ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធឆ្លងព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តកែវបូព្រឹក្ស (វត្តត្នោតអូរឡេង) ស្រុកស្រីសន្ធរ
Tue,11 March 2025 (Time 03:07 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធឆ្លងព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តកែវបូព្រឹក្ស (វត្តត្នោតអូរឡេង) ស្រុកស្រីសន្ធរ
============
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា មានជំនឿ ជឿជាក់ទើបពុទ្ធបរិស័ទយើង ចូលរួមធ្វើបុណ្យ ដើម្បីកសាងសមិទ្ធផលផ្សេងៗ ដូច្នេះសូមឱ្យគណៈ កម្មការអាចារ្យវត្ត និងគណៈសង្ឃទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឱ្យបងប្អូនប្រជា ពលរដ្ឋ មានជំនឿទុកចិត្ត ក្នុងការចូលរួមអភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ។ ថ្លែងក្រើនរំលឹកបែបនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តកែវបូ ព្រឹក្ស (វត្តត្នោតអូរឡេង) ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ព្រះវិហារថ្មី និង សមិទ្ធផលនានា ដែលអាចកសាងទៅបាននេះ គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ច ជាតិ ក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ទើបមានការរួមសាមគ្គី គ្នា កសាងជាសមិទ្ធផលនេះឡើង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ ពុទ្ធបរិស័ទជួបជុំ កសាង នូវផលបុណ្យកុសលរៀងៗខ្លួន តាមរយៈការប្រារព្ធពិធីសាសនាផ្សេងៗ ក្នុងវត្តអារាមនេះ ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហាន រីក ចម្រើនលើគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរ ផងដែរ ពីព្រោះថាបច្ចុប្បន្ននេះ ការសាងសង់ព្រះវិហារថ្មី គឺត្រូវការប្រើប្រាស់ថវិកាជាច្រើន។ ពោលគឺវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋ អាចមានលទ្ធភាព មាន ធនធានក្នុងការចូលរួម ជាបច្ច័យ ដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការ កសាងនូវព្រះវិហារថ្មី ក្នុងវត្តនេះតែម្តង រួមនឹងសមិទ្ធផលផ្សេងៗ ចំនួន៩មុខទៀត ដែលត្រូវប្រើ ប្រាស់បច្ច័យសរុប ១,៣០៧,៤០០ដុល្លារ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យសេពគប់មិត្តមិនល្អ ជា ក្រុមបងតូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួនផងដែរ​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
871 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
22717 នាក់
សរុប :
6412012 នាក់

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី​ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពី ពិធីបួងសួងចម្រើនសេចក្តីសុខស្ថិត នៅខេត្តសៀមរាប

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន