ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ
Sat,14 September 2019 (Time 12:57 PM)
ដោយ ៖ ដើម្បីប្រជាជន


កម្មវិធីទី៣៖ ចេញពីស្រុកសំរោងទង ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm។ លោក គីម វ៉ុន គុក ម្ចាស់កសិដ្ឋានបានធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់កសិដ្ឋាន គឺបង្កើតនៅចុងឆ្នាំ ២០១៨ បច្ចុប្បន្នមានគោសាច់ចំនួនជាង ៧០០ក្បាល ភាគច្រើនគោទាំងអស់បានប្រមូលទិញពីប្រជាកសិករយកមកបំប៉នយកសាច់ដោយប្រើប្រាស់ចំណីមានគុណភាពល្អ។ លោកគីម បានបន្ថែមទៀតថា លោកកំពុងរៀបចំសត្តឃាតដ្ឋានមួយមានស្តង់ដារអនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់សមស្របតាមស្តង់ដារសត្តឃាតដ្ឋានអន្តរជាតិ។ អនាគតកសិដ្ឋានមានផែនការពង្រីកការផលិតកម្មចិញ្ចឹមឲ្យដល់ទៅ ៥០០០ក្បាល ដោយធ្វើការនាំចូលពូជគោល្អៗ ការបង្កាត់សប្បនិម្មិត និងរួមសហការជាមួយអ្នកចិញ្ចឹមគោក្នុងតំបន់នេះ តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្នុងទឹកចិត្តសប្បាយរីករាយ ដោយបានឃើញកសិដ្ឋានចិញ្ចឹមគោមានស្តង់ដារល្អកម្រិតអន្តរជាតិដោយបាននាំយកបច្ចេកវិទ្យាពីកូរ៉េមកអនុវត្តបានយ៉ាងល្អ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈវិនិយោគកសិដ្ឋានរបស់លោកគីម ហើយក៏អាចនិយាយបានថា ជាកសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ល្អជាងគេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយសំអាងលើការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ គុណភាពចំណី អនាម័យ បរិស្ថានជុំវិញ ចំនួនសត្វ និងសុខភាពនៃសត្វ។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការគាំទ្រ និងលើកទឹកចិត្តដល់ផែនការពង្រីកផលិតកម្មចិញ្ចឹមនាពេលអនាគត ព្រោះវានឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យផលិតកម្មគោសាច់នៅកម្ពុជាឲ្យបាន់តែល្អប្រសើរឡើងជាលំដាប់ ស្របពេលដែលនិន្នាការនៃការចិញ្ចឹមគោបំប៉នរបស់ប្រជាកសិករនៅទូទាំងប្រទេសបាននិងកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ ម៉្យាងវិញទៀត វានឹងចូលរួមចំណែកយ៉ាងវិជ្ជមានក្នុងការផ្គត់ផ្គង់សាច់គោមានស្តង់ដារអនាម័យ គុណភាព និងសុវត្ដិភាព ដែលផលិតចេញពីកសិដ្ឋានចិញ្ចឹម និងសត្តឃាតដ្ឋានមួយមានលក្ខណបច្ចេកទេសត្រួតពិនិត្យលើគ្រប់ខ្សែច្រវាក់ផលិតកម្មយ៉ាងហ្មត់ចត់។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វបន្តផ្តល់កិច្ចសហការជាមួយកសិដ្ឋានឲ្យបានពេញលេញ ប្រយោជន៍ដើម្បីនិរន្តរភាពនៃដំណើរការវិនិយោគរបស់កសិដ្ឋាន។ ដោយឡែក អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វគួររៀបចំកម្មសិក្សា ដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសចិញ្ចឹមរវាងកសិដ្ឋាននេះ ជាមួយកសិដ្ឋានផ្សេងៗ ឬអ្នកចិញ្ចឹមដែលការអនុវត្តបច្ចេកទេសចិញ្ចឹម ការគ្រប់គ្រង និងការផលិតចំណីរបស់ពួកគាត់នៅមានកម្រិត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
881 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7352 នាក់
សរុប :
1784265 នាក់