ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជំនួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ពជើងគោកឥណ្ឌារ នៅប្រទេសឥណ្ឌា======================រដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា៖នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធដែលមានកន្លងមករវាងកងទ័ពជើងគោកទាំងពីរ រួមជាមួយនឹងការអរគុណចំពោះភាគីមិត្តឥណ្ឌា ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជា ជាពិសេសលើការកសាងសមត្ថភាពតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺនលើមុខជំនាញជាច្រើន។ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ហើយព្រឹត្តិការណ៍នេះ ក៏អាចត្រូវបានចាត់ទុកថាជាជំហានថ្មីមួយទៀតក្នុងការ ជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែសកម្មរស់រវើក ជាពិសេសតាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពចំណុះកងទ័ពជើងគោកទាំងពីរ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀត។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ពិសារអាហារ ពេលល្ងាច ដែលរៀបចំឡើងដោយ ក្រុមកីឡាសេនាយុត្តិធម៌
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង ចូលជួប សម្ដែងការ គួរសម ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់-ទទួល និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទីលានទុកដាក់សំរាម ក្នុងក្រុងបាត់ដំបង
ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញចូលរួម ពិធីប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន
ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងលោកជំទាវ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស តែងតែមានចិត្តសប្បុរស ឧបត្ថម្ភអំណោយ ដល់អាវុធហត្ថរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹក ដល់កម្លាំងនគរបាលទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ គោរពវិន័យ រក្សាអនាម័យ រស់នៅស្អាត កន្លែងស្អាត នាំនូវសុខភាពល្អ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញជាអធិបតីភាព ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កម្មករ កម្មការិនី នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេ សិនណល ខូអិលធីឌី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្វើញដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជូនដល់ ប្រជាលពរដ្ឋ រស់នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំ ស្ដីពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ
ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្កកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក គណៈបក្សប្រជាជនកម្ពុជា ចំនួន ៤៨៨នាក់ នៅសាលប្រជុំមន្ទីរ គណបក្សខេត្តកំពង់ស្ពឺ
ឯកឧត្តម ហុង វិណុល បានដឹកនាំក្រុមការងារ អញ្ចើញចុះសួរសុខទុក្ខ និងពាំនាំថវិកា របស់ ឯកឧត្តម សៅ សុខា និងថវិកា សប្បុរសជន ប្រគល់ជូន លោក នាង សាមាន ដែលកំពុង សម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ខេត្តតៃនិញ ប្រទេសវៀតណាម
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធី សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តជៀស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នៅស្រុកត្បូងឃ្មុំ
ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ទុក្ខលំបាកផ្សេងៗ ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរី (ហៅវត្តជៀស) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកកញ្ចប់ អាហារបួស ជូនប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារ នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្ស ហៅវត្តគោកស្រុក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រកាស កែសម្រួល និង បំពេញបន្ថែម សមាសភាព គណៈកម្មការ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់
ចំនួនអ្នកទស្សនា