ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងតាមការវាយតម្លៃរបស់ថ្នាក់ជាតិ ខេត្តកំពង់ចាមទទួលបាន ចំណាត់ថ្នាក់លេខ ១ ទាំង ១០៩ឃុំ-សង្កាត់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»============កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងតាមការពិនិត្យ និងវាយតម្លៃលើ សភាពការណ៍ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់ តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ថ្នាក់ជាតិ ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចបណ្ដា ឆ្នាំមុនៗ គឺ ឃុំ-សង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេ ទលេខ ១ ទាំង ១០៩ឃុំ-សង្កាត់។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិស ដៅបន្តនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២៥ ។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ កងកម្លាំងមានសមត្ថកិច្ច បានចូលរួមទប់ស្កាត់ និង បង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងនោះបទល្មើសមានការថយចុះ រហូតដល់ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការ បង្ក្រាបបានកម្រិតខ្ពស់ ៩៧% ធ្វើឱ្យឃុំ-សង្កាត់មាន បទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលពុំមានបទល្មើស មានចំនួនដល់ទៅ ៧៩ឃុំ- សង្កាត់។ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានចំនួន ២៥៣លើក ថយចុះចំនួន ៣៣លើក ឃាត់ខ្លួន ៦៣៩នាក់ ថយចុះ ២៦៨នាក់ ចាប់បានយកសារធាតុ ញៀន ប្រភេទក្រាមពណ៌ ស ចំនួន ១.៥០៩កញ្ចប់ ស្មើនឹង ៥គីឡូ ៣២១ក្រាម ព្រមទាំងភស្តុតាង មួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះក៏បានបង្ក្រាប សកម្មភាពក្មេងទំនើង ចំនួន ៤០លើក ឃាត់ខ្លួនចំនួន ១៦៧នាក់ ដែលប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌ បង្កភាពអនាធិបតេយ្យ ។ជាមួយគ្នានោះឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវ បន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីឱ្យ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និង រស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ នៃការថែរក្សាសន្តិសុខ ក្នុងខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ វត្តឱង្ការ និងវត្តទាន់អរ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ នៅវត្តព្នៅកើត វត្តរវៀងកើត និងវត្តផ្ដៅជុំ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំ Bilateral Meeting (ទ្វេភាគី) រវាងគណៈប្រតិភូកម្ពុជា និងក្រុមការងារ INTERPOL. ដើម្បីបង្ការ ទប់ស្កាត់ការជួញដូរខុសច្បាប់ នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិលើកទី៧ ស្តីពីបរិវត្តកម្មវិស័យអប់រំ ក្រោមប្រធានបទ ចក្ខុវិស័យអប់រំ៖ មើលទៅអនាគតរួមគ្នា
ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ឯកឧត្តម លូ គីមឈន់ បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវី បញ្ជាការរដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ
ឯកឧត្តម លូ គីមឈន់ អញ្ចើញជួបសំណេះសំណាល សាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តហាន់ជ័យ និងវត្តសន្ធររង្សី ដើម្បីឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ ដល់បុពការីជន ជាពិសេស វិរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវតី ផ្តួចផ្តើមដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីវឌ្ឍនភាព នៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ (The Project for Strengthening Capacity for Port Administration)
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីផលប៉ះពាល់បង្គោលអគ្គិសនី និងបង្គោលInternet ដែលស្ថិតនៅតាមបណ្ដោយផ្លូវរបស់គម្រោង កែលម្អរការតភ្ជាប់ផ្លូវជនបទ (RRCIP)
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ក្នុងខណ្ឌច្បារអំពៅ
លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សស្រុក អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជំរុញការងារប្រមូល សមាជិកបក្សជាយុវជន អាយុ១៨ ទៅ ៣៥ឆ្នាំ ចូលក្នុងប្រព័ន្ធគ្រប់គ្រង សមាជិកគណបក្សប្រជាជន កម្ពុជាស្រុកស្រីសន្ធរ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ
ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិកាសាធារណៈ ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច
ឯកឧត្តម គួច ចំរើន៖ សមិទ្ធផលធំៗជាច្រើន ដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល