ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោក​ឧត្តមសេនីយ៍ទោ​ សុក​ សំបូរ​ និង​លោក​ អេ​រិ​ក​ មេ​ល​ឌ្រី​ម​ Mr​ Eric​ Meldrum នាយក​គ្រប់គ្រង ​ផ្នែក​ជួយ​សង្គ្រោះ​អេ​ម​ស្វត​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ​បើក​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ យុទ្ធវិធី​ប្រតិបត្តិការ​និង​ការ​បាញ់​គ្រាប់​ពិត​
Mon,10 June 2024 (Time 01:28 PM)
ដោយ ៖ ដើម្បីប្រជាជន


លោក​ឧត្តមសេនីយ៍ទោ​ សុក​ សំបូរ​ និង​លោក​ អេ​រិ​ក​ មេ​ល​ឌ្រី​ម​ (Mr​ Eric​ Meldrum)​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ យុទ្ធវិធី​ប្រតិបត្តិការ​និង​ការ​បាញ់​គ្រាប់​ពិត​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៤​ លោក​ឧត្តមសេនីយ៍ទោ​ សុក​ សំបូរ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​លោក​ អេ​រិ​ក​ មេ​ល​ឌ្រី​ម​ (Mr​ Eric​ Meldrum)​ នាយក​គ្រប់គ្រង​ផ្នែក​ជួយ​សង្គ្រោះ​អេ​ម​ស្វត​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ យុទ្ធវិធី​ប្រតិបត្តិការ​និង​ការ​បាញ់​គ្រាប់​ពិត​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ជា​កិច្ច​ចាប់ផ្តើម​ លោក​ អេ​រិ​ក​ មេ​ល​ឌ្រី​ម​ (Mr​ Eric​ Meldrum)​ នាយក​គ្រប់គ្រង​ផ្នែក​ជួយ​សង្គ្រោះ​អេ​ម​ស្វត​ បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ ដែល​បាន​ចូលរួម​ក្នុង​ការ​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ និង​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ សំបូរ​ និង​លោក​ឧត្តមសេនីយ៍ទោ​ ប៉ាក់​ យូ​លាង​ ដែល​តែងតែ​សម្របសម្រួល​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកគ្រូ​ឧទ្ទេស​ទាំងអស់​ ដែល​បាន​ចំណាយ​ទាំង​ពេលវេលា​ និង​កម្លាំងកាយ​ចិត្ត​រួម​ទាំង​ធនធាន​ មក​បង្ហាត់បង្ហាញ​ដល់​អស់លោក​ឧត្តមសេនីយ៍​ វរសេនីយ៍​ អនុប្រធាន​នាយកដ្ឋាន​ នាយ​-​នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នា​ពេល​នេះ​។​

​លោក​ អេ​រិ​ក​ មេ​ល​ឌ្រី​ម​ (Mr​ Eric​ Meldrum)​ បាន​បន្ត​ថា​ វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​បាញ់​គ្រាប់​ពិត​ដោយ​អនុវត្ត​ផ្ទាល់​ ដូច្នេះ​លោក​ជឿជាក់​ថា​ សិក្ខាកាម​ទាំងអស់​ នឹង​បាន​យល់​ដឹង​ពី​ការ​ចុះ​ប្រតិបត្តិការ​អនុវត្ត​ផ្ទាល់​ ពិសេស​ការ​ប្រមូល​ភស្តុ​តាង​ ការ​ឆែកឆេរ​ និង​ការ​ប្រើប្រាស់​អាវុធ​ ព្រមទាំង​ការ​រៀបចំ​ផែនការ​ប្រកបដោយ​គុណភាព​ខ្ពស់​ ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ​ទៀត​សោត​នឹង​អាច​ជួយ​ឲ្យ​សិក្ខាកាម​ ចេះ​ការពារ​ខ្លួន​ ការពារ​ជន​រង​គ្រោះ​ ការពារ​មិត្ត​រួមការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ជា​ពិសេស​គឺ​បាន​ផ្តល់​នូវ​សុវត្ថិភាព​ទាំងអស់​គ្នា​។​ លោក​បន្ត​ថា​ ប្រសិនបើ​មន្ត្រី​នគរបាល​ចុះ​ប្រតិបត្តិការ​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​ ភាព​ថ្លៃថ្នូរ​ ធ្វើ​ឲ្យ​សាធារណជន​មើលឃើញ​ថា​ មន្ត្រី​នគរបាល​ធ្វើ​កិច្ចការ​ប្រកបដោយ​វិជ្ជាជីវៈ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ សំបូរ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​មាន​ប្រសាសន៍​ប្រកបដោយ​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ ដែល​បាន​សហការ​ជាមួយ​អង្គការ​អេ​ម​ស្វត​ ក្នុង​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ យុទ្ធវិធី​ប្រតិបត្តិការ​ និង​ការ​បាញ់​គ្រាប់​ពិត​នា​ពេល​នេះ​ ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អង្គការ​អេ​ម​ស្វត​ ជា​ពិសេស​ លោកគ្រូ​ឧទ្ទេស​ទាំង​៦​រូប​ ដែល​បាន​ចំណាយ​ទាំង​ពេលវេលា​ ទាំង​ធនធាន​ និង​កម្លាំងកាយ​ចិត្ត​មក​បង្ហាត់បង្ហាញ​ដល់​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ឲ្យ​មានការ​យល់​ដឹង​ពី​យុទ្ធវិធី​ប្រតិបត្តិការ​ និង​ការ​បាញ់​គ្រាប់​ពិត​ ពិសេស​សិក្ខាកាម​ចេះ​ការពារ​ខ្លួន​ ការពារ​ជន​រង​គ្រោះ​ ការពារ​កន្លែង​កើតហេតុ​ និង​ការពារ​មិត្ត​រួមការ​ងារ​ឲ្យ​មាន​សុវត្ថិភាព​។​

​លោក​ឧត្តមសេនីយ៍ទោ​ប្រធាន​នាយកដ្ឋាន​ បាន​សង្កត់ធ្ងន់​ដល់​សិក្ខាកាម​ សូម​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ក្នុង​ការ​សិក្សា​ ព្រោះថា​វគ្គ​សិក្សា​នេះ​មាន​សារសំខាន់​ណាស់​ ដូច្នេះ​សូម​ត្រងត្រាប់​ស្តាប់​ដោយ​យកចិត្តទុកដាក់​ និង​ជជីក​សួរនាំ​ដល់​លោកគ្រូ​ឧទ្ទេស​ទាំង​៦​រូប​ ក្នុង​យុទ្ធវិធី​ប្រតិបត្តិការ​ និង​ការ​បាញ់​គ្រាប់​ពិត​ វិធីសាស្ត្រ​ការពារ​ខ្លួន​ ការពារ​ជន​រង​គ្រោះ​ និង​ការពារ​កន្លែង​កើតហេតុ​ ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ភស្តុ​តាង​ ក្នុង​ការ​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​ឬ​ជនល្មើស​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
882 នាក់
ម្សិលមិញ :
2178 នាក់
សប្តាហ៍នេះ :
33628 នាក់
សរុប :
6111415 នាក់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួម​ពិធី​អបអរ​សាទរ​ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ​២៦​ មិថុនា​ ឆ្នាំ២០២៥​ ក្រោម​ប្រធាន​បទ​ រួមគ្នា​ បង្ការ​ទប់ស្កាត់​ និងផ្ដាច់​ឬសគល់​ នៃបញ្ហា​គ្រឿង​ញៀន​ នៅស្រុក​ចំការលេី

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និង ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាប ឱ្យបានជាដាច់ខាត រាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការ ផ្សព្វផ្សាយអប់រំ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុង របស់ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំពិភាក្សា និងដាក់ទិសដៅ សម្រាប់អនុវត្តបន្តលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្តិភាពសង្គម និងការងារពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តរួមដំណើរជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយ ផលប៉ះពាល់​ដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំសហការី ចំណុះនាយកដ្ឋាន ចូលរួមគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តកំពង់ចាម

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមពិធីបើក វគ្គហ្វឹកហ្វឺនបំប៉នវិក្រឹតការ ដល់នាយទាហានទ័ពជំនាញទ័ពជើងគោក ថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសិក្ខាសាលាស្ដីពី និរន្តរភាព នៃសំណង់ តាមរយៈការលើកកម្ពស់ ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ប្រកបដោយប្រសិទ្ធភាព

គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត