ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាកិត្តិយសក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារភ្នំពេញ
Fri,09 August 2019 (Time 08:56 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ មានមតិស្វាគមន៍ និងសំណេះសំណាលជូនអង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលជាច្រើនដែលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ អតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការអបអរសាទរជូនចំពោះលោកឧកញ៉ា សុង សារ៉ន ប្រធានប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងមូល។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការវិវឌ្ឍរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ពីប្រទេសដែលអសន្តិសុខស្បៀង មកជាប្រទេសដែលមានអតិរេកស្បៀង និងធ្វើការនាំចេញផលិតផលកសិកម្មទៅទីផ្សារពិភពលោក។ សមិទ្ធផលដ៏ធំធេងដែលសម្រេចបាន ក៏នៅតែមាននូវបញ្ហាប្រឈមមួយចំនួនទៀតតែទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដើម្បីបន្តការអភិវឌ្ឍវិស័យនេះប្រកបដោយប្រសិទ្ធភាព និងចីរភាព ធ្វើយ៉ាងណាជួយប្រជាកសិករយើងដើរឲ្យទាន់នៃបរិបទសេដ្ឋកិច្ចជាតិ ជាពិសេសសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងខិតខំប្រឹងប្រែងធ្វើការកំណែទម្រង់ទាំងគោលនយោបាយ ទិសដៅ និងការអនុវត្តរបស់ខ្លួន ពោលគឺជំរុញការធ្វើទំនើបកម្មកសិកម្ម និងលើកម្ពស់អភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍" ដោយផ្តោតជាសំខាន់លើយន្តការយន្តុពាណិជ្ជកម្មកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការផលិតពូជសុទ្ធ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនការប្រកួតប្រជែងដល់ប្រជាកសិករ។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រគល់ផ្ទះសប្បុរសធម៍ទី៦ ជូនលោកយាយ ហ៊ុន ស្រី មានជន្មាយុ៨០ឆ្នាំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ចាប់បញ្ជួនទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធ ករណីបទល្មើសព្រៃឈើ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ចើញជាអធិបតីភាព ប្រគល់ប្រាក់ជូនគ្រួសារយោធិនពលីចំនួន១៧ រូប របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញពីជួរកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ចើញជាវាគ្មិនកិត្តិយសបាឋកថាចែករំលែកចំណេះដឹង ជូនថ្នាក់ដឹកនាំ សាស្គ្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម

រដ្នមន្ត្រីក្រសួងសិកម្ម បានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្ដល់និងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ អញ្ចើញជាអធិបតីភាពជួបសំណេះសំណាលជាមួយប្រជាពលរដ្នប្រមាណ២០០នាក់ នៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអនុញាតឲ្យ ឯកឧត្តម លាវ ជិនវ៉ុង ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឍមណ្ឌលកីឡាអាងហែលទឹក និងបណ្ណាល័យ នៅវិទ្យាល័យបាត់ដំបង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចុះពិនិត្យសិក្សាលើផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុនវិនិយោគថ្មភ្នំ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម កឹម ជាតិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពង់ត្របែក និងលោកជំទាវ អញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការស្ពានប្រាំងចោទ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃស្ដីពីលទ្ធផល នៃការអនុវត្តន៍គោលការណ៍តួនាទីភារកិច្ច របស់ប៉ុស្តិ៍រដ្នបាលទូទាំងខេត្តកំពង់ស្ពឺ

ក្រុមការងាររបស់អគ្គនាយកដ្នានកសិកម្ម អញ្ចើញចុះត្រួតពិនិត្យ ផលប៉ះពាល់ដំណាំដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកកំពង់ត្រាច

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារសិក្សាថ្មី ១ខ្នង ២ជាន់ នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញាតឲ្យ ឯកឧត្តម អែនឌីន ហួសៃនី ប៊ីនម៉ូត ហាស៊ីម ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចុះពិនិត្យប្រឡាយទឹក១ខ្សែ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហ៊ុន ណេង អញ្ចើញចូលរួមសម័យប្រជុំរដ្នសភាជាវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត វ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណថ្មី

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
273 នាក់
ម្សិលមិញ :
911 នាក់
សប្តាហ៍នេះ :
6056 នាក់
សរុប :
1405176 នាក់