ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២ នៅទីក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស ==================(ទីក្រុង Glasgow ប្រទេសស្តុតឡែន) ៖ ផ្អែកតាមកម្មវិធី និងរបៀបវារ:ដែលបានកំណត់ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២ ប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស ដែលមានសមាជិកចូលរួម១៧៨/១៩៦ប្រទេស ប្រតិភូចូលរួមសរុបជាង៩០០នាក់។ អញ្ជេីញជាគណ:អធិបតីនៅក្នុងពិធីបេីកវេទិកាប្រចាំឆ្នាំរបស់ស្ថាប័ននគរបាលអន្តរជាតិឆ្នាំ២០២៤ នេះរួមមាន: ប្រធានស្ថាប័ននគរបាលអន្តរជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ដែលបានសម្តែងនូវមតិស្វាគមន៍ និងសុន្ទរកថាគន្លឹះ ផ្តោតសំខាន់លេីតម្រូវការចាំបាច់ និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមអង្គភាពនគរបាលអន្តរជាតិ នៃប្រទេសជាសមាជិក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក្នុងបុព្វហេតុសន្តិសុខ និងសុវត្ថិភាពពិភពលោកទាំងមូល។ នៅក្នុងសុន្ទរកថាបេីកមហាសន្និបាតនេះផងដែរ ឯកឧត្តម Keir Starmer នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ទៅលេីការរីករាលដាលគ្មានព្រំដែនកំណត់នូវប្រភេទបទល្មេីសបច្ចេកវិទ្យា ដែលត្រូវបានប្រេីប្រាស់ជាមធ្យោបាយប្រព្រឹត្តអំពេីភេរវកម្ម ការឆបោកឆ្លងដែន ការរត់ពន្ធ និងជួញដូរមនុស្ស បទល្មេីសគ្រឿងញៀន ដែលកិច្ចការទាំងនេះទាមទារឱ្យមានការលេីកកម្ពស់ភាពជាដៃគូ និងកិច្ចសហការលេីគ្រប់វិស័យក្នុងចំណោមប្រទេសជាសមាជិក ដេីម្បីកសាងបាននូវពិភពលោកប្រកបដោយសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសជាសមាជិកទាំងអស់។បន្ទាប់ពីបញ្ចប់កម្មវិធីបេីក ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក៏ដូចជាបណ្តាប្រតិភូនៃប្រទេសជាសមាជិកផ្សេងទៀត បានបន្តចូលរួមអនុម័តរបៀបវារ: និងពិនិត្យលេីសេចក្តីព្រាងខ្លឹមសារនៃសេចក្តីសម្រេចមួយចំនួន ដែលនឹងត្រូវដាក់ជូនអង្គមហាសន្និបាតបោះឆ្នោតសម្រេចដោយសម្លេង២/៣ នៃប្រទេសជាសមាជិកដែលមានវត្តមាន។ក្នុងអំឡុងពេលមមាញឹកនេះដែរ ឯកឧត្តម ប្រធានប្រតិភូ ក៏បានទទួលជួបសំណេះសំណាលទ្វេភាគីជាមួយប្រតិភូនគរបាលជាតិប្រទេសតួកគី និងកាណាដា ដេីម្បីជាការលេីកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងសកម្មឡេីងថែមទៀត។
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពី ពិធីបួងសួងចម្រើនសេចក្តីសុខស្ថិត នៅខេត្តសៀមរាប
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី
ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន
ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវាលស្បូវ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តឈូក និងវត្តទទោល ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញប្រារព្ធពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញចូលរួមសមាទានសីល និងរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ វេនបិណ្ឌទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវត្តឧណ្ណាលោម
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើលិខិតរំលែកទុក្ខជូន លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមសមាទានសីល ស្តាប់ព្រះបរិត្ត និងព្រះធម៌ទេសនា វេនបិណ្ឌ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តឧណ្ណាលោម
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកជំទាវ រួមជាមួយក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តទួលក្រសាំង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ នៃការថែរក្សាសន្តិសុខ ក្នុងខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ វត្តឱង្ការ និងវត្តទាន់អរ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ នៅវត្តព្នៅកើត វត្តរវៀងកើត និងវត្តផ្ដៅជុំ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម