ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពក្នុងពិធី បិទវត្តបំប៉នបើកបរ រថពាសដែក ប្រើប្រាស់គ្រឿងសព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអា វុធហត្ថភ្នំជំរាយ
Mon,07 October 2019 (Time 11:43 AM)
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍ សៅ សុខា៖​ ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាពលរដ្ន ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប! ការលេីកឡេីងបែបនេះក្នុងពេលដែលលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធី បិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ។ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្យុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី០៧ ខែតុលា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ បានមានប្រសាសន៍ថា​៖​ ថ្ងៃនេះ ខ្ញុំមានមោទនភាពនិងមានក្តីសោមនស្សរីករាយក្រៃលែង បន្ថែមពីស្នាដៃ សមិទ្ធផល ដែលកងរាជអាវុធហត្ថសម្រេចបាន ២៦ឆ្នាំកន្លងមក ដែលទើបនឹងធ្វើពិធីប្រារព្ធខួបនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ កក្កដា ដោយទទួលបានការអញ្ជើញផ្តល់កិត្តិយសជាអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការផ្តល់កិត្តិយសពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ មេបញ្ជាការប្រភេទ ទ័ព ទ័ពជំនាញ បណ្តាស្ថាប័នចំណុះក្រសួង និងបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ព្រម ទាំងអាជ្ញាធរដែនដី ក្មួយៗនិស្សិត យុវជន ថែមទៀតផង ។ ហើយកាលពីថ្ងៃទី១ ខែតុលា នេះដែរ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ទើបបាន ធ្វើការបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការ ដែលមានរយៈពេល ១២ខែ ជាលើកដំបូង នៃការធ្វើកំណែទម្រង់ ពីសាលាកងរាជអាវុធហត្ថកំបូល ដំឡើងកម្រិតទៅជាវិទ្យាស្ថាន ។ ហេីយថ្ងៃនេះយើងបានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញរថពាសដែក ឆ្នាំ២០១៩ ដែលជាជំនាញមួយ ក្នុងរចនាសម្ពន្ធកងរាជអាវុធហត្ថ ។ នាយឧត្តមសេនីយ៍​មេបញ្ជាការបានបន្តថា​ បើតាមទស្សនៈរបស់ខ្ញុំផ្ទាល់ ក៏ដូចជាការពិសោធន៍ ដើម្បីធ្វើឱ្យកងទ័ពមួយមានសមត្ថភាព ធានារ៉ាប់រងដោយជោគជ័យ តួនាទី ភារកិច្ច ចាំបាច់ណាស់នូវលក្ខខណ្ឌមួយចំនួនមានដូចជា៖ ១- ត្រូវមានរចនាសម្ពន្ធចាត់តាំងច្បាស់លាស់ សមស្រប និងស្ថានភាពសង្គម សេដ្ឋកិច្ច ភូមិសាស្ត្រ និងសំណូមពរភារកិច្ច ២- មានធនធានមនុស្ស ប្រកបដោយគុណភាពគឺៈ ស្មោះត្រង់ ប្រជាជនស្រឡាញ់ គាំទ្រ ផ្ទៃក្នុងមានធ្លុងសាមគ្គីឯកភាព និងមានវិន័យថ្លៃថ្នូរ ៣- មានមធ្យោបាយ ឧបករណ៍ សម្ភារៈបរិក្ខារបំពាក់សមស្រប ៤- មានការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ៥- មានរបៀបរបបធ្វើការម៉ឺងម៉ាត់ច្បាស់លាស់ ។ យោងលើទស្សនៈនេះហើយ កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ ហើយក្នុងការធ្វើកំណែទម្រង់ បានយកការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ធ្វើជាមូលដ្ឋានក្នុងការកសាងកងរាជអាវុធហត្ថ ដើម្បីធានារ៉ាប់រង ដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ការអនុវត្តនូវតួនាទី ភារកិច្ចស្នូលរបស់ខ្លួន ។ សម្រាប់វគ្គបំប៉នជំនាញរថពាសដែក ដែលធ្វើពិធីបិទវគ្គថ្ងៃនេះ តាមរយៈរបាយការណ៍លោកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ និងការទស្សនាដោយផ្ទាល់នូវការបង្ហាញក្នុងនាមកងរាជអាវុធហត្ថ ខ្ញុំសូមធ្វើការកោតសរសើរ ការប្រឹងប្រែង សិក្សារៀនសូត្ររបស់សិក្ខាកាម ការបង្ហាត់បង្រៀនរបស់យោធាចារ្យ ការងារគ្រប់គ្រងចាត់ចែងរបស់មជ្ឈមណ្ឌល និងគ្រប់ផ្នែកពាក់ព័ន្ធ ជាមួយនិងការវាយតម្លៃខ្ពស់នូវលទ្ធផលរួមដែលវគ្គបំប៉នទាំងមូលសម្រេចបាន ។ ជាមួយនិងសមិទ្ធផលស្នាដៃធំធេង យើងក៏នៅជួបបញ្ហាប្រឈមជាច្រើនផងដែរ ។ ដូចយើងទាំងអស់គ្នាជ្រាបស្រាប់ហើយ បើប្រៀបធៀបនិងលក្ខខណ្ឌកសាងអង្គភាពមួយខ្លាំងនាពេលនេះ កងរាជអាវុធហត្ថយើងនៅខ្វះចន្លោះ ក៏មិនតិចដែរ ទាំងធនធានមនុស្ស មធ្យោបាយ បំពាក់ និងវិធីសាស្ត្រធ្វើការងារ ទាមទារយើងទាំងអស់គ្នា បន្តប្រឹងប្រែងថែមទៀត ។ ម្យ៉ាងវិញទៀត សភាពការណ៍វិវត្តន៍ប្រែប្រួល ស្មុគស្មាញឆាប់រហ័ស ពិបាកនិងសន្និដ្ឋាន ជម្រើសមានតែម្យ៉ាងគឺ លើកកម្ពស់ស្មារតី ធ្វើម្ចាស់ ប្រុងប្រយ័ត្ន និងត្រៀមបម្រុងជានិច្ច ទោះហេតុការអ្វីមួយកើតឡើង ក្នុងទំហំទ្រង់ទ្រាយកម្រិតណាក៏ដោយ ត្រូវការចំណាយរហូតដល់អាយុជីវិត ក៏យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រៀមសម្រេចនូវតួនាទី ភារកិច្ច ប្រកបដោយភាពលះបង់ អំណត់ ព្យាយាម ដើម្បីសេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយសកងរាជអាវុធហត្ថ និងប្រទេសជាតិ ។ ប្តូរផ្តាច់ការពារច្បាប់រដ្ឋធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ បូរណភាព អធិបតេយ្យភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ការពារសិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស ។ ដោយអនុវត្តទិសស្លោក (ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប) ខ្ញុំសូមអំពាវនាវ យើងជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ) ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យលោកជំទាវ Manika Jain ឯកអគ្គរដ្នទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្នាភិបាលកម្ពុជា និងរាជ រដ្នាភិបាលឥណ្ឌា

ពិធីសូត្រមន្តចម្រើនអាយុវឌ្ឍន មង្គល ជូនលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន នៅឃុំអង្គពពេល ស្រុកគងពីសី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការ ភ្ញាស់កង្កែប របស់យុវជន ឈុន ហ៊ួ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំ ប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន ៥៣គ្រួសារ នៅខេត្តកំពង់ស្ពឺ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តំណាងអោយមហាឧបាសិកាទាំង២១រូប សូមចូលរួមអបអរសាទរ ព្រះមេគណគ្រប់ រាជធានី ខេត្ត ក្រុង

លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់ សមិទ្ធផលនានា នៅប្រាសាទបន្ទាយព្រាវ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រួច អញ្ចើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសំខាន់ៗ របស់គណបក្ស អំឡុងពេលប្រយុទប្រឆាំងនឹងជំងឺកូវីត-១៩

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ និង ផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តចំពោះមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីជួបជុំមហាគ្រួសារ សំឡេងសន្តិភាព

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីពិភាក្សាលើកការងារ ស្ដីពីការរៀបចំកម្មវិធី សម្រាកសៀមរាប ក្នុងថ្ងែសងឈប់សម្រាក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត

លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង បានដឹកនាំមហាឧបាសិកាទាំង២១រូប បានចូលថ្វាយបង្គំ សម្ដេចព្រះឧត្តមញ្ញាកិត្តិបណ្ឌិត ដួង ផង់

គណៈសង្ឃនាយក ព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីអបអរសាទរ ជូនចំពោះលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកានាងវិសាខានូបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង និងមហាឧបាសិកាទាំង ២១រូប

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសថ្ងែឈប់សំរាក សងថ្ងែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ប័ណ្ណ សម្គាល់សិទ្ធិកាន់ កាប់អចលនទ្រព្យ ដែលជាចំណែកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គ្រីនត្រេន នៃក្រសួងពាណិជ្ជកម្ម បានធ្វើសម្បទានជូនប្រជាពលរដ្នចំនួន១១ គ្រួសារ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ ថ្នាក់ការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
785 នាក់
ម្សិលមិញ :
1739 នាក់
សប្តាហ៍នេះ :
11810 នាក់
សរុប :
1900698 នាក់