ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀម នៃគណៈកម្មាធិការ នៃសមាជិកសភា ស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៦
Thu,04 September 2025 (Time 02:44 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមនៃគណៈកម្មាធិការនៃសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦
==================
នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១២កេីត​ ខែភទ្របទ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ត្រូវនឹងថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមនៃគណៈកម្មាធិការនៃសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ ដែលដឹកនាំដោយឯកឧត្តម ទី សុគុន្ធ លេខាគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណ:កម្មការទី៥) និងជាសមាជិកគណៈប្រតិភូសមាជិកសភាស្ត្រីអោយប៉ា ( WAIPA ) តំណាងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិកសភាស្ត្រីអោយប៉ា (WAIPA) ដើម្បីពិនិត្យពិភាក្សាចុងក្រោយ លើធាតុចូលនៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការ មុននឹងផ្ញើជូនទៅលេខាធិការដ្ឋានAIPA នៅប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ នៃរដ្ឋសភា។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ នៃព្រឹទ្ធសភា អនុប្រធាននាយកដ្ឋាន ទ.ទ.អ រដ្ឋសភា អនុប្រធាននាយកដ្ឋាន ទ.ទ.អ ព្រឹទ្ធសភា និងមន្ត្រីជំនាញដែលជាជំនួយការគណៈប្រតិភូគណៈកម្មាធិការសមាជិកសភាស្ត្រី អាយប៉ា (WAIPA)។

កិច្ចប្រជុំ បានធ្វើការពិនិត្យ និងពិភាក្សាលើការផ្តល់ធាតុចូលទៅលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ នៃគណ:កម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) បានចប់សព្វគ្រប់ ហើយនឹងគ្រោងប្រគល់ជូនទៅលេខាធិការដ្ឋានអាយប៉ា ប្រចាំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទ។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលនឹងត្រូវចូលរួមមហាសន្និបាតនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9954 នាក់
ម្សិលមិញ :
8060 នាក់
សប្តាហ៍នេះ :
34433 នាក់
សរុប :
6381457 នាក់

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត បានអញ្ចើញចូលរួមអមដំណើរជាមួយឯកឧត្តម ម៉ៅ ធនិន ចុះចែកវិញ្ញាបនបត្រ សម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ២ភូមិ ស្ថិតនៅក្នុង​ឃុំខ្ជាយខាងត្បូង​ ស្រុកដងទង់​ ខេត្តកំពត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការ ត្រៀមដើម្បីរៀបចំកិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខ

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិ​គ្រប់គ្រង​ និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា អញ្ចើញបន្តដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពគម្រោង​ ឆ្នេរតេជោសន្តិភាពកែប​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ចើញចុះពិនិត្យទីតាំង គម្រោងវិនិយោគចំណតជលយាន (អ៊ូរទូក) សម្រាប់ជួសជុលទូក នាវា និងកប៉ាល់ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាព ឆ្នេរអូរឈើទាល ស្ថិតនៅក្រុងព្រះសីហនុ ឆ្នេរព្រែកចាក និងសាលាបឋមសិក្សាស្មាច់ដែង ស្ថិតនៅក្រុងកំពង់សោម

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួល ជូនប្រជាពលរដ្ឋជម្លៀសខ្លួន ពីតំបន់ព្រំដែន និងពលករកម្ពុជា ដែលវិលត្រឡប់ពីប្រទេសថៃ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ

លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀម នៃគណៈកម្មាធិការ នៃសមាជិកសភា ស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៦

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ ស្ត្រីជាម្តាយ និងកូនប្រុស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន៥,000,000 រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីបុព្វហេតុមនុស្សធម៌ ជួយជនងាយរងគ្រោះផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមកិច្ច​ប្រជុំ​ ស្ដីពី​ការ បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​ និង​ជំរុញ​ការ​អនុវត្ត​ គោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​មាន​សុវត្ថិភាព​ ប្រចាំ​ឆមាស​ទី១​ ឆ្នាំ​២០២៥​ នៅ​រាជធានីភ្នំពេញ​

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមកម្មវិធីវេទិកាជាតិគណនេយ្យ ក្រោមប្រធានបទ សុខដុមនីយកម្មបទប្បញ្ញត្តិ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល

លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានអញ្ចើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការ ស្តីពីការពង្រឹង វិធានការ ការពារព្រំដែន និងពង្រឹង ស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយកញ្ចប់ឃីត សម្រាប់ស្ត្រីចំនួន ៦៨០ឃីត ពីតំណាង អង្គការសហប្រជាជាតិ សម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពពិធីបិទ វគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រង សាលាពុទ្ធិក មធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅអគ្គាធិការដ្ឋាន នៃពុទ្ធិកសិក្សាជាតិ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសំណើ សុំអនុញ្ញាតប្រើប្រាស់ វិធីសាស្ត្របំផ្ទុះថ្មសម្រាប់ស្រះទឹក សហគមន៍ក្នុងក្របខ័ណ្ឌ គម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទ (LRRPCP)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងនិវត្តន៍ជន ចំនួន១២នាក់ នៅស្រុកកងមាស