ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់
Sat,02 March 2024 (Time 08:27 PM)
ដោយ ៖ ដើម្បីប្រជាជន


នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ត្រូវបានប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី!

ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៤ ព្រមទាំងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ក្នុងនោះរួមមាន៖ ថ្នាក់វរសេនីយ៍ទោ ចំនួន ០១ នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន ០៦ នាក់, ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៧ នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន ១០៩ នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៣ នាក់, ថ្នាក់នាយចំណង់ ចំនួន ៦៨ នាក់, ថ្នាក់ព្រឹន្ទបាលឯក ចំនួន ២៣ នាក់ និងថ្នាក់ព្រឹន្ទបាលទោ ចំនួន ០៦ នាក់។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានមុខតំណែង និងឋានន្តរសក្តិថ្មីនាពេលនេះ និងបានណែនាំ ឲ្យបន្តអនុវត្ត ភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ ហើយប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយគ្មានលើកលែង ដូច្នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ត្រូវតែជៀសអោយឆ្ងាយ ពីគ្រឿងញៀនជាដាច់ខាត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្ថែមទៀតថា ក្រោមវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលផ្តើមចេញពីការយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រហូតដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ដូច្នេះយើងត្រូវចងចាំជានិច្ច និងត្រូវ អរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញជូនដល់កម្ពុជា និងបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំវ័យក្មេងពោរពេញដោយសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2017 នាក់
ម្សិលមិញ :
2579 នាក់
សប្តាហ៍នេះ :
21776 នាក់
សរុប :
6408711 នាក់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី​ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពី ពិធីបួងសួងចម្រើនសេចក្តីសុខស្ថិត នៅខេត្តសៀមរាប

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវាលស្បូវ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តឈូក និងវត្តទទោល ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញប្រារព្ធពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញចូលរួមសមាទានសីល និងរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ វេនបិណ្ឌទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវត្តឧណ្ណាលោម

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើលិខិតរំលែកទុក្ខជូន លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមសមាទានសីល ស្តាប់ព្រះបរិត្ត និងព្រះធម៌ទេសនា វេនបិណ្ឌ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តឧណ្ណាលោម