ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ និង ឯកឧត្តម ឯកអគ្គរាជទូតចក្រភព អង់គ្លេស បានចុះហត្ថលេខា រួមគ្នា លើអនុស្សរណៈ យោគយល់គ្នា ស្ដីពីការ បង្កើតវេទិកា ពាណិជ្ជកម្ម និងវិនិយោគ រួមគ្នា រវាង កម្ពុជា-ចក្រភពអង់គ្លេស
Sat,27 May 2023 (Time 08:38 AM)
ដោយ ៖ ដើម្បីប្រជាជន


ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា
============
(រាជធានីភ្នំពេញ) នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស និងរៀបចំវេទិកានេះជាលើកទីមួយ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចក្រភពអង់គ្លេសនៅកម្ពុជា សរុបប្រមាណ ៤០ រូប។

ថ្លែងក្នុងសុន្ទរកថាបើកវេទិកា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សហប្រធានទាំងពីរបានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។

បន្ថែមពីនេះ វេទិកានេះ ក៏មានរៀបចំកិច្ចជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាពនៃការអនុវត្តគោលនយោបាយថ្មីៗ និងស្វែងរកកាលានុវត្តភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញនិងសេវា និងការវិនិយោគ។

ផ្អែកទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧.៤៣ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ២៤.៤២% បើធៀបនឹងឆ្នាំ២០២១។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3376 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
13557 នាក់
សរុប :
4576748 នាក់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ២៣៦គ្រួសារ នៅខេត្តស្វាយរៀង

ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ចើញចូលរួម ពិធីលៀងសាយភោជន៍ អបអរសាទរ លទ្ធផលកិច្ចប្រជុំ ថ្នាក់ដឹកនាំ លើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ​ផ្សព្វផ្សាយ​ណែនាំ​ និងពង្រឹងលេី វិធានការ​ ស្ដីពីការ ចុះអនុវត្តការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក​

ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ជើញចូលរួម ពិធីលៀងសាយភោជន៍ នៃការបូកសរុបលទ្ធផល កិច្ចប្រជុំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមបើក-បិទ កិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យស្តី ពីការ ផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ ជាមួយ​ ឯកឧត្តមបណ្ឌិត​ កៅ​ គឹមហួន​ អគ្គលេខាធិការ​អាស៊ាន​

សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួម បុណ្យខួបគម្រប់ ៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល

ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណ:កម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងខណ្ឌច្បារអំពៅ

ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ចើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ លើកដំបូង ដើម្បីពិនិត្យលើតួនាទីភារកិច្ច ទទួលខុសត្រូវ របស់គណៈកម្មការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូរ រៀបចំដី សមស្របសម្រាប់បង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីប្រកាស ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជួប ជាមួយ លោកស្រី Allisar Chaker តំណាងកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង បានអញើញចូលរួម ពិធីដាំដើមឈើចំនួន ២០០០ដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឧទ្យាន​ជាតិ ​ព្រះសុរាម្រិត​កុសុមៈ​គិរីរម្យ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជំនួបជាមួយ សមាគមវាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីង និងផលិតផល ដំណេីរការ នៅកម្ពុជា (TAFTAC)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតី ជួបសំណេះសំណាល ជាមួយសិស្សមេធាវី​ ជំនាន់ទី១៩​ នៃមជ្ឈមណ្ដល បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើត របស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ