ខេត្តកំពង់ចាម៖នៅថ្ងៃទី២៧ និងថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឫស្សីកែវ ខេត្តក្រចេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី (ដោយប្រើវិធានរដ្ឋបាលចំហ និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៧នាក់ ប្រុស៖១.ឈ្មោះ កៅ ខាន់ ភេទប្រុស អាយុ ៥៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១០០កញ្ចប់ មានទម្ងន់សរុប ២០០ក្រាមទាំងសំបក។២.ឈ្មោះ សម្បត្តិ ធន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។៣.ឈ្មោះ ស៊ុន សុភ័ណ្ឌ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់មានទម្ងន់សរុប ១០០ក្រាមទាំងសំបក។៤.ឈ្មោះ ម៉ាន ម៉ាអែល ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់។៥.ឈ្មោះ ហុក ឡៅសិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបឹងរ៉ៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់ មានទម្ងន់សរុប ១០០ក្រាមទាំងសំបក ។៦.ឈ្មោះ លន ម៉េងហុយ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបឹងរ៉ៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។៧.ឈ្មោះ អាត គឹមសួ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៩៣ "ច" ព្រ.ទ /២២ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ហត្ថលេខាដោយលោក អាំង ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០៥កញ្ចប់មានទម្ងន់សរុប ៤០០ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន ០៧គ្រឿង និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ចំនួនអ្នកទស្សនា
លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយណែនាំ និងពង្រឹងលេី វិធានការ ស្ដីពីការ ចុះអនុវត្តការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក
ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ជើញចូលរួម ពិធីលៀងសាយភោជន៍ នៃការបូកសរុបលទ្ធផល កិច្ចប្រជុំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមបើក-បិទ កិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យស្តី ពីការ ផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ ជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួម បុណ្យខួបគម្រប់ ៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល
ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណ:កម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងខណ្ឌច្បារអំពៅ
ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ចើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ លើកដំបូង ដើម្បីពិនិត្យលើតួនាទីភារកិច្ច ទទួលខុសត្រូវ របស់គណៈកម្មការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូរ រៀបចំដី សមស្របសម្រាប់បង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីប្រកាស ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជួប ជាមួយ លោកស្រី Allisar Chaker តំណាងកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង បានអញើញចូលរួម ពិធីដាំដើមឈើចំនួន ២០០០ដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជំនួបជាមួយ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជេីង និងផលិតផល ដំណេីរការ នៅកម្ពុជា (TAFTAC)
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតី ជួបសំណេះសំណាល ជាមួយសិស្សមេធាវី ជំនាន់ទី១៩ នៃមជ្ឈមណ្ដល បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើត របស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
ក្រុមប្រឹក្សាស្រុកបាណន់ និងគណៈអភិបាលស្រុកបាណន់ បានអញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គ បំប៉នជំនាញ កងរាជអាវុធហត្ថឆមាសទី២ ឆ្នាំ២០២៣