កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត រយៈពេល២ថ្ងៃ (១២-១៣ កុម្ភៈ ២០២៥) នៅទីស្នាក់ការកណ្តាល ដោយពិធីបើកកិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សមាជិកគណៈកម្មាធិការសាខា-មន្ត្រីសាខាទទួលបន្ទុកការងារយុវជននិងអ្នកស្ម័គ្រចិត្តទាំង២៥ សាខារាជធានីខេត្ត និងទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបទាំងអស់ចំនួន ១៧៥នាក់។ ទៅតាមរបៀបវារៈនៃកិច្ចប្រជុំ សមាជិកសមាជិកាទាំងអស់ បានបែងចែកជា ៦ក្រុមពិភាក្សា ដើម្បីពិភាក្សាស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា រវាងអនុសាខា សាខា គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់កណ្តាល។ ក្រុមពិភាក្សានីមួយៗ ក៏មានសំណួរនាំមុខចំនួន ៧សំណួរ ដែលនឹងប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់លើកទិសដៅការងារបន្តឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់ផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ផ្ញើសារគោរពជូនពរ លោកជំទាវ ស ស៊ីណា ស ថេត ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ផ្ញើសារគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី
លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយខែរ៉ាម៉ាឌន ចំនួន៣០០គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ
លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់អាហារូបករណ៍ ជូននិស្សិតតាមបណ្តា សាកលវិទ្យាល័យនានា ចំនួន៨០រូប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីប្រមូលបច្ច័យ ជួសជុលព្រះវិហារ និងសមិទ្ធិផលនានា នៅក្នុងវត្តសារាវ័ន្តតេជោ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនអាជីវកររងគ្រោះដោយអគ្គីភ័យ ចំនួន ១៧គ្រួសារ ក្នុងក្រុងកំពង់ចាម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់ នាយទាហាន ពលទាហាន វរសេនាតូចលេខ៣៣៣ និងវរសេនាតូច៦០៣ នគរបាលការពាព្រំដែនគោក ដែលឈរជើង តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយតំណាងបងប្អូនប្រជាពលរដ្ឋ ចំនួន ១៤៦គ្រួសារ នៅភូមិចំនួន ៥ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែអំណរគុណដល់ លោកជំទាវ ជា សុផាកន្នី ដឹកនាំប្រតិភូនារីក្រសួងបរិស្ថាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជួបសំណេះសំណាល ជាមួយនគរបាលនារី ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១១៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញបន្តចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សាចំនួន០៦ នៅអគារមត្តេយ្យធនធានស្គន់
អភិបាលស្រុកជើងព្រៃ អញ្ជើញចុះពិនិត្យទីតាំង ចំណុចអូរតាកេរ្តិ៍ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ដើម្បីរៀបចំពិធី បើកការដ្ឋានស្តារប្រឡាយ ប្រវែង១៧០០ម៉ែត្រ
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន និងឯកឧត្ដម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា
កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល
អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៊ាំ ស៊ីងហ៊
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា អញ្ជើញដឹកនាំរៀបចំការប្រារព្ធពិធី អបអរសាទរខួបអនុសាវរីយ៍ លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ម៉ូតូ ចំនួន ២២គ្រឿង ដល់អាជ្ញាធរភូមិ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់