ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនវីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនលោកព្រឹន្ទបាលឯក តក់ ពៅ អាយុ ៥៦ឆ្ឆ្នាំ ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាព កងពលតូចថ្មើរជើងលេខ ២១ ប្រចាំនៅទិសប្រាសាទតាក្របី ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេស ត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ មានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាសំខាន់ ។ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរលោកព្រិន្ទបាលឯក ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យអោយបានខ្ជាប់ខ្ជួន និងជូនពរលោក ឆាប់ជាសះស្បើយ នឹងបានវិលត្រឡប់ទៅបំពេញបេសកកម្មនៅព្រំដែនវិញ ។ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ក៏បានផ្តល់អំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ព្រិន្ទបាលឯក តក់ ពៅ និងក្រុមគ្រួសារ រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ ២សម្រាប់ និង ថវិកាចំនួន ១លានរៀល ផងដែរ ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំពិភាក្សា និងកែសម្រួល លេីគោលការណ៍ណែនាំ ស្តីពីនីតិវិធីបំពេញបែបបទ សម្រាប់អនុវត្តចំពោះអ្នកដំណេីរចូល -ចេញ ឆ្លងកាត់ ព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិតេជោ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការ បង្កើតមូលនិធិលំនៅឋាន ដែលនឹងក្លាយទៅជាឧបករណ៍ យ៉ាងសំខាន់ក្នុងផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអង្គការ ស្ថាប័នពាក់ព័ន្ធ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៥៦០ម៉ែត្រ និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៥,៥៦០ ម៉ែត្រ នៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមិត្តភក្កិ បងប្អូនបានបន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់វីរៈកងទ័ព នៅមុខព្រួញ ភ្នំខ្មោច ភ្នំទ្រព្យ
លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធី Navigating women’s healthcare in Malaysia នៅសណ្ឋាគារ Shangri-La hotel រាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមក្នុងកម្មវិធី ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមកិច្ចប្រជុំតម្រង់ទិសការងារដល់អនុគណៈកម្មការ និងក្រុមការងាររៀបចំការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ Zoom
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអភិសេក ព្រះសិអារ្យមេត្រីយ៍ ស្ថិតនៅភ្នំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលត្រឡប់ទៅលំនៅដ្ឋានទាំងអស់ សូមតាមដានព័ត៌មានឱ្យបានជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មានទាំងឡាយ ពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីធានាពីសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៤ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនវីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ចើញចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ នៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយ សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ លើសេចក្តីព្រាងសៀវភៅគោលការណ៍ ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសំណង់
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា