ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ និងលោកជំទាវ បាន នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ វេរប្រគេនជូនព្រះសង្ឃ ក្នុងបិណ្ឌទី១១ នៅវត្តពោធិវង្សរវាងលិច ស្ថិតក្នុងជើងព្រៃ ខេត្តកំពង់ចាម
Tue,24 September 2019 (Time 11:10 AM)
ដោយ ៖ ដើម្បីប្រជាជន


នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ជាវេនកាន់បិណ្ឌទី១១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី មន្ត្រីរាជការ បានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់បិណ្ឌបាតយកមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិវង្សរវាងលិច ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំបានប្រារព្វពិធីតាមប្រពៃណី ទំនៀមទម្លាប់ជំនឿសាសនាជាលំដាប់លំដោយ និងបានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឧបការីជន ជីដូន ជីតា ញាតិទាំង៧សន្តាន ដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងសុគតិភពតរៀងទៅ។ បន្ទាប់ពីពិធីរាប់បាត្រ វេរប្រគេន បច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយឧបាសក ឧបាសិកា បងប្អូនពុទ្ធបរិស័ទដោយបាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី សម្តេចវិបុលសេនាភក្តី ដែលសម្តេចទាំង៤ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយស្ថិតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទនៅទូទាំងប្រទេសឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ បន្ទាប់មក លោកបានសួរនាំអំពីសុខទុក្ខ បញ្ហាជីវភាព ការងារស្រែចំការ ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ។ល។ លោកបានបញ្ជាក់ជូនពុទ្ធបរិស័ទជ្រាបថា ក្នុងខណ:ដែលប្រទេសជាតិយើងបានគ្របដណ្តប់ដោយម្លប់សុខសន្តិភាព សេរីភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បងប្អូនសាសនិកជនទូទាំងប្រទេសកំពុងរួតរះម្នីម្នាត្រៀមរៀបចំធ្វើដំណើរទៅកាន់ស្រុកកំណើត និងខ្វះទៀតទៅកាន់ទីវត្តអា រាមរៀងៗខ្លួន ប្រកបដោយបីតិសោមនស្សយ៉ាងក្រៃលែង ដើម្បីចូលរួមពិធីកាន់បិណ្ឌ និងឆ្លង បុណ្យភ្ជុំបិណ្ឌតាមបែបប្រពៃណីព្រះពុទ្ធសាសនាដែលដូនតាយើងបានគោរពប្រណិប័តន៍ជាយូរ លង់មកហើយ។ ក្នុងនាមពុទ្ធសាសនិកជន ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរឲ្យបងប្អូនពុទ្ធបរិស័ទនៅទូទាំងស្រុកជើងព្រៃ និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយគ្រប់ៗគ្នាឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ឈ្នះអស់មារសត្រូវ រោគាព្យាធិ ចម្រុងចម្រើនតរៀងទៅ និងជាពិសេសធ្វើដំណើរទៅកាន់ទីជិតឆ្ងាយឲ្យប្រកបតែសុខសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ និងសូមប្រកាន់យកនូវធម៌ទាំង៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។ លោកបានថ្លែងអំណរគុណជូនចំពោះសមាជិក សមាជិការក្រុមការ ងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន បងប្អូនពុទ្ធបរិស័ទទាំងអស់ដែលបានសហការរៀបចំពិធីកាន់បិណ្ឌនាថ្ងៃនេះបានល្អប្រសើរ បរិបូណ៍សមរម្យ និងសូមទទួលយកនូវពរសព្វសាធុការផល្លា និសង្ឃផលបុណ្យតាមសទ្ធារៀងៗខ្លួន។

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាព សំណេះសំណាលជាមួយប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពជា

ឯកឧត្តម ស សុខា ចេញសេចក្ដីបដិសេធ និងថ្កោលទោស ព្រមទាំងស្នើសុំឲ្យអាជ្ជាធរមានសមត្ថកិច្ច មេត្តាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបាន យកឈ្មោះឯកឧត្តម ស សុខា ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាកុសុមារាម បានឧបត្ថមនូវកុំព្យូទ័រ ចំនួន១២គ្រឿងជូនផ្នែកពុទ្ធិកមធ្យម សិក្សា នៃអគ្គធិការដ្នានពុទ្ធិកសិក្សាជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kanji KATO អនុរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន នៅទីស្ដីការក្រសួង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពក្នុងពិធី បិទវត្តបំប៉នបើកបរ រថពាសដែក ប្រើប្រាស់គ្រឿងសព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអា វុធហត្ថភ្នំជំរាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងផ្ដល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព

លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោគដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្នានប្រាសាទព្រៃបាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចុះជួបសំណេះសំណាលនិងពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ន នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្នានស្រុកជើងព្រៃ អញ្ចើញជាអធិបតី ភាពបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ន ប្រមាណ៤០០នាក់ នៅក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអនុញាតឲ្យMr Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CamMJ Agricultural Park Co Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញបំពាក់មេដាយសហមេត្រីថ្នាក់សេនាជូនលោក JOHN D. WILSON និងលោកSEANL.YAN

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASEDII របស់ធនាគារពិភពលោក WB ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្នសភា អញ្ចើញចូលរួមសម័យប្រជុំរដ្នសភា លើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចុះសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមាន រដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ ផ្លូវជនបទជំហានទី២ នៅទីស្ដីការក្រសួង

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា បានអនុញាតឲ្យឯកឧត្តម សាអ៊ួត អាល់ សូវ៉េលីម ឯកអគ្គរដ្នទូត អារ៉ាប៊ី សាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំថាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ មគឺត្រូវប្រែក្លាយ កសិកម្មឲ្យទៅជាកសិកម្មទំនើបមាន លក្ខណៈប្រកួតប្រជែងបរិប័ន្ន លើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
1221 នាក់
សប្តាហ៍នេះ :
8090 នាក់
សរុប :
1461390 នាក់