ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ ដឹកនាំកិច្ចប្រជុំពិភាក្សា លើការងាររៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ នៅខេត្តសៀមរាប
Sat,22 February 2025 (Time 09:26 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅខេត្តសៀមរាប
===============
ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅសាលប្រជុំសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានការអញ្ជើញចញលរួមពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងសមាជិកមកពីវិស័យពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរមកពី ១១៤ភូមិ និងយកសំណូមពរទាំងនោះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ទៅកាន់អង្គពិធីទាំងមូលថា ក្នុងស្មារតីឯកភាពជាតិ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ប្រកបដោយការទទួលខុសត្រូវសម្រាប់អនាគតតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាព្រលឹងជាតិខ្មែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ការទទួលខុសត្រូវ នោះគឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ និងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ ប្រកបដោយចីរភាព។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងទស្សនទាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ "សៀវភៅ ស អង្គរ" ដើម្បីពង្រឹងមូលដ្ឋានឯកភាពជាតិក្នុងការគិតគូរ តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរួម និងពង្រឹងសាមគ្គីជាធ្លុងមួយ ដើម្បីរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឧត្តមប្រយោជន៍ជាតិខ្មែរ។ ជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងរៀបចំបទប្បញ្ញតិ្តប្រើប្រាស់ដី ដែលនឹងកំណត់ប្រភេទ និងលក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងភូមិទាំង ១១៤ ព្រមទាំងគិតគូរលើការងាររៀបចំកែលម្អទីតាំងអាទិភាពក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងលក់ដូរសម្រាប់ប្រជាពលរដ្ឋផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2377 នាក់
ម្សិលមិញ :
6847 នាក់
សប្តាហ៍នេះ :
22018 នាក់
សរុប :
6406492 នាក់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី​ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពី ពិធីបួងសួងចម្រើនសេចក្តីសុខស្ថិត នៅខេត្តសៀមរាប

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវាលស្បូវ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តឈូក និងវត្តទទោល ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញប្រារព្ធពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញចូលរួមសមាទានសីល និងរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ វេនបិណ្ឌទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវត្តឧណ្ណាលោម

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើលិខិតរំលែកទុក្ខជូន លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមសមាទានសីល ស្តាប់ព្រះបរិត្ត និងព្រះធម៌ទេសនា វេនបិណ្ឌ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តឧណ្ណាលោម