ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាព ក្នុងពិធីចែក ទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យ ជូនភ្នាក់ងារផ្សព្វផ្សាយ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី
Do,28 November 2019 (Time 11:04 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ" ហៅកាត់ថា ASPIRE

ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួម ពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងអង្គការ IFAD នាយកគម្រោង មន្រ្តីអនុវត្តគម្រោង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE AIMS & S-RET បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីសាវតាររបស់គម្រោង និងសមិទ្ធផលសំខាន់ៗដែលគម្រោងសម្រេចបាននារយ:ពេលកន្លងមក បញ្ហាដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោង និងបានរំលេចអំពីផែនការ និងទិសដៅសម្រាប់អនុវត្តបន្តផងដែរ។

ឯកឧត្តមបានឲ្យដឹងថាកម្មវិធីនេះបានគ្របដណ្តប់លើខេត្តចំនួន២០ ប៉ុន្តែថ្ងៃនេះខេត្តគោលដៅចំនួន១២ បានទទួលទោចក្រយានយន្តចំនួន ៤៩៦គ្រឿង រួមទាំងកុំព្យូទ័រ ៣៨២ គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត យកទៅចែកជូនភ្នាក់ងារផ្សព្វផ្សាយឃុំនៅតាមខេត្តគោលដៅទាំងនោះមានខេត្តកំពង់ស្ពឺ ប៉ៃលិន សៀមរាប បន្ទាយមានជ័យ កំពង់ធំស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តតាកែវ។

ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីខាងលើទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចដែលឯកឧត្ដមមាស ពិសិដ្ឋ បានរាយការណ៍។

ឆ្លៀតយកឱកាសនេះ លោកបានលើកឡើងដោយសង្ខេបអំពីប្រវត្តិនៃជំនួយហិរញ្ញវត្ថុរបស់អង្គការ IFAD មកក្រសួងចាប់តាំងពីកម្ពុជាបានចូលជាសមាជិក IFAD នៅឆ្នាំ១៩៩២ ហើយចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកទល់បច្ចុប្បន្ន IFAD បានផ្តល់ជំនួយហិរញ្ញប្បទានតាមរយៈការ អនុវត្តគម្រោងអភិវឌ្ឍវិស័យកសិកម្មជាច្រើនដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិត ជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម

ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកសាងសមត្ថភាពរបស់មន្រ្តីអនុវត្តគម្រោង ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈ និងឧត្តមគតិជាតិ និងប្រជាជនជាធំ និងជាពិសេសស្របតាមគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតលើ ៖

ទី១. ការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូចចំនួន១៤៤ ០០០ គ្រួសារដែលស្ថិតក្នុងខេត្តគោលដៅរបស់គម្រោង និង ទី២. ជួយកសិករទាំងនោះ ឲ្យចេះធ្វើអាជីវកម្មកសិកម្មបែបចិញ្ចឹមជីវិតទៅជាកសិកម្មបែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។

យោងលើសមិទ្ធផលយ៉ាងធំធេងដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញ លេញនូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័កសិកម្ម ២០១៩-២០២៣ ក្នុងទិសដៅគោលគឺទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ រក្សានិរន្តរភាពនៃប្រាក់ចំណូលគ្រួសារកសិករ និងធ្វើយ៉ាងណាវិវឌ្ឍន៍ខ្លួនឲ្យទាន់ទៅហ្នឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិ បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងបរិបទនៃ “បដិវត្តន៍ឧស្សាហកម្មទី៤”។

ដោយឡែង ទាក់ទងនឹងកម្មវិធី ASPIRE នេះ លោកបានណែនាំឲ្យអង្គភាពអនុវត្តគម្រោងត្រូវធ្វើបច្ចុប្បន្នភាពគោលដៅ គោលបំណង និងសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងការ វិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងស្ថានភាពសេដ្ឋកិច្ចក្នុងបរិបទនៃសាកលភាវូបនីយកម្ម។

អង្គភាពជំនាញ មន្រ្តី និងភ្នាក់ងារអនុវត្តកម្មវិធីទាំងអស់ត្រូវរៀនសូត្របន្ថែមទៀតអំពីបទពិសោធន៍ បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រង ដឹកនាំ និងអនុវត្តគម្រោងឲ្យសម្រេចទទួលបានជោគជ័យ។

កម្មវិធីនេះពិតជារួមចំណែកក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្រ្តដូចបានលើកឡើងខាងដើមនេះក៏ពិតមែន ប៉ុន្តែដើម្បីឲ្យការអនុវត្តកម្មវិធីកាន់តែមានប្រិសទ្ធភាព និងប្រសិទ្ធផលថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាព ធ្វើយ៉ាងណាឲ្យការអនុវត្តកម្មវិធីបានល្អប្រសើរតាម

គោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជ រដ្ឋាភិបាល។ លោកក៏បានផ្តាំផ្ញើមន្រ្តីផ្សព្វផ្សាយត្រូវយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ទោចក្រយានយន្ត និងសម្ភារនេះឲ្យបានសមស្របក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
929 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7400 នាក់
សរុប :
1784376 នាក់