ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាព
Sun,07 September 2025 (Time 03:58 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាព
============
នៅព្រឹកថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរៈជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់ ។ ពិធីនេះដែរប្រារព្ធធ្វើនៅឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលអភិបាលខេត្ត អស់ លោក លោកស្រី មន្ទីរអង្គភាព រួមទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនិមន្តនិងអញ្ជើញចូលរួមជាច្រើនអង្គ/នាក់។

នៅក្នុងពិធីបុណ្យនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៍បានមានថេរដីកាសម្ដែងនូវការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវវីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរៈកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។

ក្នុងឱកាសនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយ ព្រះមន្ត្រីសង្ឃខេត្ត ព្រះសង្ឃនិង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់នាំមន្ទីរអង្គភាពរួមនិង ពុទ្ធបរិស័ទ ទាំងអស់ ក៍បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះពលីកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និងសូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់វិញ្ញណក្ខន្ធវីរៈកងទ័ពបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។

សម្តេចក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា ។ នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរៈជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់នាពេលនោះដែរក៍មានការរៀបចំរាប់បាត្រព្រះចំនួន៥០០អង្គ ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2117 នាក់
ម្សិលមិញ :
10686 នាក់
សប្តាហ៍នេះ :
34879 នាក់
សរុប :
6384306 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមសម្របសម្រួលកិច្ចប្រជុំ បទបង្ហាញស្តីពីច្បាប់សញ្ជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញប្រគេនសិនិទ្ធយាគូ បបរឆ្ងាញ់ ដល់ព្រះសង្ឃ ថ្ងៃបិណ្ឌ១ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ ស្ថិតនៅតំបន់អច្ឆរិយៈអង្គរ ខេត្តសៀមរាប

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនាវេនបិណ្ឌ១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តបទុមវតីរាជវរារាម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាព

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួម​ពិ​ធីបើកវគ្គបំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្ស នៅទីស្នាក់ការគណបក្សខេត្តកំពង់ឆ្នាំង

ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងខិតខំផ្តល់ឱកាសការងារ ជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមរយៈក្រសួងការងារ ដែលមានលេខទំនាក់ទំនង 1297

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរទស្សកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម FERDINAND ROMUADEZ MARCO JR. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១

ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជើញដឹកនាំកិច្ចប្រជុំការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរទស្សកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធី ពុទ្ធាភិសេកព្រះពុទ្ធប្បដិមា កសាងអំពីស្ពាន់មានទម្ងន់ ៩តោន កម្ពស់ ៩ម៉ែត្រ ប្រតិស្ឋានគោរពសក្ការបូជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា អញ្ជើញអធិបតីក្នុងពិធី សំណេះសំណាលជាមួយគ្រួសារ បងប្អូនពលករចំណាកស្រុក ចំនួន ១៨៨គ្រួសារ ដែលទើបត្រលប់ពីប្រទេសថៃ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ចើញចូលរួមកិច្ចប្រជុំ ពិនិត្យលើសេចក្ដីព្រាង គោលការណ៍ណែនាំ និងនីតិវិធី នៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្រប

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដនាំយកឧបត្ថម្ភ ដល់មន្ត្រីនគរបាលជាតិ និងនិវត្តន៍ជន ដែលមានជីវិតក្រលំបាក នៅក្នុងស្រុកស្ទឹងត្រង់

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត បានអញ្ចើញចូលរួមអមដំណើរជាមួយឯកឧត្តម ម៉ៅ ធនិន ចុះចែកវិញ្ញាបនបត្រ សម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ២ភូមិ ស្ថិតនៅក្នុង​ឃុំខ្ជាយខាងត្បូង​ ស្រុកដងទង់​ ខេត្តកំពត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការ ត្រៀមដើម្បីរៀបចំកិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខ

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិ​គ្រប់គ្រង​ និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា អញ្ចើញបន្តដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពគម្រោង​ ឆ្នេរតេជោសន្តិភាពកែប​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ចើញចុះពិនិត្យទីតាំង គម្រោងវិនិយោគចំណតជលយាន (អ៊ូរទូក) សម្រាប់ជួសជុលទូក នាវា និងកប៉ាល់ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាព ឆ្នេរអូរឈើទាល ស្ថិតនៅក្រុងព្រះសីហនុ ឆ្នេរព្រែកចាក និងសាលាបឋមសិក្សាស្មាច់ដែង ស្ថិតនៅក្រុងកំពង់សោម

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួល ជូនប្រជាពលរដ្ឋជម្លៀសខ្លួន ពីតំបន់ព្រំដែន និងពលករកម្ពុជា ដែលវិលត្រឡប់ពីប្រទេសថៃ នៅទីស្តីការក្រសួងមហាផ្ទៃ