ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់​នៅ តែក៏ជាមូលដ្ឋាន​សម្រាប់ការ ដាំដុះចិញ្ចឹមជីវិត ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ
Sat,21 December 2024 (Time 11:47 AM)
ដោយ ៖ ដើម្បីប្រជាជន


ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់​នៅ តែក៏ជាមូលដ្ឋាន​សម្រាប់ការដាំដុះចិញ្ចឹមជីវិត ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងក្នុងពិធី​ ​”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់​ចាម” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ថាជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ឆ្នាំ ដែល​យើង​មានការឯកភាពជាតិ,​ មានរាជរដ្ឋាភិបាលតែ​មួយ និងសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈ​ឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំង​ប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិ​ពេញ​លេញ។​ ដូចនេះហើយ ​ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា, មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់​នៅ តែក៏ជាមូលដ្ឋាន​សម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែល​អស់​មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបាន​ប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានា​ដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរ​អង្វែង, ជា​ផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កា​នៃសុខ​សន្តិភាព ហើយនេះជាការបើក​ទំព័​រ​ថ្មី​មួយ​ក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធ​បានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។ ជាមួយនឹងសមិទ្ធ​ផលដ៏ធំធេងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងអ្នកកំពង់ចាមទាំងអស់ ដែល​បានផ្តល់ការគាំទ្រ គោរពស្រលាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការ​បន្ត​ដឹកនាំ និងបម្រើប្រជាជន និងផ្តល់ផលឱ្យកាន់តែច្រើន​គ្រប់ទីកន្លែងទាំងអស់។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់ គឺឆ្លងកាត់ពីការលំបាក, ឆ្លងកាត់ពី​ការបែងបាក់ រហូតមក​ដល់ការ​រស់រានមានជីវិត, មានការបែងចែកផលនៃសន្តិភាព និងពេលនេះជា​សក្ខីភាពនៃការទទួល​ផលពិតប្រាកដ​ និង យូរអង្វែង សម្រាប់ការកាន់កាប់ដីធ្លីជាកម្មសិទ្ធិរឹងមាំ ក្នុងការអភិវឌ្ឍ និងទទួលបានមនុញ្ញផល។ ឈរលើបទពិសោធន៍នេះ ទើបរាជរដ្ឋាភិបាល ​បានចាត់ទុកការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាព ដោយចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការតភ្ជាប់​ទាំង​មនុស្ស, សេដ្ឋកិច្ច និងបម្រើការរីកចម្រើនដល់មូល​ដ្ឋាន និងសង្គមជាតិទាំងមូល។ ព្រមជា​មួយគ្នា​នេះដែរ, ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ, អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី,​ ការបែងចែកដីជូនប្រជាជន ហើយដើម្បីឱ្យដីមានផល​ប្រយោជន៍ គឺតម្រូវឱ្យមាន​បណ្ណកម្ម​សិទ្ធិច្បាស់​លាស់, មានភាពរឹងមាំ​ក្នុងការ​គ្រប់គ្រង និងកាន់កាប់ដីធ្លី ពិសេសឈានទៅលុបបំបាត់នូវរាល់ទំនាស់ដីធ្លី ជាមួយនឹងការ​រៀបចំ​ផែនការ​អភិវឌ្ឍ ​ផងដែរ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីពាក្យ “ផ្ការីកនៃសន្តិភាព” ផ្ការីក​ដែល​ទទួល​បានដោយនយោបាយឈ្នះ-ឈ្នះ, ផ្ការីកដើម្បីផ្តល់ភាពញញឹម, ការស្រលាញ់គ្នា, ការថែរក្សាគ្នា, ការថែរក្សាសន្តិភាព និងការទទួលផលនៃសុខសន្តិភាពទាំងអស់គ្នា ហើយយន្តការផ្ការីកក្នុងការ​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ ដោយផ្ការីកជាមួយរាជរដ្ឋាភិបាល គឺស្រស់បំព្រងជាមួយគ្នា។ ដូចនេះ​ថ្ងៃ​នេះ, សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមរាំវង់សន្តិភាពផ្ការីក, កែប្រែដីដែលធ្លាប់តែស្រពោន, ពោរពេញ​ទៅ​ដោយមីន និងគ្រាប់មិន​ទាន់ផ្ទុះ អាចទទួលបានការសម្អាតឱ្យមានសុវត្ថិភាព និងបណ្ណកម្មសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋអាចដាំដុះ និង​បំពេញសេចក្តីត្រូវការក្នុងការស់នៅ ប្រកបដោយសេចក្តីសុខសាន្ត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1584 នាក់
ម្សិលមិញ :
3836 នាក់
សប្តាហ៍នេះ :
24876 នាក់
សរុប :
6416561 នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបុណ្យ ទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ សពឧបាសក ទួន ទ្រី នៅស្រុកចំការលើ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ អញ្ចើញរាប់បាត្រព្រះសង្ឃ ១៣៥ អង្គ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធញាតកាទាំង ៧សណ្ដាន និងវីរជនជាតិ នៅវត្តនិរោធរង្សី ថ្ងៃបិណ្ឌទី៩

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក និងវត្តក្សេរ នៅក្នុងឃុំព្រែករំដេង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន