទំនាក់ទំនងក្នុងក្របខ័ណ្ឌពហុភាគីនៃវេទិកាតំបន់ និងសាកល។ សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អនេះក៏នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។លោកឧត្តមសេនីយ៍ ក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះសាធារណរដ្ឋឥណ្ឌាក្នុងនាមជាមិត្តល្អ ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាជាប់រហូតមក ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាបានជួបប្រទះការលំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ដូចជា៖ ការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១, ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ពិសារអាហារ ពេលល្ងាច ដែលរៀបចំឡើងដោយ ក្រុមកីឡាសេនាយុត្តិធម៌
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង ចូលជួប សម្ដែងការ គួរសម ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់-ទទួល និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទីលានទុកដាក់សំរាម ក្នុងក្រុងបាត់ដំបង
ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញចូលរួម ពិធីប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន
ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងលោកជំទាវ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស តែងតែមានចិត្តសប្បុរស ឧបត្ថម្ភអំណោយ ដល់អាវុធហត្ថរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹក ដល់កម្លាំងនគរបាលទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ គោរពវិន័យ រក្សាអនាម័យ រស់នៅស្អាត កន្លែងស្អាត នាំនូវសុខភាពល្អ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញជាអធិបតីភាព ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កម្មករ កម្មការិនី នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេ សិនណល ខូអិលធីឌី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្វើញដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជូនដល់ ប្រជាលពរដ្ឋ រស់នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំ ស្ដីពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ
ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្កកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក គណៈបក្សប្រជាជនកម្ពុជា ចំនួន ៤៨៨នាក់ នៅសាលប្រជុំមន្ទីរ គណបក្សខេត្តកំពង់ស្ពឺ
ឯកឧត្តម ហុង វិណុល បានដឹកនាំក្រុមការងារ អញ្ចើញចុះសួរសុខទុក្ខ និងពាំនាំថវិកា របស់ ឯកឧត្តម សៅ សុខា និងថវិកា សប្បុរសជន ប្រគល់ជូន លោក នាង សាមាន ដែលកំពុង សម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ខេត្តតៃនិញ ប្រទេសវៀតណាម
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធី សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តជៀស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នៅស្រុកត្បូងឃ្មុំ
ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ទុក្ខលំបាកផ្សេងៗ ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរី (ហៅវត្តជៀស) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកកញ្ចប់ អាហារបួស ជូនប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារ នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្ស ហៅវត្តគោកស្រុក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រកាស កែសម្រួល និង បំពេញបន្ថែម សមាសភាព គណៈកម្មការ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់
ចំនួនអ្នកទស្សនា