ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ
So,01 Dezember 2019 (Time 01:23 )
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ៖កម្ពុជាកំពុងតែដេីរលេីផ្លូវ​ត្រូវដេីម្បីឈានទៅការលុបបំបាត់មេរោគអេដស៍​ ជំងឺអេដស៍

រាជធានីភ្នំពេញ​៖ នាថ្ងៃ​អាទិត្យ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី០១​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅសាលមហោស្រពចតុមុខមានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ​ "ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍​ ជំងឺអេដស៍​ "

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ ដោយមានការអញ្ជេីញចូលួមពី ​ឯកឧត្តម នាយឧត្តមសេនីយ៏ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហម​កម្ពុជា ឯកឧត្តម ទេសរដ្នមន្ត្រី អៀង មូលី ឯកឧត្តម លោកជំទាវ តំណាង ក្រសួង​ ស្ថាប័ន​ សមាជិក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ យុវជនកាយរឹទ្ធិ​ កាកបាទក្រហម​ តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ​ តំណាងកងកំលាំងទាំងបីប្រភេទសរុបជាង៤០០នាក់។

ក្នុងចំណាប់អារម្មណ៍របស់តំណាងអ្នករស់នៅ​ជាមួយមេរោគអេដស៍​ តំណាងសង្គមស៊ីវិល​ និងតំណាងអង្គសហប្រជាជាតិប្រចាំកម្ពុជាសុទ្ធតែបានលេីកឡេីងពីបទពិសោធន៍​ជិវិត​និងភាពជោគជ័យលេីបញ្ហាប្រយុទ្ធនឹងជំងឺអេដស៍​ ដោយបានសំណូមពរឲ្យរាជរដ្ឋាភិបាល​ ដៃគូបន្តគាំទ្រការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ អៀង​ ម៉ូលី​ បានមានប្រសាសន៍​ដោយបានស្នេីសុំឲ្យចាត់អ្នកផ្ទុកមេរោគអេដស៍​ ជំងឺអេដស៍​ គឺជាជនរងគ្រោះដែលធ្លាប់បានជួយចូលរួមចំណែកក្នុងការងារកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបានការរីកចម្រេីន ហេីយរាល់ការឆ្លេីយតបនិងមេរោគអេដស៍​ និងជំងឺអេដស៍ទាំងអស់ត្រូវឈរលេីគោលការណ៍សមធម៌​ សមភាពយេនឌ័រ​ និងសិទ្ធិមនុស្ស។
តាមការសិក្សាតាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។

លោកជំទាវ​ ឃួន​ សុដារី​ បានអានសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាថ្នាក់ដឹកនាំប្រចាំតំបន់អាសុី​ ប៉ាស៊ីភិចឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​នៅកម្ពុជា​និងការអភិវឌ្ឍន៍
នៅកម្ពុជា​ ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ​ ដៃគូអភិវឌ្ឍេជាតិ​ អន្តរជាតិ​ អង្គការសង្គមស៊ីវិល​ វិស័យ​ឯកជន​ ផ្នែកសាសនាបន្តចូលរួមគាំទ្រអនុវត្តម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ​ ពហុវិស័យឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​លេីកទី៥២០១៩-២០២៣។

ក្នុងឱកាសនោះ​ ក្នុងនាមសម្តេចតេជោ​ ហ៊ុន​ សែន​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវ​ត្រូវ​ដេីម្បីឈានទៅ​រកការលុបបំបាត់មេរោគអេដស៍​ ជំងឺអេដស៍ “គោលដៅ ៩៥ ៩៥ ៩៥” ដូចបានកំណត់​ត្រឹម​ឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹម​ឆ្នាំ២០៣០ ដោយអង្គការ​សហ​ប្រជាជាតិ។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក៏បានសូមចូលរួមផ្តល់នូវសារមួយចំនួនជូនជន​រួម​ជាតិ​ដូចខាងក្រោម៖
ទី១.​ចូលរួមអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣
ទី២.​សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពបន្ត និងពង្រីក​ការផ្តល់​ថវិកាសម្រាប់ការងារអេដស៍ និងសូមក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀតនូវវិធានការទាំងប្រាំមួយ ។

ទី៣. សូមក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ ជាពិសេសឃុំ សង្កាត់ត្រូវតែរៀបចំផែនការសកម្មភាព និងលើកសេចក្តី​ព្រាងថវិកា​ដើម្បីបង្កើនការចូលរួមឆ្លើយតបគ្រប់​ជ្រុង​ជ្រោយ ទាន់ពេលវេលាទៅនឹង​ការរាលដាលមេរោគអេដស៍​របស់​ខ្លួន ។

ទី៤.​សូមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង និង ស្ថាប័នពាក់ព័ន្ធ​ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយនេះត្រូវពង្រឹង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់និងអ្នកចាក់គ្រឿង​ញៀ​ន​។

ទី៥.​សូមបងប្អូនសហគមន៍នៃអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក្រុម​ប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ អ្នកស្ម័គ្រចិត្តសុខភាព​ភូមិ មេភូមិ មេឃុំ ចៅសង្កាត់នៅថ្នាក់មូលដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹង​ប្រែង​ធ្វើការរួមគ្នា សហការគ្នា ដើម្បីទប់ស្កាត់ការរាល​ដាល​មេរោគ​អេដស៍ និងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីបញ្ហាអេដស៍។

ទី៦.​គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់សហគមន៍ ត្រូវយកចិត្តទុកដាក់​គ្រប់គ្រងឱ្យកាត់បន្ថយ​ការចម្លង​មេរោគអេដស៍​ក្នុង​ចំណោមក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគ​អេដ​ស៍“ឆាប់ធ្វើតេស្ត ឆាប់ដឹង ឆាប់ព្យាបាល” ។
ទី៧.​សូមបងប្អូនប្រជាពលរដ្ឋត្រូវមានភាពស្មោះត្រង់ ស្នេហាប្តីមួយ ប្រពន្ធ​មួ​យ ដើម្បីសុភមង្គលក្នុងក្រុមគ្រួសារ សង្គមជាតិ និងកាត់បន្ថយបាន អំពើហិង្សានានា និងការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដ​ស៍​។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុងពិធី បើកសន្តិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា និង អធិការកិច្ច

ឯកឧត្តម វេង សាខុន រដ្នមន្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលដល់មន្ត្រីក្របខណ្ឌឆ្នាំ២០១៩ នៅទីស្ដីការក្រសួង

សម្ដេចក្រឡាហោម ស ខេង អញ្ចើញដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញប្រកបដោយ សុវត្ថិភាព

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងពិធីចុះហត្ថ លេខារួមគ្នាលើឯកសារ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២០

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាគណៈអធិបតីក្នុងពិធី សម្ភោធ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែប្រវែង៦០០០ម៉ែត្រ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ចើញចុះពិនិត្យ ការដ្នានស្ថាបនាផ្លូវ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាគណៈអភិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជួនសាធារណៈ City Bus

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំប្រតិភូអគ្គបញ្ជាការ ទៅជូនពរឆ្នាំថ្មីឯកអគ្គរដ្នទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានស្វាគមន៍ និងកោតសសើរចំពោះការអនុវត្តផែកការ វិនិយោធសម្បទានដីសេដ្ឋកិច្ច ដាំដុះកៅស៊ូនៅកម្ពុជា របស់សម្ព័ន្ធកៅស៊ូវៀតណាម ទទួលបានជោគជ័យ

សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប៤១ ឆ្នាំ នៃថ្ងែជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តកោះកុង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះល្បាត ត្រួតពិនិត្យរុករក និងបង្ក្រាបបទល្មើស នៅតំបន់កន្ទុយនាគ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារវិស័យជលផល ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ និង ជំនាញកំព្យូទ័រ រដ្នបាល របស់កងពលតូចដឹកជញ្ចួន៩០ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យ ស្ថានភាព ជីវភាព និង ការអភិវឌ្ឍក្រុងកោះរ៉ុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អានុសាសន៍៤ចំនុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអនុញាត ឲ្យម្ចាស់មេដៃមាស ស៊ន សៀវម៉ី ចូលជួបសម្ដែងការគួរសម នៅអគ្គស្នងការ នគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធបើកឲ្យដំណើរការ រោងចក្រវេចខ្ចប់កែឆ្នៃនិងនាំចេញផ្លែឈើស្រស់ នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវ បាននាំយកថវិកាប្រគល់ជូនគ្រួសារសព ជនរងគ្រោះស្លាប់និងគ្រួសាររងរបួស ក្នុងឧបទ្ទវហេតុបាក់ រលំអគារនៅខេត្តកែប

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំសេចក្ដីព្រាងច្បាប់ វិសោធនកម្ម ស្ដីពីអន្តោប្រវេសន៍ និងកែសម្រួលលិខិតបទដ្នាន គតិយុត្តពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងមហាផ្ទៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
219 នាក់
ម្សិលមិញ :
953 នាក់
សប្តាហ៍នេះ :
7290 នាក់
សរុប :
1578302 នាក់