ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម
Mon,16 September 2019 (Time 06:39 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwa kwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនេះ លោកស្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយកម្ពុជាកំពុងស្ថិតលើគន្លងផ្លូវដែលឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងនិរន្តរភាព។ ឆ្លៀតយកឱកាសនេះ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះគឺដើម្បីស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយ WB ដែលកំពុងដំណើរការនៅកម្ពុជា និងពិភាក្សាស្ថិតក្នុងខ័ណ្ឌភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង WB ឆ្នាំ២០១៩-២០២៣ ដែលក្រុមប្រឹក្សានាយកប្រតិបត្តិ WB បានអនុម័តរួចមកហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ដោយឡែក ជំនួបជា មួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការវិវឌ្ឍរីកចម្រើនរបស់វិស័យកសិកម្ម និងធ្វើការចែករំលែកបទពិសោធន៍ទាក់ទងការអនុវត្តគម្រោង លទ្ធផល និងបញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោង និងសេចក្តីត្រូវការលើកំណែទម្រង់ដែលតម្រូវឲ្យគម្រោងដែលស្ថិតនៅក្រោមជំនួយហិរញ្ញប្បទានរបស់ WB ធ្វើការកែតម្រូវបន្ថែម។ ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានវាយតម្លៃលើសមិទ្ធផលរបស់គម្រោងដែលអន្តរក្រសួងបានអនុវត្ត ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ លើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។ គម្រោងបានធ្វើឲ្យសហគមន៍បានប្រើប្រាស់ដីក្នុងទិសដៅ បង្កើនផលិតភាពផលិតកម្មកសិកម្ម ជួយលើកស្ទួយកម្រិតជីវភាពកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ដោយទទួលបានសេវាសាធារណ និងអប់រំ ប្រកបដោយគុណភាព។ មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោកដែលកន្លងមកបានជួយគាំទ្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម។ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀតទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវផងដែរថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធធ្វើឲ្យវិស័យកសិកម្មមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ រហូតប្រែក្លាយទៅជាប្រទេសមួយផលិតស្បៀងលើសពីតម្រូវការ និងធ្វើការនាំចេញកសិផល ហើយសង្ឃឹមថាយើងនឹងបន្តអភិវឌ្ឍវិស័យមួយនេះដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០និងឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឲ្យធនាគារជួយគិតគូពិចារណាក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយថ្មីៗបន្ថែមទៀតឲ្យស្របតាមតម្រូវការ ស្ថានភាព និងគោលដៅជាក់ស្តែងរបស់ក្រសួង ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដែលជួយទ្រទ្រង់ដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាប្រព័ន្ធធារាសាស្រ្ត ផ្លូវលំ ឃ្លាំងស្តុក ប្រព័ន្ធទ្រទ្រង់ដល់ការកែច្នៃកសិផល ការធ្វើទំនើបកម្មកសិកម្មសមស្រប ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ។ល។ លោកមានសុទិដ្ឋិនិយមថា កិច្ចការទាំងអស់នេះអាចអនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀតចូលរួមយ៉ាងសកម្ម និងពេញលេញ ដោយឈរលើស្មារតីទទួលខុសត្រូវ និងតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។ លោកស្រី វិចតូរៀ ខ្វាខ្វា បានសម្តែងនូវការគាំទ្រ និងឯកភាពតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនខាងលើ ដោយហេតុផលថា ដើម្បីឲ្យវិស័យកសិកម្មរីកចម្រើនចាំបាច់ត្រូវផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងផង និងផលិតដើម្បីធ្វើការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលការងារនេះទាមទារឲ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ ការអនុវត្ត ឬផ្ទេរបច្ចេកវិទ្យាសមស្រប ទាន់សម័យ ការរៀបចំ ឬធ្វើផែនការផលិតច្បាស់លាស់ ការធ្វើទំនើបកម្ម និងពិពិធកម្មកសិកម្ម ការធ្វើកសិពាណិជ្ជកម្ម ការធ្វើយន្តូបនីយកម្មកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ។ កត្តាទាំងអស់នេះ បើយើងខិតខំរួមគ្នាដោះស្រាយជាជំហានៗក្នុងទិសដៅវិជ្ជមានសមស្របមួយ និងទាន់ពេលវេលា នោះ កសិផលកម្ពុជានាពេលអនាគតដ៏ខ្លីអាចធ្វើការប្រកួតប្រជែង បង្កើននូវតម្លៃបន្ថែម ប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមមានតម្លៃ ប្រើប្រាស់ពលកម្មក្នុងស្រុក ធានាបាននូវគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ។ ភ្ជាប់ទៅហ្នឹងការប្រែប្រួលនេះ លោកស្រីបានស្នើឲ្យគ្រប់ភាពគីពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល និងវិស័យឯកជនចូលរួមដាក់ចេញនូវគោលនយោបាយ ទិសដៅ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនប្រកប ដោយចីរភាព និងនិរន្តរភាព។ ចុងបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវសុឆន្ទ:ពិតប្រាកដថានឹងបន្តសហការគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀតស្របតាមកំណើរសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និងសេចក្តីត្រូវការកសិផលដែលមានគុណភាពខ្ពស់ផ្គត់ផ្គង់លើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្នមន្ត្រីទទួលបន្ទុករដ្នលេខាធិការដ្នានអាកាសចរស៊ីវិល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាង រដ្នលេខាធិការដ្នានអាកាសចរស៊ីវិល SSCA, Boeing Company និងស្ថានទូតសហរដ្នអាមេរិកប្រចាំនៅកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានអញ្ចើញជាអធិបតីភាព ក្នុងពិធី សម្ភោធជាផ្លូវការ សមាគមវារីវប្បករកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងរាយការណ៍ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះពិនិត្យការដ្នានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅវិមានឈ្នះឈ្នះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើ សេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអនុញ្ញាតឲ្យ ឯកឧត្តម នាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ នគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្នាននគរបាលខេត្តកំពង់ធំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធុបថ្វាយគ្រឿងសក្ខារៈ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅរមណីដ្នានប្រវត្តិសាស្ត្រ វត្តភ្នំ

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី បាននាំយកអំណោយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិឌ្ឍនា ប៊ុន សៀងលី ប្រគល់ជូនមណ្ឌលកុមារកំព្រាចំនួន៨ នៅក្នុងខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងែ សពលោកជំទាវ វ៉ា សារិត និងសពលោកស្រី អុក សំភន នៅខេត្តស្វាយរៀង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ជឹម កូនកង្កែប និងកូនត្រីអណ្ដែង នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញក្នុងពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន យុទ្ធជន យុទ្ធនារី នៅចេតីយ៍ពាមអំពិល ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និងលោកជំទាវ បានអញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងសំណេះសំណាលជាមួយប្រជាពលរដ្ន នៅវត្តលលកសចាស់ ក្នុងក្រុងពោធិសាត់ ខេត្តពោធិសាត់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរតនៈភ្នំប្រុស ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌទី១៤ នៅវត្តសំរោងអណ្ដែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចុះពិនិត្យសកម្មភាពខតាន់ ដល់កុមារា នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ ការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងទ័ពនៃយោធភូមិភាគទី១ នៅទីបញ្ជាការដ្នានខេត្តស្ទឹងត្រែង

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញប្រារព្វ ពិធីបុណ្យជីវិកភត្តទាន ជូនឧបាសក លាវ ហន ឧបាសិកា ឌឿក គីម ហុង បុព្វការីជនទាំងឡាយដែលកំពុងមានជន្មារស់នៅក្នុងបច្ចុប្បន្ននេះ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
872 នាក់
ម្សិលមិញ :
957 នាក់
សប្តាហ៍នេះ :
10699 នាក់
សរុប :
1988674 នាក់