ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកតំបែរ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លង សាលាបុណ្យភូមិជាចកើត ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
Sat,27 May 2023 (Time 03:35 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិជាចកើត ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
================
នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិជាចកើត ស្ថិតនៅភូមិជាចកើត ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋសរុបជាង ៤០០នាក់។

ឆ្លៀតឱកាសនៃពិធីបុណ្យឆ្លងនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ នៅឃុំចុងជាច ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងព្រឹកនេះមានការសម្ពោធឆ្លងសាលាបុណ្យមួយបន្ថែមទៀត ដែលបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអគ្គមគ្គុទេសដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តម ក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្រោចស្រង់កម្ពុជារួចផុតពីប្រទេសមានសង្រ្គាមរហូតដល់ទទួលបានសន្តិភាពពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩។

លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ថ្មីៗនេះរាជរដ្ឋាភិបាលទើបប្រកាសជួយគាំទ្រការស្នាក់នៅ និងហូបចុក សម្រាប់ពលករជាង ១,៥លាននាក់ ទៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។

ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាបានទទួលមេដាយរហូតដល់ ២៨២មេដាយ ហើយការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជាបានធ្វើឱ្យពិភពលោកមានការកោតស្ញប់ស្ញែង និងស្គាល់ពីកម្ពុជាកាន់តែច្បាស់។ តាមរយៈសមិទ្ធផល និងគោលនយោបាយដឹកនាំដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅស្រុកតំបែរទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។

ជាទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ និងបងប្អូនប្រជាពលរដ្ឋនៅស្រុកតំបែរដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកា ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងស្រុកតំបែរ កាន់តែមានភាពសម្បូរសប្បាយ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3345 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
13526 នាក់
សរុប :
4576717 នាក់

ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ចើញចូលរួម ពិធីលៀងសាយភោជន៍ អបអរសាទរ លទ្ធផលកិច្ចប្រជុំ ថ្នាក់ដឹកនាំ លើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ​ផ្សព្វផ្សាយ​ណែនាំ​ និងពង្រឹងលេី វិធានការ​ ស្ដីពីការ ចុះអនុវត្តការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក​

ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ជើញចូលរួម ពិធីលៀងសាយភោជន៍ នៃការបូកសរុបលទ្ធផល កិច្ចប្រជុំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមបើក-បិទ កិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យស្តី ពីការ ផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ ជាមួយ​ ឯកឧត្តមបណ្ឌិត​ កៅ​ គឹមហួន​ អគ្គលេខាធិការ​អាស៊ាន​

សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួម បុណ្យខួបគម្រប់ ៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល

ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណ:កម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងខណ្ឌច្បារអំពៅ

ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ចើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ លើកដំបូង ដើម្បីពិនិត្យលើតួនាទីភារកិច្ច ទទួលខុសត្រូវ របស់គណៈកម្មការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូរ រៀបចំដី សមស្របសម្រាប់បង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីប្រកាស ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជួប ជាមួយ លោកស្រី Allisar Chaker តំណាងកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង បានអញើញចូលរួម ពិធីដាំដើមឈើចំនួន ២០០០ដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឧទ្យាន​ជាតិ ​ព្រះសុរាម្រិត​កុសុមៈ​គិរីរម្យ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជំនួបជាមួយ សមាគមវាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីង និងផលិតផល ដំណេីរការ នៅកម្ពុជា (TAFTAC)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតី ជួបសំណេះសំណាល ជាមួយសិស្សមេធាវី​ ជំនាន់ទី១៩​ នៃមជ្ឈមណ្ដល បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើត របស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ក្រុមប្រឹក្សាស្រុកបាណន់ និងគណៈអភិបាលស្រុកបាណន់ បានអញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល