ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអនុញាតឲ្យMr Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CamMJ Agricultural Park Co Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
Fri,04 October 2019 (Time 07:55 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅវេលាម៉ោង ១៥:០០ នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Mr. Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cam M J Agricultural Park Co., Ltd ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ទាក់ទងគម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម (កែច្នៃស្វាយ) នៅប្រទេសកម្ពុជានាពេលអនាគតដ៏ខ្លី។ ជាបឋម Mr. KIM បានលើកយកប្រវត្តិរបស់ក្រុមហ៊ុនមកជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ២០១៧ ក្នុងបំណងបង្កើនផលិតភាពផលិតកម្មកសិកម្ម ការការពារផលប្រជោជន៍របស់កសិករតាមរយ:ការធ្វើឲ្យប្រសើរឡើងនូវគុណភាពកសិផល បង្កើនតម្លៃបន្ថែម និងធ្វើការប្រកួតប្រជែងទីផ្សារក្នុងនិងក្រៅប្រទេស។ នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបានទទួលគោលការណ៍វិនិយោគពី CDC ដើម្បីកសាង " Cam M J Agricultural Park Special Economic Zone" លាតសន្ធឹងលើផ្ទៃដីជាង ៩៩ហត ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារ មានរយ:ពេល ០៥ ឆ្នាំ(២០២០-២០២៥)។ តំបន់ឧស្សាហកម្មនេះប្រើជាប្រយោជន៍សម្រាប់ធ្វើកន្លែងតាំងពិពណ៌កសិផល ការប្រមូលទិញ ការកែច្នៃផ្លែឈើត្រូពិច បន្លែ ការធ្វើជំនួញកសិផលជាមួយដៃគូឈានមុខអន្តរជាតិ ព្រមទាំងជាកន្លែងអនុវត្តបច្ចេកទេសកសិកម្ម ការប្រមូលផ្តុំក្រុមផលិតពូជ និងការ កែច្នៃជីសរីរាង្គ។ល។ និយាយជារួមគឺជាតំបន់ពហុប្រយោជន៍បម្រើឲ្យវិស័យកសិ-ឧស្សាហកម្មកម្ពុជា។ Mr.KIM បញ្ជាក់បន្ថែមថា ប្រសិនបើតំបន់នេះដំណើរការល្អតាមផែនការដែលបានគ្រោងទុក នោះកម្ពុជាត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិកាន់តែច្រើនឡើងតាមរយ:ផលិត ផលកសិផលកែច្នៃនេះ។ ទទួលបានព័ត៌មានខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះ ឆន្ទ:វិនិយោគរយ:ពេលវែងលើវិស័យកសិកម្មកម្ពុជា ព្រោះថា វាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់បង្កើនតម្លៃបន្ថែមលើការ ផលិត ការកែច្នៃកសិផលឲ្យបាន ១២% នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងការលើកទឹកចិត្តដល់ វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បងដូចបានកំណត់ក្នុងគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ក្រសួងកំពុងទន្ទឹងរង់ចាំ និងស្វាគមន៍ជានិច្ចរាល់គម្រោងវិនិយោគគ្រប់ខ្សែច្រវាក់ផលិតកម្មពី A-Z (ផលិត កែច្នៃ និងទីផ្សារ) ដែលមានលក្ខណ:បំពេញឲ្យដំណើរការកែច្នៃកសិផលបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ប្រសិនបើយើងបញ្ចូលបច្ចេកទេសសមស្របមួយឲ្យអ្នកផលិត រួមទាំងមានសួនកែច្នៃនេះទៀត យើងសង្ឃឹមថាផលិតផលស្វាយនឹងមានតម្លៃបន្ថែមខ្ពស់មួយ ហើយនេះគឺអ្វីដែលកសិករយើងរំពឹងទុក។ ក្រសួង នឹងផ្តល់កិច្ចសហការតាមគ្រប់រូបភាព ដើម្បីជួយសម្រួលគ្រប់បែបយ៉ាងទាំងឯកសាររដ្ឋបាល ច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាឲ្យគម្រោងសម្រេចទទួលបានជោគជ័យ ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់កសិផលកែច្នៃលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម ស្វាយ បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ ក្រៅពីផលិតផលស្វាយ លោកក៏បានប្រាប់ឲ្យក្រុមហ៊ុនចាប់អារម្មណ៍លើផលិតផលដំឡូងមី ម្រេច ស្វាយចន្ទី និងត្រីទឹកសាបផងដែរ ដែលសុទ្ធតែជាវត្ថុធាតុដើមមានសក្តានុពលសម្រាប់ធ្វើការកែច្នៃ និងនាំចេញ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យលោកជំទាវ Manika Jain ឯកអគ្គរដ្នទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្នាភិបាលកម្ពុជា និងរាជ រដ្នាភិបាលឥណ្ឌា

ពិធីសូត្រមន្តចម្រើនអាយុវឌ្ឍន មង្គល ជូនលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន នៅឃុំអង្គពពេល ស្រុកគងពីសី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការ ភ្ញាស់កង្កែប របស់យុវជន ឈុន ហ៊ួ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំ ប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន ៥៣គ្រួសារ នៅខេត្តកំពង់ស្ពឺ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តំណាងអោយមហាឧបាសិកាទាំង២១រូប សូមចូលរួមអបអរសាទរ ព្រះមេគណគ្រប់ រាជធានី ខេត្ត ក្រុង

លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់ សមិទ្ធផលនានា នៅប្រាសាទបន្ទាយព្រាវ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រួច អញ្ចើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសំខាន់ៗ របស់គណបក្ស អំឡុងពេលប្រយុទប្រឆាំងនឹងជំងឺកូវីត-១៩

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ និង ផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តចំពោះមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីជួបជុំមហាគ្រួសារ សំឡេងសន្តិភាព

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីពិភាក្សាលើកការងារ ស្ដីពីការរៀបចំកម្មវិធី សម្រាកសៀមរាប ក្នុងថ្ងែសងឈប់សម្រាក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត

លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង បានដឹកនាំមហាឧបាសិកាទាំង២១រូប បានចូលថ្វាយបង្គំ សម្ដេចព្រះឧត្តមញ្ញាកិត្តិបណ្ឌិត ដួង ផង់

គណៈសង្ឃនាយក ព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីអបអរសាទរ ជូនចំពោះលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកានាងវិសាខានូបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង និងមហាឧបាសិកាទាំង ២១រូប

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសថ្ងែឈប់សំរាក សងថ្ងែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ប័ណ្ណ សម្គាល់សិទ្ធិកាន់ កាប់អចលនទ្រព្យ ដែលជាចំណែកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គ្រីនត្រេន នៃក្រសួងពាណិជ្ជកម្ម បានធ្វើសម្បទានជូនប្រជាពលរដ្នចំនួន១១ គ្រួសារ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ ថ្នាក់ការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
804 នាក់
ម្សិលមិញ :
1739 នាក់
សប្តាហ៍នេះ :
11829 នាក់
សរុប :
1900717 នាក់