នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការកសាងសំណុំរឿង និងការបញ្ជ្រាបការងារយេនឌ័រ រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការកសាងសំណុំរឿង និងការបញ្ជ្រាបការងារយេនឌ័រ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។វគ្គបណ្តុះបណ្តាលនេះ មានរយះពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន ៦០នាក់ និងជាគ្រូឧទ្ទេសផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ។ ដោយមានការចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាននាយកដ្ឋាន លោក-លោកស្រីវរសេនីយ៍ នាយ-នាយរងការិយាល័យ ជាសិក្ខាកាមចូលរួមចំនួន ៦០នាក់។ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់នៅតាមជំនាញនីមួយៗឲ្យប្រាកដថា ការអនុវត្តនីតិវិធីរបស់យើង គឺពិតជាបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ក្នុងនោះពាក់ព័ន្ធទៅនឹងការកំណត់អត្តសញ្ញាណរូបភាពរងគ្រោះក្នុងអំពើជួញដូរមនុស្សជាការចាំបាច់ និងសំខាន់ ដោយសារតែការកំណត់អត្តសញ្ញាណពេលខ្លះជួបស្ថានភាពស្មុគ្រស្មាញ ហើយទាមទារឲ្យអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ព្រោះអំពើជួញដូរមនុស្សពាក់ព័ន្ធទៅនឹងការប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា គឺមានភាពស្មុគ្រស្មាញសម្រាប់ការស្វែងរកភស្តុតាង។ ប្រសើនបើការរកភស្តុតាងមិនមានមូលដ្ឋាន ដើម្បីកំណត់ថាជាបទល្មើសនោះយើងប្រឈមទៅនឹងនីតិវិធីតុលាការ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បន្តថា ដោយសារបច្ចុប្បន្ននេះ យើងធ្វើកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចំណុះឲ្យនាយកដ្ឋានកណ្តាលសន្តិសុខ ការកំណត់អត្តសញ្ញាណរបស់យើង គឺផ្អែកលើមន្រ្តីនគរបាលជំនាញ កាលណាជំនាញរកមិនឃើញធាតុផ្សំតាមច្បាប់ជាតិ-អន្តរជាតិទេ នោះយើងមិនត្រូវបានយកមកនាយកដ្ឋាន និងជាបន្ទុករបស់ជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់វិធានការបន្តនីតិវិធីច្បាប់នោះទេ តែបើយើងរកឃើញថា មានធាតុផ្សំហើយ នោះចាំបាច់ត្រូវតែជាការទទួលខុសត្រូវរបស់មន្រ្តីនគរបាលជំនាញរបស់យើងពាក់ព័ន្ធទៅនឹងការត្រូវប្រគល់-ទទួលជនរងគ្រោះ ការបន្តផ្តល់សេវាសង្គម និងសេវាផ្លូវច្បាប់ ដោយមន្រ្តីសង្គមនិតិរដ្ឋ ហើយមន្រ្តីនគរបាលយុត្តិធម៌របស់យើងត្រូវដឹងពីបញ្ហាការពារ ចូលរួមកិច្ចសហការ តាំងពីដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជំរះ។ បន្ថែមពីលើនេះ ពាក់ព័ន្ធទៅនឹងជនរងគ្រោះស្ថិតនៅក្នុងមណ្ឌល ដែលត្រូវការចូលរួមសហការការពារ និងតាមដានពីមន្រ្តីជំនាញរបស់យើងផងដែរ ហើយយើងត្រូវស្រាវជ្រាវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មានប្រសាសន៍ថា ដោយមើលឃើញថា ការពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន គឺជាកត្តាសំខាន់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការកសាងសំណុំរឿង និងការបញ្ជ្រាបការងារយេនឌ័រ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ជាគ្រូឧទ្ទេសផ្ទាល់នៅពេលនេះ។ អាស្រ័យហេតុនេះ សូម អស់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្តាប់ការពន្យល់ណែនាំដោយយកចិត្តទុកដាក់ និងមានចំងល់ត្រូវជជីកសួរនាំ៕
ចំនួនអ្នកទស្សនា
សាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទីស្តីការគណៈរដ្ឋមន្ត្រី
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាង ជីមីន ( WANG ZHIMIN) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាប្រជាជនចិន ទូទាំងប្រទេស
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ នៃរដ្ឋសភា បានអញ្ជើញរៀបចំពិធីលាងសាយភោជន៍ ជូនគណ:ប្រតិភូ សភាប្រជាជនចិន នៅភោជនីដ្ឋាន Villa 5 Contemporary Cuisine រាជធានីភ្នំពេញ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នៅវិមានសន្តិភាព
ឯកឧត្តម គួច ចំរើន ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញ ខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និងលោកជំទាវ បានចាត់លោក សុខ ចម្រើន ជាតំណាងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារះប្រើប្រាស់មួយចំនួនធំ ជូនទៅកងទ័ពជួរមុខ នៅតំបន់មុំបី
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បី ចូលរួមចំណែក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់ បទល្មើសយោធា បង្ក្រាបបទល្មើស ព្រហ្មទណ្ឌ និងសហការ ជាមួយក្រសួង-ស្ថាប័ននានា សំដៅ ពង្រឹងការ អនុវត្តច្បាប់ និងជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះ មហន្តរាយផ្សេងៗ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញចូលរួមពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណ:ស្នងការ និងការងារចាំបាច់មួយចំនួន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានរដ្ឋបាល នៅទីស្តីការក្រសួងមហាផ្ទៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យ TYDA អញ្ចើញចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់ នៅខេត្ដព្រះវិហារ
ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីទូងស្គរ អបអរសាទរ ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្តីពីលទ្ធផល នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសេវាទេសចរណ៍ និងនេសាទ ជីវភាពរស់នៅ របស់សហគមន៍ត្រពាំងសង្កែ